គន្លឹះល្អៗ ៥យ៉ាងក្នុងការពង្រឹងភាពអត់ធន់តាំងពីក្មេងការពារកុមារមិនសូវឈឺច្រើន

  • 2021-10-31 12:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការការពារកូនៗ និងព្រួយបារម្មណ៍ពីសុខភាព គឺជារឿងធម្មតាដែលអ្នកម៉ាក់មួយចំនួនបានអនុវត្ត និងរិះរកគ្រប់វិធីថែទាំតាំងពីទារកនៅក្នុងផ្ទៃមកម្ល៉េះ។ ឪពុកម្តាយដែលមានកូនដែលតែងតែឈឺសូមមើលការណែនាំខាងក្រោម ដើម្បីអនុវត្តចំពោះកូនរបស់អ្នកមិនឲ្យសូវឈឺច្រើនយ៉ាងមានប្រសិទ្ធភាព។

១.ដាក់អំបិលខ្លះចូលក្នុងអាង ឬធុងងូតទឹករបស់កុមារ

កុមារជាច្រើនខ្វះម៉ាញេស្យូមដែលចាំបាច់សម្រាប់ការអភិវឌ្ឍន៍របស់ពួកគេមិនដូចមនុស្សធំ។ ប្រសិនបើកូនរបស់អ្នកមានរបបអាហារដែលមានសុខភាពល្អ គាត់ប្រហែលជាមិនត្រូវការអាហារបំប៉ន ឬសារធាតុបន្ថែមម៉ាញេស្យូមទេ។ ទោះយ៉ាងណាការបន្ថែមអំបិលសមុទ្របន្តិចទៅក្នុងអាងងូតទឹករបស់កូនអ្នក គឺជាវិធីដ៏ល្អមួយដើម្បីបង្កើនបរិមាណម៉ាញ៉េស្យូមនៅក្នុងខ្លួនទារក ព្រោះធាតុនេះអាចស្រូបយកបានយ៉ាងងាយស្រួលតាមរយៈស្បែក ជាមួយគ្នានេះវាក៏ជួយឱ្យទារកសម្រាក និងគេងលក់ស្រួលផងដែរ។

២.បិទភ្លើងពេលកំពុងគេង

ការប៉ះពាល់នឹងពន្លឺអគ្គិសនីពេលកំពុងគេង អាចបង្កឱ្យមានជំងឺមហារីក និងបញ្ហាជាច្រើនទៀត។ ពន្លឺសិប្បនិម្មិតបញ្ឈប់ការផលិតមេឡាតូនីនធម្មជាតិ និងរំខានដល់វដ្តនៃការគេង និងខួរក្បាលទារក។ ពេលវេលាក្នុងកំឡុងពេលគេងមានសារៈសំខាន់ណាស់សម្រាប់ការជួសជុលជាលិកា និងការលូតលាស់កោសិកា។​ ដូច្នេះមិនគួរមានការរំខានរាងកាយ នឹងទទួលរងផលវិបាករយៈពេលវែងទេ។ ការគេងយប់មិនគ្រប់គ្រាន់ ឬការគេងមិនលក់ ក៏រំខានដល់សកម្មភាពរបស់ក្រពេញភីតូរីស និងវដ្តរដូវឡេបទីន ដែលបន្ថយល្បឿននៃការលូតលាស់របស់កុមារ។ បន្ថែមពីលើការបិទភ្លើងទាំងអស់នៅក្នុងបន្ទប់គេង ក៏គួរតែដកឧបករណ៍ទាំងអស់ដែលបញ្ចេញពន្លឺពណ៌ខៀវ ឬក្រហមចេញ ដូចជា៖ នាឡិកាឌីជីថល ហើយកុមារមិនគួរត្រូវបានអនុញ្ញាតឱ្យមើលទូរទស្សន៍ ឬប្រើកុំព្យូទ័រនៅពេលយប់នោះទេ។

៣.ឱ្យកុមារលេងក្នុងដី ឬភក់ដោយជើងទទេ

ខណៈពេលដែលវិធីសាស្ត្រនេះអាចស្តាប់ទៅចម្លែកចំពោះប៉ាម៉ាក់មួយចំនួន តែវាជារឿងធម្មតាទាំងស្រុងសម្រាប់កុមារ។ សមាសធាតុធម្មជាតិមួយចំនួននៅក្នុងដី អាចបង្កើនកម្រិតសេរ៉ូតូនីន ដែលរួមចំណែកដល់ការធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃការគេង។ មិនត្រឹមតែប៉ុណ្ណោះទេ ភក់ដែលកុមារបានប៉ះពាល់វាជួយពង្រឹងប្រព័ន្ធភាពស៊ាំបានល្អ។ ម្យ៉ាងវិញទៀត ការលេងភក់ជាប្រចាំ នឹងជួយឱ្យកុមារជៀសផុតពីអាឡែរហ្សី និងជំងឺហឺតបានដែរ។

៤.ធ្វើឱ្យមានតុល្យភាពបាក់តេរីមានប្រយោជន៍នៅក្នុងពោះវៀន

នៅពេលសម្រាលកូន ទារកទទួលបានបាក់តេរីមានប្រយោជន៍ពីម្តាយ ដែលមានសុខភាពល្អ។ ទោះយ៉ាងណាក៏ដោយ បើម្តាយមិនមាន ប្រូបាយអូទិចដ៏ល្អ ការប្រើថ្នាំអង់ទីប៊ីយោទិចតាំងពីក្មេង ឬមានរបបអាហារមិនល្អអំឡុងពេលមានផ្ទៃពោះទារកនឹងកើតមកដោយមានការរអាក់រអួលផ្នែកប្រព័ន្ធរំលាយអាហារ ជាពិសេសសុខភាពទូទៅ។ ដូច្នេះការបន្ថែមផលិតផលដែលមានបាក់តេរីមានប្រយោជន៍គឺមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់កុមារដោយការផ្តល់អាហារល្អៗ មួយចំនួនរួមមានយ៉ាអួ អាហារដែលមានជាតិ fermented និងទឹកផ្លែឈើធម្មជាតិ។

៥.ត្រូវពន្លឺព្រះអាទិត្យ

ជារឿយៗយើងការពារកូនៗ របស់យើងពីកំដៅព្រះអាទិត្យ ដោយលាបឡេការពារកម្តៅថ្ងៃ ដោយមិនដឹងថាយើងធ្វើបាបពួកគេទៅវិញទេ។ ការប្រើឡេការពារកម្តៅថ្ងៃរារាំងសមត្ថភាពធម្មជាតិរបស់រាងកាយក្នុងការផលិតវីតាមីនឌី ខណៈវីតាមីន D មានសារៈសំខាន់ចំពោះប្រតិកម្មរាប់រយដង នៅក្នុងរាងកាយរួមទាំង ការការពារជំងឺមហារីក ពិសេសកុមារគឺជាមុខងារដែលត្រូវការវីតាមីនឌីច្រើនបំផុតដើម្បីពង្រឹងប្រព័ន្ធការពាររាងកាយ បង្កើតអរម៉ូនត្រឹមត្រូវ ការលូតលាស់ ឆ្អឹងនិងសាច់ដុំ។ ឡេការពារកម្តៅថ្ងៃធម្មតាភាគច្រើនមានសារធាតុគីមីដែលបង្កគ្រោះថ្នាក់ ដែលអាចបង្កគ្រោះថ្នាក់ច្រើនចូលក្នុងខ្លួនរបស់កុមារ ជាងការត្រូវកម្តៅថ្ងៃកម្រិតមធ្យមទៅទៀត៕

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម