បះសក់​ពេល​ដឹង​តម្លៃ​ដែល​តួ​រឿង Squid Game ទទួល​បាន​សម្រាប់​ការ​បង្ហោះ Instagram មួយ

  • 2021-10-12 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​ជា​កេរ្តិ៍​ឈ្មោះ​ទើប​តែ​ល្បី​ថ្មី​ៗ​ក៏​ពិត​មែន តែ​តារា​សម្ដែង និង​ម៉ូដែល​ស្រី​កូរ៉េ Jung Hoyeon ទទួល​បាន​តម្លៃ​ខ្លួន​ខ្ពស់​កប់​ពពក​ជាង​រៀម​ច្បង​ទៅ​ទៀត។

ទោះ​បី​ជា​ចាក់​ផ្សាយ​បាន​ជិត​១​ខែ​ហើយ​ក៏​ដោយ តែ​ខ្សែ​ភាពយន្ត​ភាគ​កូរ៉េ Squid Game នៅ​តែ​ទទួល​បាន​ចំណាប់​អារម្មណ៍​យ៉ាង​ខ្ពស់​ពី​គ្រប់​ទិសទី​នៅ​លើ​ពិភពលោក ក៏​ដូច​ជា​បណ្ដាញ​សង្គម។ ដោយ​សារ​តែ​ជោគជ័យ​នៃ​រឿង បាន​ពាំនាំ​ឲ្យ​តួឯក និង​រង​ក្នុង​រឿង​នូវ​កេរ្តិ៍​ឈ្មោះ​ល្បី​ភ្លាម​ៗ​មួយ​រំពេច។ ទន្ទឹម​នឹង​ប្រជាប្រិយភាព​នេះ តម្លៃ​ខ្លួន​របស់​ពួក​គេ​ក៏​ឡើង​គុណ​នឹង​មុន​ជា​ច្រើន​ដង​ដូច​គ្នា។

ជាក់​ស្ដែង យោង​តាម​ការ​រាយការណ៍​របស់​បណ្ដាញ​ព័ត៌មាន Naver ត្រឹម​មួយសប្ដាហ៍ តារា​សម្ដែង​ស្រី និង​ម៉ូដែល Jung Hoyeon ដែល​ជា​តួឯក​ក្នុង​ឯក​ក្នុង​រឿង​រក​បាន ៨៦០០០​ដុល្លារ ពី​បណ្ដាញ​សង្គម​របស់​ខ្លួន។ តាម​នោះ​ដែរ មុន​ពេល​រឿង​ចាក់​ផ្សាយ គណនី Instagram របស់​នាង​មាន​អ្នក​តាមដាន​៤​សែន​នាក់ តែ​ពេល​នេះ​បាន​ឡើង​ដល់ ១៧​លាន​នាក់​ហើយ។ ដូច​នេះ​ហើយ បើ​ចង់​ឲ្យ​នាង​បង្ហោះ​ការ​ផ្សព្វផ្សាយ​មួយ​នៅ​លើ​​បណ្ដាញ​នេះ គឺ​ត្រូវ​ចំណាយ​លើ​នាង ៤៣០០០​ដុល្លារ។ សប្ដាហ៍​មុន​​នេះ នាង​បង្ហោះ​ផ្សាយ​២​ផុស ដូច​នេះ​នាង​ទទួល​បាន ៨៦០០០​ដុល្លារ។

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ ផ្អែក​តាម​ប្រភព​ដដែល សូម្បីតែ​កំពូល​តារា​សម្ដែង​ប្រុស Lee Byung Hun ក៏​ទទួល​បាន​ត្រឹម​តែ​២០០០​ដុល្លារ​ប៉ុណ្ណោះ សម្រាប់​ផុស​មួយ ដូច​នេះ​ហើយ Jung Hoyeon មាន​តម្លៃ​ខ្លួន​លើស​លោក​ដល់​ទៅ ២១.៥​ដង៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម