តើអ្នកគិតថា ម្នាក់ណាដែលមានអ្វីលាក់បាំង?

  • 2021-10-13 08:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តោះ! ផ្ចង់អារម្មណ៏ហើយរើសចម្លើយដែលអ្នកគិតថាត្រឹមត្រូវមើល

នារីពណ៌ ខៀវ

បើសិនជាអ្នកជ្រើសរើសមនុស្សស្រីពណ៌ខៀវនេះ អ្នកជាមនុស្សដែលមានការស្វែងយល់ជ្រៅជ្រះជាងមនុស្សធម្មតា ប៉ិនសង្កេតយ៉ាងខ្លាំង។ គ្រាន់តែក្រលៀសភ្នែកបន្តិចក៏អាចដឹងបានដែរថា មនុស្សនោះយ៉ាងម៉េចៗ។ សយធំហើយសម្រាប់មនុស្សដែលមានបំណងចង់បោកប្រាស់អ្នក។

បុរសពណ៌ បៃតង

អ្នកគឺជាមនុស្សម្នាក់ដែលអនុញ្ញាតឱ្យខ្លួនឯងត្រូវបានដឹកនាំដោយវិចារណញាណ ព្រោះវាអាចដឹកនាំអ្នកទៅរកការសម្រេចចិត្តបានត្រឹមត្រូវ អ្នកក៏កត់សំគាល់នូវព័ត៌មានលម្អិតទាំងនោះដែលអ្នកដទៃមិនអាចយល់បានយ៉ាងស្ទាត់ជំនាញបំផុត។ អ្នកអាចឃើញយ៉ាងច្បាស់ថា មនុស្សបែបណាមានបំណងចង់ទាញយកផលប្រយោជន៍ពីអ្នក ដូច្នេះអ្នកត្រូវតែរៀននិយាយថាទេចំពោះមនុស្សទាំងនោះផង។

នារីពណ៌ លឿង

អ្នកអាចអារម្មណ៏ពីកាយវិការមនុស្សបានយ៉ាងងាយ ជួយអោយអ្នកអាចមើលដឹងថានរណាមានចិត្តមិនស្មោះត្រង់។ មិនមាននរណាអាចកុហកបោកប្រាស់អ្នកបាននោះទេ គ្រាន់តែហាមាត់ចេញមកក៏ដឹងច្បាស់បាត់ទៅហើយ។

បុរសពណ៌ ក្រហម

អ្នកមានជំនាញក្នុងការស្ដាប់ និង វែកញែកថាសម្ដីសម្ដៅបែបណាដែលមនុស្សប្រើប្រាស់ពេលនិយាយពាក្យពិត ពេលណានិយាយពាក្យមិនពិត។ អ្នកគឺជាមនុស្សដែលពូកែហើយអ្នកមាននិន្នាការងាយស្រួលក្នុងអាជីពដែលអ្នកធ្វើការប៉ុន្តែវាសំខាន់ដែលអ្នកត្រូវរៀនសម្រាកខ្លះផង។ /

ប្រភព៖ Namastest.net ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម