តិចនិចថែទាំស្បែកអោយមានសុខភាពល្អឡើងវិញ បន្ទាប់ពីដំណើរកម្សាន្តខាងក្រៅច្រើនថ្ងៃ

  • 2021-10-12 02:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះជាបានការពារ ព្រមទាំងបានលាបឡេកម្តៅថ្ងៃញឹកញាប់យ៉ាងក្ដី ក៏គេចមិនផុតដែលស្បែកអ្នកអាចនឹងមើលទៅស្រអាប់ ឬ ស្រគាំជាងមុនមិនខាន។ ទោះជាយ៉ាងណា ក៏គួរតែកុំបារម្ភខ្លាំងពេកអី តិចនិចទាំងនេះអាចជួយកែខៃបញ្ហាទាំងនោះបានយ៉ាងល្អមិនខាន។

១. ព្យាបាលដោយការបន្ថែមជាតិទឹកដល់ស្បែក

វាពិបាកក្នុងការមិនកត់សំគាល់ថាស្បែករបស់យើងស្ងួតក្នុងរដូវក្តៅជាពិសេសនៅពេលរួមផ្សំជាមួយកំដៅថ្ងៃ គួបផ្សំនិងទឹកសមុទ្រផងនោះ ដូច្នេះតើអ្នកគួរធ្វើអ្វី? នេះមានន័យថាសូម្បីតែទឹកសាបពីរបីដំណក់នឹងផ្តល់ជាតិសំណើមដល់ស្បែករបស់អ្នកមួយកម្រិតប៉ុន្តែដើម្បីទទួលបានប្រសិទ្ធភាពល្អបំផុតអ្នកគួរតែពិចារណាប្រើផលិតផលដែលភ្ជាប់និងផ្តល់សំណើមបានខ្ពស់។

២. ព្យាបាលដោយការបន្ថែមជាតិទឹកដល់ស្បែក

ទោះជាអ្នកមិនអាចទទួលអារម្មណ៏ដឹងភ្លាមៗក្ដី អ្នកអាចនឹងមិនប្រយ័ត្នអោយខ្លួនឯងត្រូវកម្ដៅថ្ងៃលើសលប់ក៏ថាបាន។ ក្នុងករណីនេះ អ្នកត្រូវតែប្រញាប់ចាត់វិធានការភ្លាម ដោយលាងសម្អាតបរិវេណនោះដោយទឹកត្រជាក់ ព្រមទាំងលាមគ្រីមដែលមានមុខងារជួយសម្រាលដល់ការរលាកព្រោះតែកម្ដៅថ្ងៃនេះផងដដែរ។

៣. ព្យាបាលដោយការបន្ថែមជាតិទឹកដល់ស្បែក

នៅពេលដែលរាងកាយអ្នកមិនទទួលបានជាតិទឹកគ្រប់គ្រាន់ ស្បែកអ្នកក៏មិនមានសំណើមយ៉ាងពេញលេញនោះទេ។ មិនត្រឹមតែជួយជំនួយអោយស្បែកមានសំណើមស្រស់ថ្លានោះទេ ថែមទាំងអាចជួយសុខភាពបានមួយចំណែកធំថែមទៀត។

៤. ព្យាបាលដោយការបន្ថែមជាតិទឹកដល់ស្បែក

ជាមធ្យមរាងកាយមនុស្សមានកោសិកាងាប់ប្រហែលរាប់ពាន់ឯណោះ ហើយនេះជាពេលដែលអ្នកមិនត្រូវននៅក្រោមកម្ដៅថ្ងៃក្នុងរយៈពេលយូរ។ បើយោងតាមយោបល់របស់អ្នកជំនាញ គួរតែព្យាយាមជម្រុះកោសិកាចាស់ៗទាំងនោះអោយបានយ៉ាងហោចមួយសប្ដាហ៏ម្ដង។

៥. ព្យាបាលដោយការបន្ថែមជាតិទឹកដល់ស្បែក

អាម៏រុយបង្កឡើងដោយសារតែការមិនបានលាបឡេការពារកម្ដៅថ្ងៃអោយបានត្រឹមត្រូវតាមក្បួនខ្នាតនេះហើយ។ ដើម្បីកែខៃបញ្ហាមួយនេះ គួរតែសាកល្បងគ្រឿងរក្សាស្បែកផ្សំពី វីតាមីន C ស្លឹកផ្លែអូលីវ ឬ ក៏ Zinc PCA ជាដើម។

ប្រភព៖ StyleMotivation ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម