Xiao Zhan និង V ប្រជែង​យក​តំណែង​តំណាង​ប្រុស​សង្ហា​ដាច់​គេ​លើ​ពិភពលោក

  • 2021-10-12 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ឆ្លង​កាត់​ការ​ជ្រើសរើស ទី​បំផុត​ក៏​រក​ឃើញ​បុរស​ដែល​សង្ហា​ជាង​គេ​ទាំង​១០​រូប​​លើ​ពិភពលោក​សម្រាប់​ឆ្នាំ​២០២១។

កាល​ពី​ថ្ងៃ​ទី ៩ ខែ​តុលា​មុន​នេះ ទស្សនាវដ្ដី​ល្បី​ឈ្មោះ​អង់គ្លេស​គឺ Nubia pages បាន​ប្រកាស​ពី​ឈ្មោះ​បុរស​ទាំង​១០​រូប​ដែល​សង្ហា​ជាង​គេ​លើ​ពិភពលោក សម្រាប់​ឆ្នាំ ២០២១។ តាម​នោះ​ដែរ លទ្ធផល​នេះ​គឺ​​ត្រូវ​បាន​ស្រង់​រហូត​ដល់​ទៅ ៥​ខែ ដោយ​ចាប់​ផ្ដើម​តាំង​ពី​ខែ​ឧសភា​មក​ម្ល៉េះ។ ​ចំនួន​អ្នក​បោះ​ឆ្នោត​គឺ​ឡើង​ដល់​ជាង ១​លាន​សំឡេង​ឆ្នោត។

តារាង​លទ្ធផល​នេះ​គឺ​មាន​ប្រុស​ស្អាត​មក​ពី​គ្រប់​ទ្វីប​តែ​ម្ដង ដោយ​តំណែង​ខ្ពស់​បំផុត លេខ​១​គឺ​ត្រូវ​បាន​ប្រតាយប្រទង់​ដោយ​ប្រុស​ស្អាត​មក​ពី​អាស៊ី​ទាំង​២​គឺ​ កំពូល​តារា​សម្ដែង​ប្រុសចិន Xiao Zhan និងកំពូល​តារា​ចម្រៀង​ប្រុស​កូរ៉េ V សមាជិក​នៃ​ក្រុម​ចម្រៀង BTS។ ខាង​ក្រោម​នេះ​គឺ​បុរស​សង្ហារ​ជាង​គេ​​លើ​លោក​សម្រាប់​ឆ្នាំ ២០២១ ជ្រើស​ដោយ​ទស្សនាវដ្ដី Nubia Pages៕

១. V

២. Xiao Zhan

៣. Rege-Jean Page

៤. Jungkook (BTS)

៥. Can Yaman

៦. Henry Cavill

៧. Theo James

៨. Kendrick Sampson

៩. Harry Styles

១០. Jason Momoa

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម