តួ​កូន​ក្មេង​របស់ Zhao Li Ying ស្អាត​ដូច​ទេព​អប្សរ​ទោះ​មាន​វ័យ​ទើប ១៤​ឆ្នាំ​ក៏​ដោយ

  • 2021-10-11 02:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​ជា​មិន​ទាន់​ពេញ​វ័យ​ក៏​ដោយ តែ​តារា​សម្ដែង​ស្រី​វ័យក្មេង​ចិន Huang Yang Dian Tian បាន​មាន​សម្រស់​ស្រស់​ស្អាត​ខ្លាំង ទាក់ទាញ​តាំង​ពី​មើល​លើក​ដំបូង។

កាល​ពី​ថ្ងៃ​ទី ៩ ខែ​តុលា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន 163 បាន​រាយការណ៍​ថា តារា​សម្ដែង​ស្រី​វ័យ​ក្មេង​ចិន​ Huang Yang Dian Tian មាន​ឈ្មោះ​ក្នុង​ចំណោម​​តារា​ល្បី​ឈ្មោះ​ដទៃ​ ដើម្បី​សម្ដែង​ក្នុង​កម្មវិធី​ Liu Yan Xi Ling របស់​ប៉ុស្តិ៍ CCTV6។

ក្រោយ​កម្រង​រូបភាព​​របស់​ស្រី​ស្អាត​កើត​ឆ្នាំ ២០០៧ ត្រូវ​បាន​បង្ហោះ​ភ្លាម ឈ្មោះ​នាង​ត្រូវ​បាន​គេស្វែង​រកច្រើន​ជាង​គេ​លើ​បណ្ដាញ​សង្គម Weibo។ ក្រោយ​ពេល​ពិនិត្យ​មើល​ឡើង​វិញ ទើប​ពួក​គេ​រក​ឃើញ​ថា នាង​គឺ​ជា​​តារា​ដែល​ធ្លាប់​បាន​ដើរ​តួ​ពីក្មេង​ឲ្យ​កំពូល​តារា​ស្រី​ជា​ច្រើន​ដូច​ជា Zhao Li Ying, Zhou Xun, Yang Mi និង Dilireba ជា​ដើម។

បច្ចុប្បន្ន ស្រី​ស្អាត​កើត​ឆ្នាំ ២០០៧ កំពុង​តែ​ជា​តារា​ជ្រកក្រោម​ក្រុមហ៊ុន Jay Walk Studio ដែល​ជា​ក្រុមហ៊ុន កំពូល​តារា​សម្ដែង​ស្រី Yang Mi ជា​អ្នក​មាន​ភាគហ៊ុន​ធំ។ មុន​នោះ​ដែរ នាង​ទទួល​បាន​តំណែង​តួឯក​នៅ​ក្នុង​រឿង Chinese Paladin ស៊េរី​ថ្មី៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម