ភាពភ្ញាក់ផ្អើលនឹងកើតមានលើស្បែករបស់អ្នកឲ្យប្រែជាស្អាត ដោយអំណាចទឹកក្តៅឧណ្ឌៗ

  • 2021-10-11 00:58:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រសិន​បើ​អ្នក​ចង់​ទទួល​បាន​ទាំង​សុខភាព​ល្អ និង​សម្រស់​ស្អាត​បែប​ធម្មជាតិ ​ទឹក​ក្តៅ​អាច​ជា​គ្រឿង​ជំនួយ​សម្រាប់​អ្នក​​បាន។

១. ​លាងស​ម្អាត​ស្បែក

ដោយ​សារ​​ពេល​ផឹក​ទឹក​ក្តៅ ​អ្នក​នឹង​បែក​ញើស​ដែល​វា​​ជួយ​លាងស​ម្អាត​ស្បែក​របស់​អ្នក​ពី​ខាង​ក្នុង​បាន។ ​លើស​ពី​នេះ ​ក៏​ជួយ​​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​​ដំណើរ​ការ​ល្អ ​បន្សាប​​ជាតិ​ពុល ដែល​នាំ​ឲ្យស្បែក​មើល​ទៅ​ភ្លឺ​ថ្លា​ពី​ខាង​ក្នុង​។

​២. ការពារ​មិន​ឲ្យ​ឆាប់​ចាស់

​​ភាព​តាន​តឹង​នឹង​ធ្វើ​ឲ្យ​ស្បែក​វិវត្ត​លឿន​ទៅ​រក​ភាព​ចាស់ និង​ខ្មៅ​ក្រោម​រង្វង់​ភ្នែក។ ​ដូច្នេះ​ហើយ ​ការ​ផឹក​ទឹក​ក្តៅ​ឧណ្ឌៗ​នឹង​ជួយ​ជុស​ជុល​​កោសិកា​ស្បែក​ដែល​បំផ្លាញ​ខូច​ដោយ​រ៉ាឌីកាល់​សេរី ​ឲ្យ​វិល​មក​សភាព​ស្រស់​ថ្លា​ឡើង​វិញ​។

​៣. ​បំបាត់​អង្គែរ

ដោយសារ​​ផឹក​ទឹក​ក្តៅ ជួយ​បង្កើន​សំណើម​​និង​សុខភាព​ល្អ ​ហេតុ​នេះ​វា​ក៏​មាន​ឥទ្ធិពល​ដល់​ស្បែក​ក្បាល​របស់​អ្នក​ផង​ដែរ។ ​វា​​ជួយ​បាន​ដល់​ឬស​សក់​ឲ្យ​រឹង​មាំ ​ភ្លឺ​រលោង​​និង​ទន់​ស្អាត ហើយ​ឆាប់​ដុះ​កូន​សក់​មក​ច្រើន​ផង​ដែរ។

៤. ស្បែក​ស្អាត

បើអ្នក​ផឹក​ទឹក​ក្តៅ​ទៀង​ទាត់ ​នោះ​រាង​កាយ​របស់​អ្នក​នឹង​សម​សួន ​មិន​ងាយ​ធាត់ ​ចរន្ត​ឈាម​រត់​បាន​ស្រួល និង​​ចលនា​សាច់​ដុំ​ដំណើរ​ការ​ល្អ។ ​នៅ​ពេល​ចរាចរណ៍​ឈាម​រត់​ស្រួល ​កោសិកា​ស្បែក​ថ្មី​នឹង​លូត​លាស់ ហើយ​​ស្បែក​ក៏​មាន​ជីវជាតិ សភ្លឺ​ថ្លា​ផង​ដែរ។

៥. ស្បែក​​មាន​សំណើម

ទោះ​បី​អ្នក​ប្រើ​ផលិត​ផល​ថ្លៃ​កម្រិត​ណា​ក៏​ដោយ ​តែ​បើ​អ្នក​មិន​ព្រម​ចិញ្ចឹម​ស្បែក​ដោយ​ការ​ផឹក​ទឹក​ឲ្យ​គ្រប់​គ្រាន់​ទេ ​នោះ​ស្បែក​របស់​អ្នក​ឆាប់​ជ្រួញ​បំ​ផុត។ ​ហេតុ​នេះ ​​វិធី​ដ៏​សាមញ្ញ​គឺ​ការ​ផឹក​ទឹក​ក្តៅ​ឧណ្ឌ​ៗ​ជា​ប្រចាំ​ថ្ងៃ​ ​ដែល​អាច​ជួយ​ឲ្យ​ស្បែក​មាន​សំណើម ​កាត់​បន្ថយ​ស្នាម​អុជ​ខ្មៅ និង​យារ​ធ្លាក់​បាន៕​

ប្រភព៖ emdep ប្រែសម្រួល៖ លឹម សុនា

អត្ថបទពេញនិយម