តិចនិច៥យ៉ាង ជួយអ្នកម៉ាក់មិនឲ្យសុដន់ឆាប់យារធ្លាក់ទោះបំបៅកូនច្រើនក៏ដោយ

  • 2021-10-31 11:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការមានផ្ទៃពោះ​ និងការបំបៅកូនគឺរឿងធម្មជាតិមួយរបស់ស្ត្រីដែលក្លាយជាម្តាយគេត្រូវធ្វើជាចាំបាច់។ ព្រោះការបំបៅកូនដោយដោះផ្ទាល់ជាផលល្អ ដែលជួយឲ្យទារកមានសុខភាពល្អ អាចសន្សំថវិការបានមួយចំនួនធំ ដោយការមិនចំាចំណាយទិញម្សៅទឹកដោះគោកំប៉ុង ពិសេសជួយឲ្យម៉ាក់មានសុខភាពល្អជៀសផុតពីបញ្ហាជំងឺទាក់ទងនឹងសុដន់ ដូចជាមហារីកសុដន់ជាដើម។ អ្នកម៉ាក់ខ្លះនៅតែមានការព្រួយបារម្មណ៍ខ្លាចធ្វើឲ្យសុដន់យារធ្លាក់ខូចទ្ង់រទាយ មើលទៅមិនស្អាតពេលឱ្យកូនបៅដោះ អ្នកម៉ាក់គួរសាកល្បងអនុវត្តប្រើតិចនិចខាងក្រោមដើម្បីបំបៅដោះកូនដោយរីករាយ និងមិនធ្វើឱ្យខូចសុដន់។

១.អ្នកម៉ាក់គួរបំបៅកូនដោយទឹកដោះម្តាយទាំងសងខាងឲ្យបានស្នើរគ្នា

អ្នកម្តាយគួរបំបៅកូនដោយទឹកដោះដូរពីម្ខាង ទៅម្ខាងទៀត ដើម្បីឲ្យការបំបៅកូនបានស្នើរគ្នា។ ព្រោះជៀសវាងដល់ការបំបៅមិនស្នើរគ្នាធ្វើឲ្យសុដន់ម៉ាក់មានទំហំ តូចឬធំជាងគ្នា និងប៉ះពាល់ដល់ការផលិតទឹកដោះមិនគ្រប់គ្រាន់ ដល់កូន បើអ្នកម៉ាក់ឲ្យបំបៅតែដោះម្ខាង។ អ្នកម៉ាក់គួរចាំថា នៅពេលយើងបំបៅខាងណាច្រើនជាង ខាងនេះនឹងផលិតទឹកដោះបានល្អជាង។ ជៀសវាងករណីដែលម្តាយមិនមានទឹកដោះសម្រាប់បំបៅកូនប៉ុណ្នោះ។ នៅពេលបំបៅដោះ ឬបូមទឹកដោះ ដោយម៉ាស៊ីន សូមប្រើការកម្រិតកំណត់ស្រាលៗ អ្នកមិនគួរទាញសុដន់អ្នកចុះទេ អាចប្រើខ្នើយដើម្បីដាក់កូនរបស់អ្នកនៅពីលើទ្រូងរបស់អ្នក វាជួយម្តាយមិនឱ្យឈឺខ្នងមិនធ្វើឱ្យអស់កម្លាំងដៃ និងទ្រូងនាងធ្លាក់ចុះដែលជាផលប៉ះពាល់ធ្វើឲ្យយារធ្លាក់។

២.អ្នកម៉ាក់រក្សាតុល្យភាពគីឡួកុំឲ្យឡើងទម្ងន់លើសច្រើនពេក

ការឡើងទម្ងន់អំឡុងពេលមានផ្ទៃពោះ គឺជារឿងចាំបាច់ និងជៀសមិនផុតសម្រាប់ស្ត្រីមានផ្ទៃពោះ។ យោងតាមអ្នកជំនាញបានរៀបរាប់ថាការឡើងទម្ងន់ពី ១១-១៥ គីឡូក្រាម អំឡុងពេលមានផ្ទៃពោះ គឺសមហេតុផល តែបើក្រោយសម្រាលវានៅដដែល នោះគឺជាបញ្ហាដែលអ្នកម៉ាក់អាចនឹងពិបាកសម្រក។ អំឡុងពេលមានផ្ទៃពោះសុដន់របស់អ្នកនឹងធំជាងមុនទ្វេដង។ ប្រសិនបើអ្នកឡើងទម្ងន់ច្រើនពេកជាលិកាខ្លាញ់នៅផ្នែកសុដន់ត្រូវបានប្រមូលផ្តុំនៅជុំទី ១ ដែលបណ្តាលអោយឡើងទម្ងន់ និងមានហានិភ័យខ្ពស់នៃការយារធ្លាក់សុដន់។ អ្នកម៉ាក់គួរគ្រប់គ្រងគីឡូរបស់ខ្លួនក្រោយសម្រាល ឲ្យបានល្អ ក្រោយពេលសម្រាលហើយ ចាប់ពី ៣-៦ខែឡើង និងមានមានការឡើងបន្ថែម។

៣.ស្រកទម្ងន់យឺតៗ

ក្រោយពេលសម្រាលកូនរួចអ្នកម្តាយគ្រប់រូបចង់បានរាងស្អាត យ៉ាងឆាប់រហ័ស និងដូចដើមមកវិញ។ ទោះយ៉ាងណាក៏ដោយការសម្រកទម្ងន់ភ្លាមៗ ក៏នឹងប៉ះពាល់ដល់ការផលិតទឹកដោះ និងធ្វើឱ្យសុដន់ងាយយារធ្លាក់។ ចូរសម្រកទម្ងន់បន្តិចម្តង ៗ ជាមួយនឹងរបបអាហារបែបវិទ្យាសាស្ត្ររួមជាមួយនឹងការធ្វើលំហាត់ប្រាណសមហេតុផល មិនគួររបង្ខំរាងកាយឲ្យស្រកលើសកំណត់ពេកទេ វាធ្វើឲ្យប៉ះពាល់ដល់សាច់សុំសុដន់ងាយយារធ្លាក់។

៤.ម៉ាស្សាសុដន់ជាប្រចាំ

ការម៉ាស្សាសុដន់ជាប្រចាំនេះ មិនត្រឹមតែជួយម្តាយរក្សារាងដើមទ្រូងរបស់នាងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយសម្រួលឲ្យទឹកដោះផលិតមកបានលឿនទៀតផង។ មុនពេលបំបៅកូនដោយទឹកដោះម្តាយអាចប្រើកន្សែងក្តៅឧណ្ណៗ ឬសំឡីអនាម័យដើម្បីជូតសម្អាតលើសុដន់ហើយប្រើដៃថ្នមៗ ដើម្បីធ្វើចលនាម៉ាស្សាថ្នមៗ។ វិធីម៉ាស្សាដោយប្រើទឹកផ្កាឈូកត្រជាក់បើបាញ់ស្រាលៗជារង្វង់ជុំវិញបរិវេណសុដន់រយៈពេល ២-៥ នាទីដើម្បីសម្រួលចលនាសាច់ដុំរបស់សុដន់មិនឲ្យយារធ្លាក់បានល្អដែរ។

៥.ពាក់អាវទ្រនាប់ដែលមានផាសុខភាពត្រឹមត្រូវ

ការពាក់អាវទ្រនាប់ពេលបំបៅដោះកូនវាជារឿងល្អ នឹងជួយការពារសុដន់ពីការយារធ្លាក់បានយ៉ាងមានប្រសិទ្ធភាព។ សូមជ្រើសរើសសំលៀកបំពាក់ងាយស្រួល ពិសេសសម្រាប់ការបំបៅកូនដោយទឹកដោះ កុំជ្រើសរើសអាវទ្រនាប់ដែលតឹងពេក តូចពេក ឬខុសទំហំព្រោះវាអាចធ្វើឱ្យស្ទះបំពង់ទឹកដោះ និងប៉ះពាល់ដល់សុដន់៕

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម