អាហារ ៤ប្រភេទ ស្ត្រីមានផ្ទៃពោះមិនគួរញាំ៉ ដើម្បីជៀសពីជំងឺទឹកនោមផ្អែមពេលទម្ងន់

  • 2021-10-30 06:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅពេលមានផ្ទៃពោះអ្នកម៉ាក់ត្រូវការអាហារបំប៉នជាច្រើន ដើម្បីសុខភាពកូនលូតលាស់បានល្អ​ និងទទួលបានជីវជាតិគ្រប់គ្រាន់។ ប៉ុន្តែអ្នកម៉ាក់គួរដឹងថាក្រៅពីជួយឲ្យសុខភាពកូនក្នុងផ្ទៃលូលាស់ល្អ អ្នកម៉ាក់ក៏គួរនៅឱ្យឆ្ងាយពីអាហារទាំង៤ប្រភេទ ខាងក្រោមនេះ ដើម្បីកុំឲ្យម៉ាក់ជួបវិបត្តិជំងឺទឹកនោមផ្អែមក្នុងកំឡុងពេលមានផ្ទៃពោះ៖

១.ជៀសវាងអាហារដែលមានជាតិស្ករច្រើន

ក្នុងអំឡុងពេលមានផ្ទៃពោះអ្នកម៉ាក់មិនគួរទទួលទានអាហារដែលមានជាតិស្ករច្រើននោះទេ។ ព្រោះអំឡុងពេលមានផ្ទៃពោះកម្រិតជាតិស្ករក្នុងឈាមកើនឡើង។ បើសិនអ្នកទទួលទានអាហារដែលមានជាតិស្ករច្រើនបន្ថែម ជាពិសេសអាហារដែលចម្រាញ់ និងកែច្នៃងាយធ្វើឲ្យម៉ាក់ងាយឡើងគីឡូលឿន។ ស្ត្រីមានផ្ទៃពោះភាគច្រើននិយមទទួលទានបង្អែមខ្លាំងដើម្បីគិតថាជំនួយកម្លាំង តែវានឹងអាចបង្កឱ្យមានសម្ពាធឈាមខ្ពស់ អំឡុងពេលមានផ្ទៃពោះនិងប្រឈមទៅបញ្ហាទឹកនោមផ្អែម ដោយមិនដឹងខ្លួនព្រោះម៉ាក់ភាគច្រើនតែងយកអាហារ ឬបង្អែមដែលមានជាតិល្អទទួលច្រើននពេលអស់កម្លាំង។

២.ជៀសវាងអាហារដែលមានជាតិម្សៅខ្ពស់

ញ៉ាំអាហារដែលមានជាតិម្សៅខ្ពស់រួមមាននំប៉័ងពណ៌ស បាយ ស គុយទាវ ហ្វ្រើ ឬភីហ្សាជាដើម។ អាហារទាំងនេះមានម្សៅច្រើនងាយបង្កឱ្យឡើងទម្ងន់។ ក្រៅពីម្សៅមានជាតិស្ករច្រើន ប្រសិនបើញ៉ាំច្រើនវាអាចបង្កឱ្យមានជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះ ហើយក៏អាចឲ្យប៉ះពាល់សុខភាពអ្នកម៉ាក់ និងទារកក្នុងផ្ទៃផងដែរ។

៣.កុំផឹកទឹកមានជាតិកាបូណាតច្រើន

ស្ត្រីមានផ្ទៃពោះគួរចៀសវាងការទទួលទានភេសជ្ជៈដែលមានជាតិកាបូណាតច្រើន មានក្នុងគ្រឿងកំប៉ុងភេសជ្ជៈនានា ព្រោះវាមានផ្ទុកជាតិស្ករ ជាតិគីមីសារធាតុបន្ថែមច្រើននៅក្នុងនោះ វាមិនល្អសម្រាប់សុខភាពអ្នកម្តាយមានផ្ទៃពោះ និងទារកទេ។ លើសពីនេះភេសជ្ជៈមានជាតិកាបូណាត ក៏ងាយបង្កជំងឺទឹកនោមផ្អែម ចំពោះស្ត្រីមានផ្ទៃពោះឆាប់រហ័សផងដែរ។

៤.អាហារមានជាតិខ្លាញ់ច្រើន

កាត់បន្ថយអាហារមានជាតិខ្លាញ់ច្រើន! ការទទួលទានសារធាតុចិញ្ចឹមគ្រប់គ្រាន់នៅពេលមានផ្ទៃពោះវាជារឿងល្អ។ ប៉ុន្តែមិនគួរទទួលទានអាហារដែលមានជាតិខ្លាញ់ច្រើន ពិសេសអាហារចៀន វានឹងជះផលមិនល្អចំពោះសុខភាពម៉ាក់ៗ។ ដោយសារអាហារប្រភេទនេះវាផ្ទុកជាតិខ្លាញ់ច្រើន វាងាយស្រួលបង្កឱ្យឡើងទម្ងន់ និងប្រឈមការកើតជំងឺទឹកនោមផ្អែមចំពោះស្ត្រីមានផ្ទៃពោះ។ ជារឿងល្អ ដែលស្ត្រីមានផ្ទៃពោះគួរទទួលទានអាហារដែលធ្វើឲ្យមានសុខភាពល្អផ្សេងទៀត ដូចជា៖ គ្រាប់ធញ្ញជាតិ ដែលសំបូរទៅដោយខ្លាញ់មិនឆ្អែត ជំនួសឱ្យសូកូឡា ឬទឹកដោះគោ។ អ្នកគួរញ៉ាំអាហារដែលមានការកម្រិតជាតិខ្លាញ់ល្អ និងត្រឹមត្រូវ ដូចជាប្រភេទត្រីសាម៉ុង គឺល្អខ្លាំងណាស់សម្រាប់ទារកនិងលូតលាស់បានល្អ៕

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម