ជ្រើស​យក​កញ្ចក់​មួយ​ដើម្បី​ដឹង​ពី​ដំណើរ​ជីវិត​របស់​អ្នក ៣​ខែ​ខាង​មុខ

  • 2021-09-23 02:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រយៈ​ពេល​៣​ខែ​ចុង​ក្រោយ​នៃ​ឆ្នាំ​នេះ ជីវិត​អ្នក​នឹង​​ប្រែ​ប្រួល​យ៉ាងណា សូម​ជ្រើស​យក​កញ្ចក់​មួយដើម្បី​ដឹង​ពី​លទ្ធផល។

១. សារ​សម្រាប់​អ្នក​គឺ៖ ចុះ​ចាញ់​នឹង​ព្រហ្មលិខិត។ អ្នក​ត្រូវ​តែ​ទទួល​យក​ជីវិត​របស់​ខ្លួន​ឯង ហើយ​ឈប់​ប្រឆាំង​នឹង​ការ​ចង់​បាន​របស់​ខ្លួន​ទៀត។ តែ​ម្ដង​ក៏​បាន តែ​សូម​ស្ដាប់​នូវ​បេះដូង​របស់​ខ្លួន ថា​វាចង់​បាន​អ្វី​​ឲ្យ​ពិត​ប្រាកដ កុំ​​បដិសេធ​នឹង​អ្វី​ដែល​ខ្លួន​ចង់​បាន​ទៀត។ យូរ​ណាស់​មក​ហើយ អ្នក​តែងតែ​ភ័យ​ខ្លាច​ ហើយ​មិន​ដែល​ហ៊ាន​ធ្វើ​អ្វី​ដែល​ខ្លួន​ស្រលាញ់​នោះ​ឡើយ។ អ្នក​ស្ដាយ​ក្រោយ​ច្រើន​ដង​មក​ហើយ ដែល​មិន​បាន​ធ្វើ​អ្វី​ដែល​ខ្លួន​ស្រលាញ់។ អ្នក​ក៏​សូមទោស​ខ្លួន​ឯង​មិន​តិច​ដង​ដែរ​ដែល​មិន​ហ៊ាន​ដើរ​តាម​នូវ​អ្វី​ដែល​ខ្លួន​ស្រលាញ់​ពិត​ប្រាកដ។ មូលហេតុ​ដែល​យើ​ងមាន​វត្តមាន​លើ​ពិភពលោក​នេះ គឺ​ដើម្បី​ទទួល​នូវ​អ្វី​ៗ​ល្អៗ ដូច​នេះ​កុំ​រត់​ចេញ​ពី​អ្វី​ដែល​ខ្លួន​ចង់​បាន​ទៀត។

២. សារ​សម្រាប់​អ្នក​គឺ៖ សូម​លើក​តម្លៃ​ខ្លួន​ឯង។ អ្នក​ត្រូវ​ចង់​ចាំ​ថា អ្នក​ស័ក្ដិសម​នឹង​ទទួល​នូវ​អ្វី​ៗ​ដែល​ប្រពៃ​នៅ​ក្នុង​ជីវិត​នេះ អ្នក​មិន​អន់​ជាង​អ្នក​ណា​ទាំង​អស់។ ពេល​វេលា​ដ៏​សមស្រប​បាន​មក​ដល់​ហើយ ដូច​នេះ​អ្នក​ត្រូវ​​ចាប់​យក​ឱកាស​ឲ្យ​បាន​ដើម្បី​លើក​កម្ពស់​តម្លៃ​ខ្លួន​ឯង។ ឱកាស​ជោគជ័យ​គឺ​មាន​សម្រាប់​គ្រប់​ៗ​គ្នា ដូច​នេះ​សូម​បោះបង់​គំនិត​គិត​ថា ខ្លួន​មិន​ស័ក្ដិសម​នឹង​ទទួល​នូវ​អ្វី​ដែល​ល្អ​ចោល ហើយ​គិត​ថា​ខ្លួន​ស័ក្ដិសម​នឹង​រឿង​ប្រសើរ​ដូច​គេ​ឯង​ដែរ។

៣. សារ​សម្រាប់​អ្នក​គឺ៖ កុំបោះបង់​ឲ្យ​សោះ។ ទោះ​បី​ជា​ដើរ​យឺត​ ឬ​ដើរ​លឿន​ក៏​ដោយ ឲ្យ​តែ​អ្នក​មិន​បោះបង់ អ្នក​គង់​តែ​ទៅ​ដល់​គោលដៅ គ្រាន់​តែ​យូរ​ និង​ឆាប់​ប៉ុណ្ណោះ។ ផ្ទុយ​មក​វិញ ប្រសិន​បើ​អ្នក​សម្រេច​ថា​បោះបង់​ហើយ គឺ​អ្នក​គ្មាន​ថ្ងៃ​ដើរ​ទៅ​ដល់​ឡើយ។ នេះ​គឺ​ជា​ពេល​វេលា​ដែល​អ្នក​ត្រូវ​តែ​តាំង​ចិត្ត​ ដើម្បី​ដឹង​ឈាន​ទៅ​កាន់​គោលដៅ​របស់​ខ្លួន។ នៅ​តាម​ផ្លួវ​ទៅ​កាន់​ជោគជ័យ​នេះ​ រមែង​មានឧបសគ្គ តែ​ប្រសិន​បើ​អ្នក​ដាក់​ចិត្ត​ហើយ អ្នក​នឹង​អាច​ទទួល​យក​បាន។

៤. សារ​របស់​អ្នក​គឺ៖ ទទួល​យក​ស្នេហា​ទៅ។ នេះ​​គឺ​ជា​ពេល​ដែល​អ្នក​​ត្រៀម​ខ្លួន​រួច​រាល់​ដើម្បី​ទទួល​យក​ស្នេហា​ហើយ។ ដូច​នេះ​ប្រសិន​បើ​កំឡុង​ពេល​នេះ មាន​អ្នក​ចង់​ចូល​បេះដូង​អ្នក សូម​អ្នក​ទទួល​យក​ ដោយ​កុំ​រត់​ចេញ ឬ​បដិសេធ​ទៀត​អី។ ព្រោះ​កន្លង​ទៅ​នេះ គឺ​អ្នក​រស់​នៅ​ដើម្បី​អ្នក​ដទៃ​យូរ​មក​ហើយ ហើយ​មិន​ហ៊ាន​ស្រលាញ់​អ្នក​ណា​ម្នាក់​ឡើយ។ តែ​ពេល​នេះ​ចក្រវាល​ចង់​បាន​ប្រាប់​អ្នក គឺ​ដល់​ពេល​ស័ក្ដិសម​ដែល​អ្នក​ត្រូវ​ទទួល​បាន​ស្នេហា​របស់​ខ្លួន​ហើយ៕

ប្រភព៖ emdep ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម