ពាក្យសម្ដីទាំង ៥ ម៉ាត់របស់មនុស្សស្រីដែលមនុស្សប្រុសជាគូស្នេហ៏គួរតែប្រុងខ្លួនពេលបានលឺ

  • 2021-09-23 02:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មានពេលខ្លះដែលស្ត្រីយើងមិនចាំបាច់ធ្វើអ្វីច្រើនទេ តែនៅតែបំភ័យបុរសដោយគ្រាន់តែនិយាយពាក្យទាំងនេះ។

តែ ៥ នាទីទៀតទេ!

យោងទៅតាមគំនិតនៃពេលវេលារបស់មនុស្សស្រី ពាក្យថាមួយភ្លែតនេះអាចនឹងត្រូវការពេលមិនតិចជាងមួយម៉ោងនោះទេ។ ហេតុនេះហើយ ពាក្យថា ៥ នាទីទៀតនេះ ប្រហែលជាមិនមែន ៥ នាទីតែមួយដងនោះទេ។ មនុស្សប្រុសទូទៅស្អប់បំផុតហើយការរងចាំនេះ នេះអាចជាវិធីមួយសម្រាប់អ្នកដើម្បីធ្វើតេស្តបេះដូង សាកចិត្តរបស់ដៃគូអ្នកបាន។

មិនអីទេ ទៅជាមួយមិត្តភក្តិបងឯងទៅ

សង្កេតមើលអាកប្បកិរិយារបស់គាត់ប្រសិនបើមុខរបស់គាត់មិនផ្លាស់ប្តូរពណ៌គាត់ធ្វើសកម្មភាពដោយស្ងប់ស្ងាត់វាមានន័យថា គាត់មិនបានគិតពិចារណាពីអារម្មណ៏អ្នកទាល់តែសោះ។ សម្រាប់គាត់មិត្តភក្តិសំខាន់ជាងស្នេហា។ មនុស្សស្រីច្បាស់ជាមិនត្រូវបណ្ដោយអោយខ្លួនឯងសេពគបើស្ត្ជាមួយនរណាម្នាក់ដែលមិនចាត់ទុកខ្លួនជាអាទិភាពទីមួយនោះទេ។

ធ្វើអ្វីធ្វើទៅ តាមចិត្ត

មនុស្សស្រីសក្តិសមនឹងទទួលបានក្ដីស្រលាញ់ និង ការថ្នាក់ថ្នមពីមនុស្សដែលខ្លួនស្រលាញ់។ នៅពេលដែលមនុស្សស្រីនិយាយថា ធ្វើអីធ្វើទៅនេះ តាមពិតទៅនៅក្នុងចិត្តនេះ គឺមានន័យថា បើហ៊ានធ្វើមែន ច្បាស់ជារឿងមិនខាននោះទេ។

អត់អីទេ

ប្រសិនបើស្ត្រីជ្រើសរើសយកសម្ដីមួយឃ្លានេះ ហើយសុំពេលស្ងាត់មួយរយៈនោះ វាដែលកើតឡើងបន្ទាប់នោះគេចមិនផុតពីបញ្ហានោះទេ។ ប្រសិនបើគេមិនព្យាយាមពិនិត្យមើលថា តើអ្នកមានអ្វីដែលត្រូវនិយាយនិងទុកឱ្យអ្នកនៅម្នាក់ឯង វាបង្ហាញយ៉ាងច្បាស់ថាអ្នកគួរតែបែកគ្នាជាមួយគាត់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

និយាយមក អូនអត់ខឹងទេ

មនុស្សត្រូវចាំ រក្សាចិត្តអោយបានកុំចេះតែលង់ជឿសម្ដីផ្អែមរបស់មនុស្សប្រុសអី។ ពាក្យសម្ដីខាងលើនេះដូចជាពាក្យសំងាត់ដើម្បីទាក់ទាញចិត្តបុរសអោយបង្ហាញនូវរាល់រឿងដែលខ្លួនកំពុងលាក់ខ្លួន។ ជាការពិតនៅពេលដែលនិយាយចេះមកទាំងអស់ហើយ ព្យុះភ្លៀតនឹងមកដល់តាមក្រោយមិនខាន។

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម