ប្រភេទ​មនុស្ស​ស្រី​ទាំង​៣​ដែល​ទោះ​បី​ជា​ចូល​ជីវិត​គេ​ខ្លី តែ​បន្សល់​ឲ្យ​គេ​នឹក​មួយ​ជីវិត

  • 2021-09-23 02:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ខ្លះ​ចូល​មក​ជីវិត​យើង​មិន​មែន​មក​ស្នាក់​នៅ​ឡើយ ដោយ​គ្រាន់​តែ​ដើរ​ឆ្លង​កាត់​ប៉ុណ្ណោះ។ តែ​បើ​អ្នក​មាន​អត្តចរិត​ដូច​ខាង​ក្រោម ទោះ​បី​ជា​ខ្លី​មែន​ពិត តែ​នឹង​ធ្វើ​ឲ្យ​គេ​នឹក​គិត​ដល់​អ្នក​រយៈ​ពេល​យូរ។

១. មនុស្ស​ស្រី​រមទម្យ ជ្រះ​ថ្លា

ភាព​រមទម្យ​គឺ​ជា​ចរិត​ធម្មជាតិ​របស់​មនុស្ស​ស្រី និង​ក៏​ជា​អាវុធ​ដ៏​ផ្អែមល្ហែម​របស់​ពួក​គាត់​ផង​ដែរ។ ដែល​អាវុធ​ដ៏​មុត​ស្រួច​មួយ​នេះ​ អាច​ផ្ដួល​បាន​គោលដៅ​ជា​ច្រើន។ មនុស្ស​ប្រុស​​អាច​ស្គាល់​មនុស្ស​ស្រី​ច្រើន តែ​បើ​អ្នក​ដែល​មាន​ចរិត​រមទម្យ​នឹង​ធ្វើ​ឲ្យ​ដិតដាម​នៅ​ក្នុង​ចិត្ត​គេ​ជ្រៅ​ជាង​គេ។ បើ​គួប​ផ្សំ​នឹង​ទឹក​ចិត្ត​ជ្រះ​ថ្លា​ទៀត​នោះ គឺ​ប្រៀប​បាន​ដូច​រាវ​ម្ជុល​បាត​សមុទ្រ​នៅ​សម័យ​បច្ចុប្បន្ន បើ​គេ​ប្រទះ​​បាន​ហើយ​ ប្រាកដ​ជា​មិន​ទុក​ឲ្យ​របូត​នោះ​ទេ។

២. មនុស្ស​ស្រី​ស្អាត ទាក់ទាញ

មិន​ថា​នៅ​សម័យ​ណា​ក៏​ដោយ ភាព​ស្អាត​បាត ទាក់ទាញ​នៅ​តែ​ជា​ចំណុច​ដែល​ធ្វើ​ឲ្យ​មនុស្ស​គ្រប់​រូប​មិន​អាច​បំភ្លេច​នរ​ណា​ម្នាក់​បាន។ មនុស្ស​ស្រី​កើត​មក​អាច​មិន​ទាន់​ស្អាត តែ​មិន​មែន​អ្នក​​មិន​អាច​កែប្រែ​ចំណុច​ទាំង​នេះ​បាន​ឡើយ។ បើ​លើស​ទម្ងន់ អ្នក​អាច​សម្រក បើ​ស្បែក​ស្រអាប់ អ្នក​អាច​ថែ​ឲ្យ​ភ្លឺ។ គ្រប់​យ៉ាង​សុទ្ធតែ​កែ​តម្រូវ​បាន​ទាំង​អស់​បើ​អ្នក​ដាក់​កាយ​ដាក់​ចិត្ត​ធ្វើ​វា។ ទោះ​​ជា​យ៉ាងណា សម្រស់​ស្រស់​ស្អាត​ក៏​នាំ​មកនូវ​ឲ្យ​យើង​ឱកាស​ច្រើន​ជាង​ដូច​គ្នា ទោះ​មិន​មែន​ជា​រឿង​ស្នេហា​ក៏​ដោយ។

៣. មនុស្ស​ស្រី​ខុស​ប្លែក​ពី​អត្រា​ភាគ​ច្រើន

ប្រសិន​បើ​គេ​ជា​អ្នក​ចេះ​ដឹង និង​ចាស់​ទុំ​ពិត​ប្រាកដ​ គេ​នឹង​សម្លឹង​ឃើញ​នារី​ដែល​មាន​ចក្ខុវិស័យ​ខុស​ពី​មតិ​ភាគ​ច្រើន ព្រោះ​បើ​ដូច​មតិ​ភាគ​ច្រើន នឹង​ធ្វើ​ឲ្យ​គេ​កើត​អារម្មណ៍​ឆាប់​សាំ។ មនុស្ស​យើង​កើត​មក​គ្រប់​រូប គ្រាន់​តែ​អ្នក​ខ្លះ​រស់​នៅ​ដោយ​សម្ដែង​ភាព​ខុស​គ្នា​នេះ​ចេញ​មក ហើយ​អ្នក​ខ្លះ​ជ្រើស​យក​រស់​នៅ​តែ​ស្ងប់ស្ងាត់​តែ​ប៉ុណ្ណោះ។ តែ​មនុស្ស​ស្រី​ដែល​ហ៊ាន​រស់​នៅ​ឲ្យ​ខុស​ពី​អត្រា​ភាគ​ច្រើន​គឺ​ឯករាជ្យ​ ដែល​ធ្វើ​ឲ្យ​ខ្លះ​ភ័យ​ខ្លាច តែ​បើ​ប៉ះ​អ្នក​មាន​ចក្ខុវិស័យ​ឆ្ងាយ​ដូច​គ្នា គឺ​ប្រៀប​បាន​ដូច​ជា​គូ​ដែល​បាន​កំណត់​មក​ស្រេច​៕

ប្រភព៖ Phunutoday ប្រែសម្រួល៖ លឹម សុនា

អត្ថបទពេញនិយម