ពាក្យ​៣​ឃ្លា​ដែល​មនុស្ស​ប្រុស​និយាយតែពេលស្រលាញ់អ្នកពិត បើ​មិន​ទាន់ឮកុំទាន់អាលជឿគេ

  • 2021-09-23 02:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ថ្ងៃ​ណា​ដែល​មនោសញ្ចេតនា​របស់​អ្នក​ទាំង​២​មិន​ទាន់​បាន​លាត​ត្រដាង​ជាមួយ​គ្រួសារ​ខាង​គេ មាន​ន័យ​ថា គេ​មិន​ទាន់​បើក​ចំហរ​ចិត្ត​ស្រលាញ់​អ្នក​ពេញ​លេញ​នោះ​ឡើយ។​ ខាង​​ក្រោម​នេះ​គឺ​ជា​សកម្មភាព​ទាំង​៣​ដែល​មាន​តែ​អ្នក​ស្រលាញ់​អ្នក​ពិត​ប៉ុណ្ណោះ ទើប​ហ៊ាន​និយាយ​ចេញ​មក។

១. គ្រប់​គ្នា​ក្នុង​គ្រួសារ​បង សុទ្ធ​តែ​ចង់​ជួប​បង

នៅ​ពេល​គេ​និយាយ​ឃ្លា​នេះ​ចេញ​មក មាន​ន័យ​ថា មុន​នោះ គេ​បាន​ប្រាប់​គ្រួសារ​គេ​អំពី​ចរិត​ល្អ​របស់​អ្នក ហើយ​មាន​បំណង​ដើរ​ផ្លូវ​យូរ​អង្វែង​ជាមួយ​អ្នក​ហើយ ទើប​គ្រួសារ​ខាង​គេ​ក៏​អន្ទះសារ​ចង់​ជួប​អ្នក​ដូច​គ្នា​បែប​នេះ។ ដោយ​សារ​តែ​ស្ដាប់​ឮ​ពី​អ្នក​បាន​ត្រឹម​ពី​មាត់​គេ​បែប​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​សមាជិក​គ្រួសារ​គេ​ចង់​ជួប​អ្នក​កាន់​តែ​ឆាប់​កាន់​តែ​ល្អ​។ ដូច​នេះ​ហើយ បើ​គេ​មាន​បំណង​ណែនាំ​យើង​ឲ្យ​គ្រួសារ​គេ​បាន​ស្គាល់​ហើយ អាច​ចាត់​ទុក​បាន​ថា គេ​ច្បាស់​ការ​ជាមួយ​យើង​ខ្លាំង​ណាស់​ហើយ។

២. អូន​គិត​យ៉ាង​ម៉េច​ចំពោះ​បង

សំនួរ​នេះ​ត្រូវ​បាន​សួរ​ចេញ​មក នៅ​ពេល​គេ​ចង់​ដឹង​ថា តើ​យើង​មាន​បំណង​ដើរ​ផ្លូវ​វែង​ឆ្ងាយ​នឹង​គេ​ដែរ​ឬ​អត់។ ព្រោះ​​បើ​អ្នក​ឆ្លើយ​បែប​​គេ​គ្រាន់​តែ​ជា​អ្នក​កំដរ​ចិត្ត​នោះ គេ​នឹង​ដើរ​ចេញ​ ព្រោះ​មនុស្ស​សួរ​សំនួរ​ទាំង​នេះ​ មិន​ចូល​ចិត្ត​អ្វី​ដែល​មួយ​ឆាវ​ៗ​នោះ​ឡើយ ព្រោះ​គេ​ស្វែង​រក​អ្វី​ដែល​យូរ​អង្វែង។ អាស្រ័យហេតុនេះ​ហើយ បើ​អ្នក​ជា​មនុស្ស​ចាស់ទុំ ចង់​រក​ទ្រនំ​ពិត​ប្រាកដ​ គេ​នេះ​ហើយ​ជា​មនុស្ស​ដែល​អ្នក​ត្រូវ​ការ។

៣. បង​ចង់​​នាំ​អូន​ឲ្យ​ស្គាល់​មិត្ត​បង

បើ​គេ​ចង់​ណែនៃ​អ្នក​ឲ្យ​មិត្ត​គេ​ស្គាល់ មាន​ន័យ​ថា គេ​មាន​មោទនភាព​​ចំពោះ​អ្នក ហើយ​ចង់​យក​អ្នកមក​ប្រាប់​ឲ្យ​គ្រប់​គ្នា​ដឹង​ថា គេ​សំណាង​ដែល​មាន​អ្នក​ជា​គូ។ ព្រោះ​នៅ​សម័យ​នេះ មនុស្ស​ប្រុស​មួយ​ចំនួន ទោះ​មាន​សង្សារ​ហើយ​មែន​ពិត នៅ​តែ​រក្សា​អាថ៍កំបាំង​ចំពោះ​ចំណង​នេះ ត្បិត​គេ​ខ្លាច​បាត់​បង់​សេរី​ភាព ខ្លាច​ត្រូវ​ចង​ជើង​ជា​ដើម។ មិន​ងាយ​មាន​អ្នក​ចង់ public ស្នេហា​របស់​គេ​ឡើយ។ តែ​អ្នក​​ដែល​ស្រលាញ់ និង​ច្បាស់​ការ​ហើយ គេ​មិន​ក្រែង​ក្នុង​ការ​ public នោះ​ទេ៕

ប្រភព៖ Phunutoday ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម