រើសកាតមួយដើម្បីដឹងអ្វីដែលគួរផ្លាស់ប្តូរ ជួយអ្នកឲ្យមានសំណាងនិងអនាគតភ្លឺថ្លា

  • 2021-09-23 02:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​តើ​កាត​មួយ​ណា ​ដែល​អ្នក​រើស ​ដើម្បី​ដឹង​ពី​អ្វី​ដែល​អ្នក​គួរ​ផ្លាស់​ប្តូរ​ដើម្បី​ទទួល​បាន​លាភ​សំណាង?

​កាត​​ទី​១

​នេះ​គឺ​ជា​ពេល​វេលា​ដែល​អ្នក​ត្រូវ​ផ្លាស់​ប្តូរ ដូច្នេះ​អ្នក​គួរ​សិក្សា​រៀន​សូត្រ​ពី​សិស្ស​ច្បង ឬ​​បុគ្គល​ជោគ​ជ័យ​ណា​ម្នាក់​ដែល​អ្នក​គោរព។ ​ឆក់​ឱកាស​នេះ​ដើម្បី​សម្រួល​ដល់​ផ្លូវ​ចិត្ត​របស់​អ្នក ហេតុ​នេះ ​អ្នក​ត្រូវ​​រក្សា​ឲ្យ​បាន​នូវ​អត្តចរិត​វិជ្ជមាន ព្រម​ទាំង​ទម្លាប់​ល្អ​ជា​ប្រចាំ​ថ្ងៃ​។

​អ្នក​ក៏​អាច​រៀន​​ធ្វើ​សមាធិ ​ហាត់​យូហ្គា … ​ដែល​ជួយ​ឲ្យ​អារម្មណ៍​​ក្នុង​ចិត្ត​របស់​អ្នក​បាន​ល្អ​ប្រសើរ​ផង​ដែរ។ ​​មិន​យូរ​ទេ ​អ្នក​នឹង​ដឹង​ថា​ពិភព​លោក​ទាំង​មូល​ពិត​ជា​បាន​​ផ្លាស់​ប្តូរ​ច្រើន​មែន សម្រាប់​អ្នក។

​​កាត​ទី​២

​មាន​​ពេល​ខ្លះ អ្នក​ត្រូវ​ព្រម​ទទួល​ស្គាល់​ការពិត​ថា ​​​លើ​លោក​នេះ​​មនុស្ស​ម្នាក់​មិន​អាច​រស់​នៅ​ជាមួយ​អ្នក​បាន​រហូត​នោះ​ទេ។ ​​ហេតុ​នេះ ​បើ​អ្នក​អាច​ធ្វើ​ចិត្ត​បាន ​នោះ​អ្នក​នឹង​​សប្បាយ​រីក​រាយ​យ៉ាង​ពិត​ប្រាកដ​ចំពោះ​ខ្លួន​ឯង ហើយ​ថែម​ទាំង​ទទួល​បាន​លាភ​សំណាង​ថែម​ទៀត​ផង។ ​​ដូច្នេះ ​គួរ​រៀន​ពី​របៀប​ចេះ​ធ្វើ​ឲ្យ​ខ្លួន​ឯង​សប្បាយ​រីក​រាយ ​វិធី​​ជឿ​ជាក់​លើ​​ខ្លួន​ឯង ​ដែល​ទាំង​នេះ​គឺ​ជា​សារ​​មួយ​សម្រាប់​ដាស់​តឿន​អ្នក។

​អ្នក​មិន​ចាំ​បាច់​ត្រូវ​រង់​ចាំ​ភ័ព្វ​សំណាង​ធ្លាក់​ពី​លើ​មេឃ​ទេ ​ព្រោះ​អ្នក​ចេះ​ពី​របៀប​មើល​ថែ​ទាំ​ខ្លួន​ឯង​បាន​ហើយ ​ដែល​នេះ​ហើយ​ទើប​ជា​​ការ​ស្វែង​រក​ឃើញ​សំណាង​ផ្ទាល់​ខ្លួន​យ៉ាង​ពិត​ប្រាកដ។

ប្រភព៖ emdep ប្រែសម្រួល៖ លឹម សុនា

អត្ថបទពេញនិយម