អ្នក​គាំទ្រ​ខ្លោច​ចិត្ត​ព្រោះ​សែន​ព្រះ​ខែ​ឆ្នាំ​នេះ កូន​ស្រី Yang Mi គ្មាន​ទាំង​ឪពុក គ្មាន​ទាំង​ម្ដាយ​ក្បែរ

  • 2021-09-22 10:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ជា​ច្រើន​បាន​ដាក់​សំនួរ​ទៅ​កាន់​​អតីត​ប្ដី​ប្រពន្ធ​កំពូល​តា​រា​សម្ដែង​ចិន​ Yang Mi និង Harwick Lau ថា​ប្រឹង​រក​លុយ​ធ្វើ​អ្វី​បើ​មិន​អាច​ផ្ដល់​ភាព​កក់​ក្ដៅ​ឲ្យ​កូន​បាន។ ថ្ងៃ​បុណ្យ​សែន​ព្រះខែ​នៅ​ប្រទេស​ចិន​គឺ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​បុណ្យ​ធំ​មួយ ហើយ​គឺ​ជា​ឱកាស​សម្រាប់​សមាជិក​គ្រួសារ​​ជួបជុំ​គ្នា ដោយ​មនុស្ស​ជា​ច្រើន​នឹង​សម្រាក​ពី​ការងារ​ដើម្បី​ធ្វើ​ដំណើរ​ទៅ​ស្រុក​ជួបជុំ​គ្រួសារ។ ដូច​នេះ​ហើយ ក្មេង​ៗ​ដែល​មាន​ឪពុក​ម្ដាយ​ធ្វើ​ការ​នៅ​ទីក្រុង​​គឺ​តែងតែ​ទន្ទឹង​រង់ចាំ​ថ្ងៃ​បុណ្យ​នេះ​ជា​និច្ច។

យ៉ាងណាក្ដី​ ខុស​ពីក្មេង​ដទៃ ដែល​មាន​ឪពុក​ម្ដាយ​ធ្វើ​ការ​នៅ​ទីក្រុង ហើយ​នៅ​តែ​ឆ្លៀត​ត្រលប់​មក​ផ្ទះ​ដើម្បី​មើល​កូន​​នោះ​ កូន​ស្រី​របស់​កំពូល​រតារា​សម្ដែង​ស្រី Yang Mi និង Harwick Lau គឺ​រស់​នៅ​ទីក្រុង​​ស្រាប់​ជាមួយ​ឪពុក​ តែ​បែរ​ជា​មិន​អាច​នៅ​ក្បែរ​ប៉ាម៉ាក់​ខ្លួន នៅ​ថ្ងៃ​បុណ្យ​លេង​ចង្កៀង​គោម​នេះ​ទៅ​វិញ។

ជាក់​ស្ដែង នៅ​ពេល​ទទួល​បទ​សម្ភាសន៍​ពី​អ្នក​កាសែត លោក Liu Dan ពុក​ក្មេក​របស់​តួ​រឿង​ និស្ស័យ​ស្នេហ៍​ទេវតា​បី​ជាតិ បាន​ប្រាប់​ថា​ សែន​ព្រះ​ខែ​ឆ្នាំ Noemie កូន​របស់​តារា​ទាំង​២​ គឺ​មិន​មាន​វត្តមាន​របស់​ឪពុក​ម្ដាយ​ឡើយ ដោយ​មាន​តែ​យាយតា​នៅ​លេង​ជាមួយ។

តាម​នោះ​ដែរ Harwick Lau បាន​ទទួល​ថត​រឿង​ថ្មី​ហើយ ដូច​នេះ​ហើយ នឹង​ចំណាយ​ពេល​នៅ​កន្លែង​ថត​រឿង​ជាប់ មិន​ត្រលប់​មក​​ផ្ទះ​វិញ​ឡើយ រី​ឯ​ម្ដាយ​វិញ​កំពុង​នៅ​ចិន​ដីគោក បើ​មក​ត្រូវ​ចត្តាឡីស័ក ដូច​នេះ​ក៏​មិន​អាច​មក​មើល​កូន​បាន​ដូច​គ្នា។

ក្រោយពេល​ឃើញ​ការ​ចែក​រំលែក​បែប​នេះ ទស្សនិកជន​ជា​ច្រើន​បាន​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​ចិញ្ចឹម​កូនរបស់ សិល្បករ​ទាំង​២ ដោយ​ពួក​គេ​បាន​លើក​ឡើង​ថា អ្នក​ទាំង​២​យក​ការងារ​ជា​ស្នូល​ខ្លាំង​ពេក រហូត​ដល់​ទុក​កូន​នៅ​ម្នាក់​ឯង ហើយ​ទ្រព្យ​ដែល​ពួក​គេ​រក​បាន​នេះ​មិន​អាច​បំពេញ​ក្ដី​ស្រលាញ់​ឲ្យ​កូន​របស់​ពួក​គេ​បាន​ឡើយ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម