មូលហេតុដែល First Love ជាមនុស្សដែលអ្នកពិបាកកាត់ចិត្តពីបំផុត

  • 2021-09-22 07:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើតាមស៊ើបសួរច្រើនគ្នាមក មិនថាកន្លងទៅយូរយ៉ាងណា មនុស្សមួយភាគធំនៅតែមិនអាចភ្លេចគូស្នេហ៏ដំបូង ឬក៏ First Love ខ្លួនបាននោះទេ។ វាអាចមកពី៖

១. ពេលនោះជាពេលដំបូងបំផុតដែលអាចដឹងថាអារម្មណ៏ពេលមានស្នេហាបែបណា

២. ស្នេហ៏ដំបូងជាពេលដែលអ្នកមានបទពិសោធន៏ដំបូងច្រើនបំផុតដូចជាការលេង Chat ដាច់យប់ដំបូង ទៅមើលកុនបែបគូស្នេហ៏ដំបូង

៣. ភាគច្រើនស្នេហ៏ដំបូងកើតឡើងនៅវ័យជំទង់ដែលភាពស្មុគស្មាញក្នុងជីវិតភាគច្រើនមិនទាន់កើតមានឡើងនៅឡើយ

៤. គេជាមនុស្សម្នាក់ដែលតែងតែធ្វើអោយអ្នកត្រឡប់មកសួរខ្លួនឯងថា បើសិនជាអាចវិញត្រឡប់ទៅពេលនោះបាន អ្នកនឹង...

៥. គេជាមនុស្សដែលអ្នកចាប់ផ្ដើម Care និង ខ្វល់ខ្វាយខ្លាំងបំផុតបន្ទាប់ពីខ្លួនឯង និង សាច់ញាត្តិ

៦. គេជាមនុស្សដែលអោយអ្នកស្គាល់ការខូចចិត្តដោយសារស្នេហាដំបូងគេបំផុត

៧. អ្នកមិនអាចនឹងមានស្នេហ៏ដំបូងម្ដងទៀតនោះទេ ទោះអ្នកក្រោយល្អយ៉ាងណាក៏ការចងចាំពីមនុស្សដំបូងនៅតែដិតដាមក្នុងចិត្តអ្នករហូតដែរ

៨. ជាបទពិសោធន៏ដែលអ្នកតែងតែលើកយកមកប្រៀបធៀប អោយតែនិយាយពីរឿងស្នេហាភ្លាម

យោងតាមការបកស្រាយតែបែបវិទ្យាសាស្ត្រវិញ នៅពេលដែលជួបគ្នាដំបូង រាងកាយមនុស្សនឹងបញ្ចេញអរម៉ូនម្យ៉ាងឈ្មោះ Norepinephrine ជាអរម៉ូនដែលធ្វើអោយអ្នកមានអារម្មណ៏ភ័យអរ ប្រាប់មិនត្រូវ បេះដូងក៏លោតខុសចង្វាក់។ ការស្រាវជ្រាវពី​សាកលវិទ្យាល័យនៃរដ្ឌ Arizona បានបង្ហាញថាអរម៉ូននេះហើយដែលជាមេខ្លោងចំបំផុតចំពោះអារម្មណ៏ជ្រាលជ្រៅពីស្នេហ៏ដំបូង។ ពួកគេបានរកឃើញទំនាក់ទំនងដែលបណ្តាលឱ្យអារម្មណ៍ដ៏ខ្លាំងទាំងនេះ បង្កើតបានជាបទពិសោធន៍អារម្មណ៍ជាក់លាក់មួយ។ បើនិយាយអោយចំទៅ នៅពេលដែលបានក្បែរគេម្ដងទៀត អារម្មណ៏ចាស់ៗ ការចងចាំចាស់ៗក៏ត្រូវបានស៊ើររើរមកម្ដងទៀត។ មិនមែនថាមិនអាចភ្លេចគេបាននោះទេ តែនៅពេលដែលបានជួបម្ដងទៀតទេ ដែលអារម្មណ៏នោះនឹងត្រូវបានរំលឹកមកម្ដងទៀត៕

ប្រភព៖ Shemazing ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម