វិធី ៤ យ៉ាងនេះអាចជួយឲ្យអ្នកទទួលបានភាពសប្បាយចិត្តរៀងរាល់ពេលល្ងាច

  • 2021-09-22 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិនថាអ្នករវល់ឬទំនេរពេលល្ងាចយ៉ាងណាឡើយ ប្រសិនបើអ្នកមានអារម្មណ៍ថាស្មុគស្មាញ មានភាពតានតឹងនៅក្នុងចិត្ត ឬក៏ស្ត្រេសជាញឹកញាប់នោះ អ្នកគួរតែមកសាកអនុវត្តតាមវិធីទាំង ៤ យ៉ាងនេះដើម្បីជួយព្យាបាលសុខភាពផ្លូវចិត្តរបស់អ្នកឲ្យបានប្រសើរឡើង និងទទួលបានភាពសប្បាយរីករាយជារៀងរាល់ពេលល្ងាច ៖

  • មើលកម្មវិធីកំប្លែងៗធ្វើឲ្យអ្នកសើចសប្បាយចិត្ត
  • លេងជាមួយសត្វចញ្ចឹម (ជាសត្វឆ្កែគឺល្អ)
  • បើកបទចម្រៀងសប្បាយៗខណៈពេលងូតទឹកក្តៅអន់ៗ
  • និយាយអំពីបញ្ហាទាំងនោះចេញឡើងបើអ្នកមានដៃគូ គ្រួសារ ឬផ្ញើសារពិភាក្សាជាមួយមិត្តភក្តិ

ព្យាយាមប្រាប់ខ្លួនឯងថាបើជួបបញ្ហាគឺត្រូវតែដោះស្រាយ បើដោះស្រាយមិនបានគឺត្រូវរកជំនួយពីក្រុមគ្រួសារ មិត្តភក្តិ ឬដោះស្រាយវានៅពេលក្រោយទៀត ប្រសិនបើបញ្ហានោះវាមិនសូវសំខាន់ ឬមិនបង្កឲ្យមានបញ្ហាធំឡើង ហើយអ្វីដែលសំខាន់នោះគឺអ្នកត្រូវបង្កើតឥរិយាបថវិជ្ជមានជានិច្ចដើម្បីទទួលបានអត្ថប្រយោជន៍ល្អៗជាច្រើននៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម