មូលហេតុ ៥ យ៉ាងនេះដែលអ្នកគួរតែឈប់ផ្ញើសារទៅកាន់គេម្នាក់នោះទៀត

  • 2021-09-22 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការផ្ញើសារពេលខ្លះវាអាចមានភាពងាយស្រួលដែលអាចជួយដោះស្រាយបញ្ហានានានៅក្នុងជីវិតរស់នៅ និងអាចធ្វើការសង្គ្រោះអ្នកពីវិបត្តិផ្លូវចិត្តបាន ប៉ុន្តែពេលខ្លះទៀតវាក៏អាចធ្វើឲ្យអ្នកកាន់តែមានការឈឺឆាប់ខ្លាំងឡើងបានផងដែរ។ នៅពេលនិយាយអំពីការចែចង់នៅក្នុងសម័យទំនើបនេះ វាតែងតែទាក់ទងទៅនឹងការផ្ញើសារទោះជាយ៉ាងណាក៏ដោយមិនមែនមនុស្សគ្រប់គ្នានឹងទទួលបានសំណាង ឬជោគជ័យនៅក្នុងការផ្ញើរសារទាំងនោះទេ។

នៅពេលអ្នកជួបនរណាម្នាក់ដែលអ្នកចាប់អារម្មណ៍ដំបូង វាចាំបាច់ណាស់ដែលអ្នកអាចបង្កើតទំនាក់ទំនងពិតប្រាកដជាមួយគេនោះ ហើយវិធីដែលអ្នកបង្កើតការតភ្ជាប់នោះគឺតាមរយៈការទំនាក់ទំនងនៃការផ្ញើសារ និងការណាត់ជួប។ ប៉ុន្តែប្រសិនបើអ្នកបានខិតខំព្យាយាមហើយ តែពួកគេនៅតែមិនបើកចំហ ឬមានចំណាប់អារម្មណ៍មករកអ្នកវិញនោះ វាជាសញ្ញាដែលអ្នកគួរតែបញ្ឈប់ការផ្ញើសារទៅគេតទៀត។

ហេតុផល ៥ យ៉ាងនេះហើយដែលអ្នកគួរតែឈប់ផ្ញើសារទៅកាន់គេម្នាក់នោះតទៀត៖

១. គាត់តែងតែធ្វើឲ្យអ្នកមានអារម្មណ៍ថាមិនល្អរាល់ពេលដែលអ្នកបាននិយាយផ្ញើសារជាមួយគ្នា

២. គាត់មិនបានយកចិត្តទុកដាក់ជាមួយសាររបស់អ្នកឡើយ ឬមិនខិតខំប្រឹងប្រែងផ្ញើសារមកកាន់អ្នកភ្លាមៗវិញទេ

៣. គាត់មិនខិតខំព្យាយាមក្នុងការនិយាយដើម្បីបន្តការសន្ទនាជាមួយអ្នកឡើយ តែបែបព្រងើយកន្តើយ

៤. គាត់មិនបានធ្វើការឆ្លើយតបទៅនឹងសារទាំងប៉ុន្មានដែលអ្នកបានផ្ញើទៅកាន់គាត់ទាំងអស់

៥. គាត់គ្រាន់តែផ្ញើសារមកអ្នកគឺនៅពេលដែលគាត់ត្រូវការអ្វីមួយពីអ្នកតែប៉ុណ្ណោះ និងនិយាយតែអំពីការរួមភេទជាមួយអ្នក

អ្នកបានខិតខំព្យាយាប្តេជ្ញាចិត្តលើខ្លួនឯងដើម្បីឲ្យពួកគេទទួលយកអ្នក តែប្រសិនបើអ្នកបានធ្វើការតស៊ូគ្រប់គ្រាន់ហើយ ប៉ុន្តែនៅតែមិនទទួលបានការឆ្លើយតបជាមួយអ្នកទាល់តែសោះនោះ ក្នុងករណីនេះអ្នកត្រូវដឹងខ្លួនឯងថា វាដល់ពេលដែលអ្នកត្រូវបោះបង់គេម្នាក់នោះចោលហើយ។ អ្នកមិនចាំបាច់បន្ដខ្ជះខ្ជាយពេលវេលារបស់អ្នកជាមួយមនុស្សដែលមិនចាប់អារម្មណ៍នឹងអ្នកនោះទេ៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម