ប្រាប់បានយ៉ាងច្បាស់ថាគេពេញចិត្តអ្នកពិតៗ ឬ គ្រាន់តែគួរសមទេដោយចំនុចទាំង ៥ នេះ

  • 2021-09-22 02:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិនចាំបាច់ត្រូវអង្គុយឆ្ងល់ទៀតនោះទេ ថាគេពេញចិត្តអ្នកដែរអត់ បើសង្កេតឃើញចំនុចទាំងនេះ៖

១. មានចរិតខុសប្លែកពីធម្មតាពេលនៅក្បែរ

ចំនុចដំបូងដែលអ្នកអាចចាប់អារម្មណ៏បានយ៉ាងងាយបំផុតនោះគឺ កាយវិការគេពេលនៅក្បែរអ្នកយ៉ាងណាដែរ? បើធម្មតាគេជាប្រភេទមនុស្សដែលរួសរាយ ហើយនិយាយប៉ូប៉ាច់មិនឈប់ តែក៏ប្រែជាមិនសូវមាត់មិនសូវក ខុសប្លែកពីពេលដែលគេនៅក្បែរមិត្តភក្តិ និង មនុស្សដទៃទៀតនោះ គេច្បាស់ជាគិតពីអ្នកលើសពីមិត្តធម្មតាជាមិនខាន។

២. ចាប់អារម្មណ៏ពីអ្នកសូម្បីតែចំនុចតូចតាច

ជាពិសេស បើសិនជាទើបតែចាប់ផ្ដើមរាប់អានគ្នាទេ តែដឹងចិត្តអ្នកគ្រប់សព្វបែបយ៉ាងទៅហើយ គេជាមនុស្សដែលពូកែសង្កេតជាខ្លាំងហើយ។ មនុស្សដែលរាប់អានគ្នាធម្មតា ទោះជាចូលចិត្តអ្នកយ៉ាងណាក្ដីក៏មិនទៅចាប់អារម្មណ៏សូម្បីតែរឿងតូចតាចកាកល្អិតនៅក្នុងជីវិតអ្នកនោះដែរ។ អាចសាកចិត្តគេបាន ដោយសាកល្បងធ្វើអ្វីដែលអ្នកមិនចូលចិត្តលមើល គេច្បាស់ជាតាមសួរមិនខាន។

៣. មិននិយាយច្រើនទេ តែបង្ហាញអោយដឹងតែម្ដង

ចំនុចនេះអាចនឹងត្រឹមត្រូវបំផុតហើយចំពោះមនុស្សដែលមិនសូវបានសម្ដី។ គេអាចនឹងមិនបង្ហាញការពេញចិត្តតាមរយះពាក្យសម្ដី តែចាប់អារម្មណ៏កាយវិការ និង សកម្មភាពគេបន្តិចមើល។ តើគេព្យាយាមទាក់ទងមកអ្នកច្រើនកម្រិតណាដែរ ទាំងនេះសុទ្ធតែអាចបញ្ជាក់យ៉ាងច្បាស់ថា គេចាត់ទុកអ្នកសំខាន់ជាងមនុស្សដែលគេរាប់អានទូទៅមិនខាន។

៤. តែងតែចាប់អារម្មណ៏សួរនាំមិនចប់

មិនចាំបាច់ទៅសួរនាំនរណាច្រើននោះទេ សួរតែខ្លួនឯងមើល ថាពេលពេលចិត្តនរណាម្នាក់តើអ្នកមានអារម្មណ៏បែបណាដែរ ច្បាស់ជានិយាយជាមួយគេមិនឈប់ហើយមែនអត់? គេអាចនឹងមានអារម្មណ៏បែបនេះដែរមិនខាន មិនដែលមនុស្សដែលរាប់អានគ្នាធម្មតាមានពេលមកចំនាយអោយអ្នករៀងរាល់ថ្ងៃនោះទេ។

៥. អស់សំណើចខ្លាំងលើសពីធម្មតា ចំពោះគ្រប់រឿងដែលអ្នកនិយាយប្រាប់

ពេលដែលពេញចិត្តនរណាម្នាក់ គេប្រាកដជាប្រាថ្នាចង់អោយអ្នកចាប់អារម្មណ៏គេដូចគ្នា ហើយការដែលអាចធ្វើអោយអ្នកមានអារម្មណ៏ថាខ្លួនឯងជាមនុស្សកំប្លុកកំប្លែង ដែលអាចអោយអ្នកសប្បាយចិត្ត និង រ៉ាយរ៉ាប់ប្រាប់គេបន្តទៀត។ បើសិនជាអ្នកចង់ដឹងកាន់តែច្បាស់នោះ សាកនិយាយរឿងដែលមិនសូវជាកំប្លែងប៉ុន្មានប្រាប់គេ ហើយចាំមើល៎ៗ ថាគេសើចខ្លាំងដល់កម្រិតណាដែរ។

ប្រភព៖ sistacafe ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម