សល់ពេល៣ខែចុងក្រោយនៃ២០២១ តើជីវិតរបស់អ្នកនឹងផ្លាស់ប្តូរដូចម្តេចខ្លះ?

  • 2021-09-21 06:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រើសកាតមួយដើម្បីដឹងថា តើ៣ខែចុងក្រោយនេះ ខ្សែជីវិតអ្នកយ៉ាងណា។

​កាត​ទី​១

កាត​នេះ​​បាន​នាំ​យក​នូវ​​ភាព​រីក​រាយ ​​ការ​កក់​ក្តៅ គំនិត​វិជ្ជមាន សុទិដ្ឋិនិយម និ​ង​ភាព​ជោគជ័យ។ ​នេះ​ជា​កាត​ដែល​មនុស្ស​គ្រប់​គ្នា​ចង់​ទទួល​បាន​បំ​ផុត។ ​កាល​ពី​មុន ​អ្នក​បាន​ខំប្រឹង​យ៉ាង​លំបាក ក្តី​បារម្ភ និង​ភាព​ភ័យ​ខ្លាច​របស់​អ្នក​ក្នុង​ពេល​នេះ ត្រូវ​បាន​​ពន្លឺ​ព្រះ​អាទិត្យ​រះ​មក​យ៉ាង​ចិញ្ចាច។ ​នេះ​ជា​ពេល​ដែល​អ្នក​រក​ឃើញ​ខ្លួន​ឯង ​ឃើញ​រស្មី​ក្នុង​ជីវិត​បាន​ហើយ។ ​ក្នុង​រយៈពេល​៣​ខែ​ចុង​ក្រោយ​នេះ ​ជីវិត​របស់​អ្នក​នឹង​ផ្លាស់​ប្តូរ​យ៉ាង​ពិត​ប្រាកដ តាម​ទិស​ដៅ​ត្រឹម​ត្រូវ។ ​អ្វី​ដែល​អ្នក​រង់​ចាំ​កាល​ពី​មុន​អស់​រយៈពេល​យូរ​មក​ហើយ ​នឹង​ចេញ​ជា​ផ្លែ​ផ្កា ហើយ​ជីវិត​របស់​អ្នក​នឹង​កាន់​តែ​រឹ​ងមាំ​ដូច​ការ​ចង់​បាន​របស់​អ្នក​។

កាត​ទី​២

អ្នក​នឹង​ទទួល​បាន​​សមិទ្ធិផល​ដូច​ការ​គ្រោង​ទុក តាម​រយៈ​ការ​ខំប្រឹង​ប្រែង​អស់​រយៈពេល​យូរ​កន្លង​មក។ ​មែន​ទែន​ទៅ ​​បំណង​ប្រាថ្នា​របស់​អ្នក​ជិត​ចូល​ដល់​ចំនុច​ដែល​អ្នក​ចង់​បា​ន​ហើយ។ ​យ៉ា​ង​ណា​ក្តី ​មុន​ពេល​វា​មក​ដល់ អ្នក​ត្រូវ​ប្រឈម​នូវ​ឧបសគ្គ​ដ៏​ខ្លាំង​មួយ​ដែល​​ផ្តល់​នូវ​បទពិសោធន៍​មួយ​ដល់​អ្នក។ ​ដូច្នេះ ​មិន​ត្រូវ​ខ្វះ​ការ​ជ្រោម​ជ្រែង​ពី​បុគ្គល​សំខាន់ ក្នុង​អំឡុង​បីខែ​ចុង​ក្រោយ​នេះ​ទេ។ ​នៅ​ពេល​ដែល​អ្នក​ព្យាយាម​សង្រ្គោះ​ការងារ​គ្រប់​យ៉ាង​ឲ្យ​ចាក​ផុត​ពី​ហានិភ័យ ​នៅ​ទី​បញ្ចប់​អ្នក​នឹង​សម​ទទួល​បាន​នូវ​​អ្វី​ដែល​អ្នក​ខំប្រឹង​ដូច​គ្នា។

កាត​ទី​៣

ក្នុង​ឆ្នាំ​២០២១ អាច​និយាយ​បាន​ថា ជាឆ្នាំ​ដែល​មិន​សូវ​ផ្តល់​ឲ្យ​អ្នក​នូវ​ភាព​សប្បាយ​រីក​រាយ​ច្រើន​ឡើយ អ្នក​បាន​ជួប​នូវ​រឿង​លំបាក និង​ការ​បាត់​បង់​ជា​ច្រើន។ ​យ៉ាង​ណាក្តី ​ទាំង​នេះ​ជា​រឿង​ដែល​មិន​អាចចៀស​ផុត​បាន។ សម្រាប់​អ្នក គួរ​តែ​ដឹង​បាន​ថា ខ្លួន​ឯង​ជា​មនុស្ស​មាន​សក្តានុពល ​មាន​លទ្ធភាព ​ម្ល៉ោះ​ហើយ​អ្នក​ខំព្យាយាម​មក​រហូត។ ​ក្នុង​រយៈពេល​៣​ខែ​ចុង​ក្រោយ​នៃ​ឆ្នាំ ២០២១​នេះ ​អ្នក​នឹង​ទទួល​បាន​តាម​គោល​ដៅ​របស់​អ្នក ព្រោះ​តែ​អ្នក​បាន​​ដាក់​ការ​ខំ​ប្រឹង​ប្រែង និង​ព្យាយាម​បំ​ផុត។ ​ក្តី​ប្រាថ្នា​នឹង​បាន​សម្រេច ​ហើយ​បន្ត​ជម្រុញ​ឲ្យ​អ្នក​ធ្វើ​វា​ដល់​ចប់​សព្វ​គ្រប់​បាន​។ ​កាត​នេះ​បង្ហាញ​ថា ​អ្នក​កំពុង​បង្កើត​អ្វី​ដែល​អ្នក​ប្រាថ្នា​ចង់​បាន ហើយ​ក្តីប្រាថ្នា​សម្រាប់​ពិភព​របស់​អ្នក​នឹង​ក្លាយ​​ជា​ការ​ពិត។​

ប្រភព៖ emdep ប្រែ​សម្រួល៖ លឹម សុនា