Angelababy ត្រូវគ្រូសិល្បៈរិះគន់រឿងសមត្ថភាពសម្តែងរឿង

  • 2021-09-21 02:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តារា​សម្ដែង​ស្រី​ជួរ​មុខ​ចិន Angelababy ត្រូវ​អ្នក​ជំនាញ​វាយ​តម្លៃ​ថា ចូល​សិល្បៈ​យូរ តែ​សមត្ថភាព​គ្មាន​ការ​រីក​ចម្រើន​ ធ្វើ​ឲ្យ​នាង​មាន​កេរ្តិ៍​ឈ្មោះ​មិន​ល្អ។

កាល​ពី​ថ្ងៃ​ទី ២០ ខែ​កញ្ញា​កន្លង​ទៅ​នេះ បណ្ដាញព័ត៌មាន Sohu បាន​រាយការណ៍​ថា សាស្ត្រាចារ្យ Yu Si Han ​ផ្នែក​សម្ដែង​នៃ​សកលវិទ្យាល័យ​វិចិត្ត្រ​សិល្បៈ បាន​និយាយ​ពី​សមត្ថភាព​នៅ​មាន​កម្រិត​នៅ​ប្រទេស​ចិន។ សាស្ត្រាចារ្យ​ចាស់​វស្សា​ខាង​លើ​បាន​ជ្រើស​យក តារា​សម្ដែងស្រី​ដែល​មាន​សមត្ថភាព​អន់​ជាង​គេ​នៅ​មុខ​ការរ៉ា​គឺ​តារា​ស្រី Angelababy, Wu Jinyan និង Zheng Shuang។

“ប្រសិន​បើ​ត្រូវ​ជ្រើស​អ្នក​ដែល​សម្ដែង​អន់​បំផុត ខ្ញុំ​មិន​ភ័យ​ខ្លាច​ក្នុង​ការ​ជ្រើស​យក Angelababy ឡើយ។ ការ​សម្ដែង​ដោយ​ប្រឹង​បញ្ឈរ​ភ្នែក​របស់​នាង​គឺ​ល្បី​ពេញ​សិល្បៈ។ ខ្ញុំ​ផ្ដល់​ដំបូន្មាន​នាង​ថា ឈប់​ចូល​រួម​ក្នុង​កម្មវិធី​កម្សាន្ត​ទៀត​ទៅ ហើយ​យក​ពេល​នោះ​មក​រៀន​សម្ដែង​វិញ បើ​មិន​ដូច​នោះ​ទេ Baby នឹង​ត្រូវ​ចេញ​ពី​សិល្បៈ​ជាក់​ជា​មិន​ខាន នៅ​ពេល​ដែល​សមត្ថភាព​របស់​នាង​មិន​ដល់​អ្នក​ដទៃ” លោក​ស្រី Yu បន្ថែម។

សម្រាប់​តារា​សម្ដែង​ស្រី Wu Jinyan អ្នក​គ្រូសិល្បៈ​បាន​ឲ្យ​ដឹង​ថា នាង​មា​ន​ឈ្មោះ​ថា​ជា​តារា​សម្ដែង​មួយ​រឿង ត្បិត​នាង​ល្បី​តែ​រឿង Yanxi Palace ក្រៅ​ពី​រឿង​នេះ​គឺ​គ្មាន​រឿង​ណា​ល្បី​ទាំង​អស់ ព្រោះ​សមត្ថភាព​នៅ​ខ្សោយ​ពេក។ សម្រាប់ Zheng Shuang អ្នក​គ្រូ​មិន​ចង់​និយាយ​ច្រើន​ឡើយ ត្បិត​នាង​ត្រូវ​លុប​ឈ្មោះ​ចេញ​ពី​សិល្បៈ​ហើយ។

គួរ​បញ្ជាក់​ផង​ដែរ​ថា រឿង​ដែល Angelababy មាន​តម្លៃ​ខ្លួន​ខ្ពស់​កប់​ពពក​តែង​តែ​ត្រូវ​គេ​រិះគន់​ជា​រឿយ​ៗ ​ដោយ​ កាល​សម្ដែង​រឿង Entrepreneurial Age ស្រី​ស្អាត​​អាយុ ៣៣​ឆ្នាំ​ស៊ី​ថ្លៃ​ដល់​ទៅ ១៤​លាន​ដុល្លារ៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម