សម្រស់​ដ៏​ខុស​ប្លែក​របស់​តារា​ស្រី​ចិន​មុន​ និង​​ក្រោយ​ចូល​សិល្បៈ Yang Zi ប្លែក​មើល​សឹង​មិន​ស្គាល់

  • 2021-09-20 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រស់​តារា​ស្រី​ជួរ​មុខ​ចិន​ជា​ច្រើន​រូប មាន​ការ​ផ្លាស់​ប្ដូរ​យ៉ាង​គំហុក​សម្រាប់​ការ​មុន និង​ក្រោយ​ពេល​ប្រឡូក​សិល្បៈ។

សម្រាប់​សិល្បករ និង​សិល្បការិនី​ភាគ​​ច្រើន មិន​ថា​មក​ពី​ប្រទេស​ណា ក្រៅ​ពី​សមត្ថភាព​ពិសេស​​នោះ គឺ​រូប​សម្បត្តិ​ក៏​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ​ឲ្យ​បាន​ជោគ​ជ័យ​លើ​វិថី​សិល្បៈ​ផង​ដែរ។ ខណៈ​តារា​ស្រី​ជា​ច្រើនដួង មាន​សម្រស់​អំណោយផល​ពី​ធម្មជាតិ​ ទោះ​បី​ជា​មិន​ទាន់​ឈាន​ជើង​ចូល​សិល្បៈ​ក៏​នៅ​តែ​មាន​រូប​សម្បត្តិ​ស្រស់​ស្អាត​នោះ មួយ​ចំនួន​ទៀត ទាល់តែ​ក្រោយ​ពេល​ចូល​សិល្បៈ​មាន​មុខមាត់​ទាកទាញ អ្នក​គាំទ្រ។

មុន​នេះ​បន្តិច បណ្ដាញ​ព័ត៌មាន​ក្នុង​ស្រុក​បាន​ប្រមូល​ផ្ដុំ​កម្រង​រូបភាព​តារា​ស្រី​ចិន​ល្បី​ឈ្មោះ​ រវាង​ពេល​ មុន​និង​ក្រោយ​ពេល​ពួក​គេ​ល្បី​ឈ្មោះ។ គួរ​ឲ្យ​ចាប់​អារម្មណ៍ជាង​គេ​នៅ​ក្នុង​តារាង​នេះ​ គឺ​តារា​សម្ដែង​ស្រី​ជួរ​មុខ Yang Zi ដោយ​អ្នក​គាំទ្រ​ជា​ច្រើន​បាន​លាន់​មាត់​ថា តួ​រឿង Ash Of Love មាន​ការ​ផ្លាស់​ប្ដូរ​ច្រើន​ជាង​គេ​ក្នុង​ចំណោម​តារា​ទាំង​អស់៕

១. Zheng Shuang

២. Tang Yan

៣. Angelababy

៤. Yang Mi

៥. Liu Shishi

៦. Yang Zi

ប្រភព៖ dienanh ប្រែ​សម្រួល៖ Caramel