មូលហេតុ Ju Jing Yi កម្រលើកសក់ចងអស់ៗ ដោយសារតែទម្រង់មុខ

  • 2021-09-20 07:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រាល់​ពេល​ដែល​តារា​សម្ដែង និង​ចម្រៀង​ស្រី​ជួរ​មុខ​ចិន Ju Jing Yi លើក​សក់​ម្ដង​ៗ​តែង​តែ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង ដែល​ធ្វើ​ឲ្យ​អ្នក​ជំនាញ​សន្និដ្ឋាន​ថា តារា​ស្រី​រូប​នេះ​នឹង​កម្រ​​លើក​សក់​ឡើង​ឲ្យ​អស់​ខ្លាំង​ណាស់។

កាល​ពី​ថ្ងៃ​ទី ១៥ ខែ​កញ្ញា​កន្លង​ទៅ​នេះ ឈ្មោះ​របស់​តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ​ចិន Ju Jing Yi ស្រាប់​តែ​ក្លាយ​ជា​ Key Word ត្រូវ​បាន​គេ​ស្វែង​រក​ច្រើន​ទី ២​លើ​បណ្ដាញ​សង្គម Weibo ក្រោយ​ពេល​បណ្ដុំ​រូប​ភាព​របស់​នាង​ត្រូវ​បាន​បង្ហោះ​ឡើង​វិញ។ បណ្ដាញ​ព័ត៌មាន Sina បាន​ឲ្យ​ដឹង​ថា​​ ជា​ច្រើន​ឆ្នាំ​មក​នេះ តួ​រឿង​ពស់​ស​ពស់​ខៀវ តែង​តែ​មាន​ការ​តែង​ខ្លួន​ស្រដៀង​ៗ ប្រហាក់ប្រហែល​គ្នា ដែល​ធ្វើ​ឲ្យ​ទស្សនិកជន​ជន​​ជាច្រើន​មាន​ការ​សាំ​ភ្នែក ផ្ទុះ​ការ​រិះគន់​ជា​រឿយ​ៗ។

យ៉ាងណាក្ដី ប្រភព​ដដែល​បាន​​ព័ត៌មាន​ពី ប្រភព​ផ្ទៃ​ក្នុង​ថា សមី​ខ្លួន​ស្រី​ស្អាតអាយុ ២៧​ឆ្នាំ ក៏​ដូច​ជា​ក្រុមហ៊ុន​មិន​មែន​មិន​ដឹង​បញ្ហា​នេះ​ឡើយ។ ប៉ុន្តែ​ពួក​គេ​មិន​អាច​កែប្រែ​ការ​តុបតែង​មុខ​ខុស​ពី​នេះ​បាន​ឡើយ ត្បិត Ju Jing Yi មាន​រាង​ទាប ដូច​នេះ​ហើយ​នាង​ត្រូវ​តែ​ស្គម។ យ៉ាងណាក្ដី នៅ​ពេល​ស្គម​ពេក បាន​ធ្វើ​ឲ្យ​មុខ​នាង​ឆ្អឹង​លយ​ចេញ​មក​ក្រៅ ដូច​នេះ​នាង​ត្រូវ​ទម្លាក់​សក់​បិទ​បាំង​មុខ​ឆ្អឹង​នេះ។ ប្រសិន​បើ ស្រី​ស្អាត​កើត​ឆ្នាំ ១៩៩៤ ហ៊ាន​លើក​សក់​ឡើង​អស់ គឺ​ប្រាកដ​ជា​បាក់​សម្រស់​ភ្លាម។ អ្នក​ជំនាញ​កែ​សម្ផស្ស​បាន​បន្ថែម​ថា ដោយ​សារ​តែ​ឆ្អឹង​ថ្ពាល់​របស់ Jing Yi ខ្ពស់ ដល់​ពេល​កាន់​តែ​ស្គម​ ឆ្អឹង​នេះ​មើល​ឃើញ​កាន់​តែ​ច្បាស់៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម