ស្លៀកពាក់ទៅ​ធ្វើ​ការ​ស្អាត​ពេញ​មួយ​សប្ដាហ៍តាមស្ទីល​របស់ Song Hye Kyo និង Son Ye Jin

  • 2021-09-20 07:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រាប់​មិត្ត​ៗ​នារី​ដែល​ចង់​ស្លៀកពាក់​ទៅ​ធ្វើ​ការ​ជាមួយ​ម៉ូដ​ខោអាវ​ស្អាត​ៗ​ តែ​មិន​ទាន់​ដឹង​ថាត្រូវ​ជ្រើស​ស្ទីល​បែប​ណា អាច​រៀន​តាម​កំពូល​តារា​សម្ដែង​ស្រី​កូរ៉េ​ទាំង​២​រូប​នេះ​បាន។

មិន​ដឹង​ថា ដោយ​អចេតនា​ ឬ​យ៉ាង​ណា តារា​សម្ដែង​លំដាប់ A ពីរ​ដួង​នោះ​គឺ Song Hye Kyo និង Son Ye Jin សុទ្ធ​តែ​ត្រូវ​បាន​ប្រេន​ខោអាវ​ជ្រើស​រើស​ជា​អ្នក​តំណាង សម្រាប់​សម្លៀកបំពាក់​ទៅ​ធ្វើ​ការ​​នៅ​ក្នុង​រដូវ​ស្លឹក​ឈើ​ជ្រុះ​នេះ។ ខណៈ​តួរឿង Full House ផ្សព្វផ្សាយ​ម៉ូដ​ខោអាវ​ដែល​មាន​ពណ៌​លេច​ៗ និង​ភ្លឺ​នោះ តួ​រឿង Crash Landing On You ផ្សព្វ​ផ្សាយ​ម៉ូដ​ខោអាវ​ដែល​មាន​ពណ៌​ស្រគាំ និង​ស្រគត់ស្រគុំ​ជាង។

ទោះ​បី​ជា​ស្ទីល​ខោអាវ​ទៅ​ធ្វើ​ការ​របស់ ស្រី​ស្អាត​ទាំង​២​មាន​ភាព​ខុស​គ្នា​មែន​ពិត តែ​ទស្សនិកជន​បែងចែក​មិន​ដាច់​ឡើយ​ថា អ្នក​ណា​ស្អាត​ជាង ត្បិត​សុទ្ធ​តែ​មាន​ចំណុច​ខ្លាំង​រៀង​ខ្លួន។ សម្រាប់​មិត្ត​ៗ​នារី​​ដែល​និយម​ម៉ូដ​រស់​រវើក អាច​មើល​តាម​ម៉ូដ​របស់ Song Hye Kyo។ រី​ឯ​អ្នក​ដែល​មិន​ចូល​ចិត្ត​ឡូយ​ឆាយ​ពេក តែ​ចង់​បាន​ម៉ូដ​ថ្លៃ​ថ្នូរ អាច​មើល​តាម​ម៉ូដ​របស់ Son Ye Jin បាន ធានា​ថា​ពេញ​មួយ​សប្ដាហ៍​ គឺ​អ្នក​មាន​តែ​ឈុត​ស្អាត​ៗ​ទៅ​ធ្វើ​ការ​តែ​ម្ដង៕

ប្រភព៖ afamily ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម