កូន​ស្រី​ចៀវៃ ប្រាប់​ម្ដាយ​ថា​ឃើញ​ប៉ា​លួច​ថើប Yang Mi ធ្វើ​ឲ្យ​ Wallace Huo មិន​ដឹង​ឆ្លើយ​ថា​ម៉េច

  • 2021-09-20 03:46:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កូន​ស្រី​របស់​ប្ដី​ប្រពន្ធ​កំពូល​តារា​សម្ដែង​តៃវ៉ាន់ Ruby Lin និង Wallace Huo បាន​ប្រទះ​ឃើញ​ឪពុក​ខ្លួន​ថើប​គ្នា​នឹង​នារី​ដទៃ ហើយ​​បាន​យក​រឿង​នេះ​ទៅ​ប្រាប់​ម្ដាយ។

កាល​ពី​ថ្ងៃ​ទី ១៦ ខែ​កញ្ញា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Sina បាន​ចុះ​ផ្សាយ​រឿង​ខាង​ក្រោយ​ឆាក​របស់​កំពូល​តារា​សម្ដែង​ស្រី Yang Mi និង Wallace Huo កាល​ពី​អ្នក​ទាំង​ពីរ​សហការ​គ្នា​ក្នុង​រឿង The Great Craftman កាល​ពី​ឆ្នាំ ២០១៩ ដែល​មិន​ទាន់​មាន​អ្នក​ណា​ដឹង។

តាម​នោះ​ដែរ នៅ​ក្នុង​វណ្ណកម្មខាង​លើ ស្វាមី​របស់​កំពូល​តារា​សម្ដែង​ស្រី​តៃវ៉ាន់ Ruby Lin ដើរ​តួ​ជា​គូ​ស្នេហ៍​របស់​តួ​រឿង និស្ស័យ​ស្នេហ៍​ទេវតា​បី​ជាតិ។ ដូច​នេះ​ហើយ នៅ​ក្នុង​រឿង ពួក​គេ​មាន​ឈុត​ឆាក​ផ្អែមល្ហែម​នឹង​គ្នា​ជា​ខ្លាំង ដោយ​នៅ​ក្នុង​នោះ គឺ​មាន​វគ្គ​ថើប​គ្នា​របស់​តួឯក​ទាំង​ពីរ។

ដោយ​សារ​តែ​ចង់​រក្សា​អនុស្សាវរីយ៍ ប្រុស​ស្អាត​អាយុ ៤១​ឆ្នាំ បាន​យក​រូប​ខ្លះ​ត្រលប់​មក​ផ្ទះ​វិញ។ នៅ​ពេល​កូន​ស្រី​របស់​លោក​​ឃើញ​រូប​​លោក​ថើប​គ្នា​ជាមួយ​មនុស្ស​ស្រី​ដទៃ នាង​បាន​យក​រូប​នេះ​ទៅ​ប្រាប់​ម្ដាយ​ថា៖ ម៉ាក់​អើយ មើល​ប៉ា​ថើប​មីង Yang Mi នៀក។ នៅ​ពេល​ឮ​ដូច​នេះ Wallace Huo រៀង​ជ្រួល​ច្របល់​មិន​ដឹង​ឆ្លើយ​ថា​ម៉េច​ឲ្យ​សម ទើប​ប្រាប់​ទៅ​កូន​ស្រី​វិញ​ថា នេះ​មិន​ជា​ប៉ា​ឡើយ គ្រាន់តែ​ជា​អ្នក​ផ្សេង​ដែល​មាន​មុខ​ស្រដៀង​ប៉ា​ប៉ុណ្ណោះ ដែល​ធ្វើ​កូន​ស្រី​របស់​លោក​ជឿ តែ​រីឯ Ruby Lin វិញ​គឺ​សើច​មិន​ឈប់​ឡើយ ព្រោះ​មិន​ជឿ​ថា​ប្ដី​ខ្លួន​អាច​រក​នឹក​ឃើញ​លេស​បែប​នេះ។

ប្ដី​ប្រពន្ធ​តារា​នេះ​ឲ្យ​ដឹង​ថា ថ្ងៃ​ក្រោយ​បើ​មាន​យក​រូប​មក​ផ្ទះ​ទៀត ក៏​មិន​ទុក​កន្លែង​ដែល​កូន​ស្រី​អាច​រក​ឃើញ​ដែរ ព្រោះ​មិន​ដឹង​ឆ្លើយ​ថា​ម៉េច​ទៀត៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម