Lisa ពិត​ជា​រាជិនី Sold Out មែន សូម្បី​តែ​របស់​មួយ​នេះ​ក៏​លក់​ដាច់​គ្មាន​សល់​ដែរ

  • 2021-09-20 03:26:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ឥទ្ធិពល​របស់​កំពូល​តារា​​ចម្រៀង​ស្រី​ថៃ Lisa ពិត​ជា​មិន​ធម្មតា​ឡើយ ដោយ​រាល់​អ្វី​ដែល​តារា​នេះ​ប្រើ​តែង​តែ​លក់​ដាច់​គ្មាន​សល់។

មុន​នេះ​បន្តិច បណ្ដាញ​ព័ត៌មាន Sanook បាន​រាយការណ៍​ថា ដោយ​សារ​ឥទ្ធិពល​នៃ​កំពូល​តារា​​ចម្រៀង​ថៃ Lisa ជាមួយ​នឹង​បទ​ថ្មី​ចំណង​ជើង Lalisa របស់​ខ្លួន ស្រី​ស្អាត​អាយុ ២៤​ឆ្នាំ បាន​ជួយ​ជំរុញ​វិស័យ​លក់​រាយ​ឲ្យ​បាន​កើន​ជាង​មុន​ជា​ខ្លាំង​ក្លា។

តាម​នោះ​ដែរ​ នៅ​ក្នុង​កម្មវិធី Woody Show ម្ចាស់​បទ​ Kill This Love បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​កំឡុង​ពេល​មិន​អាច​ត្រលប់​ទៅ​ស្រុក​កំណើត​នេះ នាងឃ្លាន​ជាង​គេ សាច់​អាំង​ និង​ប្រហិត​ដោត​ចង្កាក់​ជា​ខ្លាំង ត្បិត​នៅ​ប្រទេស​កូរ៉េ គឺ​មិន​មាន​លក់​របស់​ទាំង​នេះ​ឡើយ។

ក្រោយ​ពេល​កម្មវីធី​នេះ​ត្រូវ​បាន​ចាក់​ផ្សាយ អាជីវករ​​លក់​សាច់​អាំង​នេះ បាន​ប្រាប់​បណ្ដាញ​ព័ត៌មាន​ថា ពួក​គេ​បាន​លក់​ដាច់​ជាង​មុន​ដល់​ទៅ​ ៦​ដង​ ហើយ​ត្រូវ​កម្ម៉ង់​សាច់​ច្រើន​ជាង​មុន ត្បិត​មាន​អតិថិជន​ជា​ច្រើន​ក្រោយ​ពេល​ មើល​កម្មវិធី​ខាង​លើ ក៏​បាន​មក​រក​សាច់​អាំង​នេះ​ញ៉ាំ។

ក្រៅ​ពី​នេះ មកុដ​ដែល Lisa ពាក់​នៅ​ក្នុង​ MV នោះ ក៏​ស្រាប់​តែ​មាន​តម្រូវ​ការ​ទិញ​យ៉ាង​គំហុក​ដូច​គ្នា ធ្វើ​ឲ្យ​ទីផ្សារ​ជា​ច្រើន​ត្រូវ​ដាច់​ស្ដុក ត្បិត​មុន​នោះ មកុដ​បែប​នេះ​គឺ​កម្រ​​លក់​ចេញ​ខ្លាំង​ណាស់។ អាស្រ័យហេតុ​នេះ មនុសុ្ស​ជាច្រើន​បាន​លាន់​មាត់​ថា ស្រី​ស្អាត​រូប​នេះ មិន​ត្រឹម​តែ​លក់​ដាច់​ចេញ​តែ​ខោអាវ​នោះ​ទេ គឺ​គ្រប់​យ៉ាង​ដែល​មាន​ពាក់ព័ន្ធ​នឹង​ Lisa គឺ​សុទ្ធ​តែ​ Sold Out ទាំង​អស់៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម