ហេតុ​អ្វី​មនុស្ស​ស្រី​ស្រលាញ់​មនុស្ស​ប្រុស​អត់​ស្អាត មាន​សុភមង្គល​ជាង​ស្រលាញ់​ប្រុស​ស្អាត

  • 2021-09-15 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​ភាគ​ច្រើន​ត្រូវ​បាន​ទាក់ទាញ​ដោយ​មនុស្ស​ប្រុស​ដែល​មាន​រូប​សម្បត្តិ​ស្អាត យ៉ាងណាក្ដី​ភាគ​រយ​តិច​តួច​ដែល​ពួក​គេ​មាន​សុភមង្គល​យូរ​អង្វែង​នឹង​អ្នក​ទាំង​នេះ ហើយ​ខាង​ក្រោម​នេះ​គឺ​ជា​មូលហេតុ​អ្វី​មនុស្ស​ស្រី​មាន​សុភមង្គល​ជាង ពេល​ស្ថិត​ក្នុង​ចំណង​ស្នេហា​ជាមួយ​បុរស​ដែល​មិន​សូវ​ស្អាត។

១. ពួក​គេ​ព្យាយាម​ច្រើន​ដើម្បី​យក​ចិត្ត​អ្នក

ដោយ​សារ​តែ​​រូប​សម្បត្តិ​មិន​មែន​ជា​ចំណុច​ខ្លាំង​របស់​ពួក​គេ ដូច​នេះ​ហើយ​ពួក​គេ​ធ្វើ​ច្រើន​វិធី​ច្រើន ដើម្បី​បំពេញ​ចន្លោះ​ខ្វះខាត​នេះ​។ ដោយ​នៅ​ក្នុង​នោះ គេ​សង្កេត​ឃើញ​ថា​ បុរស​មិនស្អាត​នឹង​ធ្វើ​រឿង​មួយ​ចំនួន​ដើម្បី​ប៉ះប៉ូវ​ដូច​ជា ទិញកាដូ ជូន​អ្នក​ដើរ​លេង បង្កើត​ដំណើរ​កម្សាន្ត​ជា​ដើម។

២. អ្នក​មាន​តម្លៃ​ខ្លាំង​ក្នុង​ភ្នែក​គេ

នៅ​ពេល​អ្នក​ស្រលាញ់​កំពូល​ប្រុស​ស្អាត​ម្នាក់ នៅ​ជុំ​វិញ​គេ​ មិន​មែន​មាន​តែ​អ្នក​ឡើយ គឺ​អ្នក​ត្រូវ​ដណ្ដើម​ជាមួយ​គូ​ប្រកួត​ជា​ច្រើន​ទៀត ហើយ​ឱកាស​ដែល​អ្នក​ត្រូវ​គេ​បោះបង់​ក៏​ខ្ពស់​ដែរ។ ផ្ទុយ​មក​វិញ នៅ​ពេល​គេ​មិន​ស្អាត អ្នក​នឹង​មាន​តម្លៃ​ខ្លាំង​ ត្បិត​គេ​គ្មាន​អ្នក​ចាំ​ឃ្លាំ​មើល គ្មាន​អ្នក​ចាំ​ដណ្ដើម ហើយ​គេ​មាន​តែ​អ្នក អ្នក​ជា​អាទិភាព​ទី​១ និង​តែ​មួយ​គត់​របស់​គេ។

៣. គេ​ចំណាយ​ពេល​ច្រើន​លើ​អ្នក

អ្នក​ដែល​សង្កេត​ឃើញ​ទេ​ថា នៅ​ពេល​មនុស្ស​ស្រី​ឆាត​ជាមួយ​ប្រុស​ស្អាត គេ​ឆ្លើយ​មក​វិញ​យឺតៗ ឬ​ពេល​ខ្លះ​មិន​ឆ្លើយ​នឹង​អ្នក​វិញ​ក៏​មាន ត្បិត​​គេ​ដឹង​ថា គេ​ស្អាត គេ​មាន​សិទ្ធិ មាន​ជម្រើស​ច្រើន​ក្រៅ​ពី​អ្នក។ យ៉ាណាមិញ នៅ​ពេល​ដែ​សង្សារ​របស់​អ្នក​មាន​សម្រស់​មិនបាន គេ​នឹង​យក​ភាព​ដិតដល់​មក​ថ្នាក់​ថ្នម​អ្នក​វិញ​ ព្រោះ​គេ​ដឹង​​ហើយ​ថា នៅ​ពេល​ដែល​ខ្វះ​អ្វី ត្រូវ​យក​អ្វី​មួយ​ផ្សេង​មក​ជួស ហើយ​នៅ​ក្នុង​ចំណោម​នោះ ពេល​វេលា​របស់​គេ គឺ​ជា​របស់​ជួស​ដ៏​មាន​ប្រសិទ្ធិភាព​បំផុត។

៤. គេ​វិនិយោគ​លើ​ចំណង​ស្នេហា​នេះ

ខុស​ពី​ប្រុស​ស្អាត ដែល​អាច​រក​បាន​សង្សារ​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​នោះ ប្រុស​​មិន​​ស្អាត ចំណាយ​ពេល​ច្រើន ទម្រាំ​គេ​មើល​ឃើញ​អត្តចរិត​ល្អ​របស់​គេ ក្រៅ​ពី​រូប​សម្បត្តិ​ខាង​ក្រៅ។ ដូច​នេះ​ហើយ នៅ​ពេល​រក​បាន​​អ្នក​ដែល​ស្រលាញ់​គេ​ម្នាក់ គេ​មិន​ចង់​បែក​បាក់ ឬ​បែក​គ្នា​លឿន​នោះ​ឡើយ ត្បិត​គេ​ដឹង​ថា វា​មិន​ងាយ​រក​បាន​វិញ។ ម្ល៉េះ​ហើយ គេ​នឹង​ចំណាយ​​ទាំង​កម្លាំង​កាយ​ ចិត្ត​លើ​ចំណង​មួយ​នេះ ដើម្បី​ស្ថិតស្ថេរ​យូរ​អង្វែង។ មនុស្ស​ស្រី​ដែល​ស្រលាញ់​បុរស​មិន​សូវ​ស្អាត នឹង​មាន​អារម្មណ៍​ថា​ខ្លួន​ប្រៀបដូច​ជារាជិនី​ ព្រោះ​ធ្វើ​អ្វី​ អ្នក​ក៏​​មាន​អាទិភាព​​ច្រើន​ជាង៕

ប្រភព៖ Phunutoday ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម