Wu Yifan ប្រញាប់​លក់​ដី​ និង​ផ្ទះ​តម្លៃ ២០៦​លាន​ដុល្លារ​ចេញ ដើម្បី​ការពារ​ទ្រព្យ​មុន​ត្រូវ​រឹបអូស

  • 2021-09-20 02:18:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុង​បំណង​ការ​ពារ​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​ពី​ការ​បង្កក​របស់​រដ្ឋ តារា​សម្ដែង​ប្រុស​ល្បី​ឈ្មោះ​ចិន Wu Yifan បាន​ប្រញាប់​ប្រកាស​លក់​អចលនទ្រព្យ​របស់​ខ្លួន​ទាំង​អស់។

កាល​ពី​ថ្ងៃ​ទី ១៣ ខែ​កញ្ញា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន On បានរាយការណ៍​ថា តារា​សម្ដែង និង​ចម្រៀង​ល្បី​ឈ្មោះ Wu Yifan ដែល​កំពុង​ជាប់​ពន្ធគារ​នោះ បាន​ពឹង​ពាក់​គ្រប់​បណ្ដាញ​ទាំង​អស់​ដែល​ខ្លួន​ស្គាល់​ដើម្បី​លក់​អចលទ្រព្យ​នៅ​ទីក្រុង​ប៉េកាំង​ចេញ​ទាំង​អស់។ ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា សរុប​ទាំង​អស់​បណ្ដុំ​ដី​ធ្លី និង​ផ្ទះ​សម្បែង​របស់​ប្រុស​ស្អាត​អាយុ ៣០​ឆ្នាំ​សរុប​ជា​ទឹក​ប្រាក់​គឺ ២០៦​លាន​ដុល្លារ។

On បាន​បន្ថែម​ឲ្យ​ដឹង​ថា ម្ដាយ​របស់​តួ​រឿង The Golden Hairpin បាន​ពឹង​ឲ្យ​តំណាង​ផ្នែក​ច្បាប់​របស់​ខ្លួន ប្រកាស​លក់​ចេញ​ផ្ទះ​របស់​លោក​នៅ​ទីក្រុង​ប៉េកាំង​បន្ទាន់​បំផុត ទោះ​បី​ជា​ត្រូវ​ខាត​យ៉ាង​ណា​ក៏​ដោយ។ ក្រៅ​ពី​នោះ​ដែរ តាម​ការពិត Wu Yifan មាន​ក្ដាប់​ក្នុង​ដៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ជា​ច្រើន តែ​ដើម្បី​កុំ​ឲ្យ​ពាក់ព័ន្ធ​ដល់​ក្រុមហ៊ុន​​ទាំង​នោះ គិត​ត្រឹម​ចុង​ខែ កក្កដា​ លោក​នៅ​មាន​ភាគហ៊ុន​តែ​​២​ក្រុមហ៊ុន​ប៉ុណ្ណោះ។

មុន​នោះ​ដែរ ម្ដាយ​របស់​តារា​ប្រុស​កើត​ឆ្នាំ ១៩៩០ បាន​បញ្ជូន​គ្រឿង​អលង្ការ​មាន​តម្លៃ ក៏​ដូច​ជា​កំពូល​ឡាន​របស់​កូន និង​ខ្លួន​ទាំង​អស់​ទៅ​ក្រៅ​ស្រុក​ដើម្បី​ជៀសវាង​ការ​បង្កក​របស់​រដ្ឋ។ បណ្ដាញ​ QQ បាន​ឲ្យ​ដឹង​ថា ប្រសិន​ជា​ត្រូវ​បាន​ដោះ​លែង លោក​នឹង​ត្រូវ​សង​ថ្លៃ​ធ្វើ​ឲ្យ​ខូច​កិច្ចសន្យា​គេ​ចំនួន​ប្រមាណ ៧៧​លាន​ដុល្លារ។ ដូច​នេះ​ហើយ ការ​រក្សា​ទុក​ទ្រព្យ​ចំនួន ២០៦​លាន​ដុល្លារ​ខាង​លើ​គឺ​ចាំ​បាច់​បំផុត៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម