គ្រាន់តែមើល​រាង​បបូរ​មាត់​ ៣​វិនាទី ដឹង​ភ្លាម​ថា ជាមនុស្ស​ប្រុស​សាវ៉ា ឬ​ស្មោះ​ត្រង់

  • 2021-09-17 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រាប់​គ្រប់​ចំណុច​នៅ​លើ​ទម្រង់​មុខ បបូរ​មាត់​គឺ​ជា​ចំណុច​ដែល​ប្រាប់​​ពី​និស្ស័យ​មនោសញ្ចេតនា​របស់​មនុស្ស​ប្រុស។ ចង់​ដឹង​ថា ក្នុង​រឿង​ស្នេហា គេ​ជា​មនុស្ស​បែប​ម៉េច អាច​សង្កេត​ចំណុច​នេះ​បាន។ ខាង​ក្រោម​នេះ​គឺ​ជា​រាង​បបូរ​មាត់​ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា គេ​អាច​ជាមនុស្ស​ខ្លួន​មួយ​ តែ​ចង់​ជិះ​ទូក​២។

១. មាត់​ស្ដើង

តាម​ក្បួន​ហុងស៊ុយ​ទម្រង់​មុខ មនុស្ស​ប្រុស​មាន​មាត់​ស្ដើង ដែល​គេ​ហៅ​ថា​មាត់​ក្រដាស​នេះ ភាគ​ច្រើន​និយម​និយាយ​ពាក្យ​កុហក ក្រឡិចក្រឡុច។ មនុស្ស​បែប​នេះចូលចិត្ត​និយាយ​ច្រើន តែ​យក​ជា​ការ​បានតិច ឬ​អត់​តែ​ម្ដង។ បន្ថែម​ពី​នេះ គេ​ជាមនុស្ស​គិត​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន​មុន​ពេល​គិត​ប្រយោជន៍​ខ្លួន​ឯង។ ទោះ​បី​ស្រលាញ់​នរណា​ក៏ដោយ ក៏​ឲ្យ​តម្លៃ​ខ្លួន​ឯង​ច្រើន​ជាង​ដែរ។

២. មាត់​វៀច

តាម​តម្រាហុងស៊ុយ​មុខ បុរស​មាន​មាត់​វៀច​មិន​ស្មើ ឬ​ពេល​សើច​វៀច​ទៅ​ខាង​ណា​ម្ខាង ជាមនុស្ស​មិន​ទៀង​ត្រង់ ហុត​ទឹក​សម្លឹង​កាក។ ពួក​គេ​មាន​ចិត្ត​គំនិត​ពិបាក​ស្មាន និងយក​ខ្លួន​ឯង​ជា​ធំ។ ដោយ​សារមិន​សន្សំ​បុណ្យ​ពី​ក្មេង អ្នក​មាន​រាង​មាត់​ដូច​នេះ មួយ​ចំនួន​មិន​សូវ​បាន​ពឹង​ពាក់​កូន​ចៅ​ពេល​ចាស់​ឡើយ ដោយ​ភាគ​ច្រើន​គឺ​ត្រូវ​រស់​នៅ​ដោយ​ឯកា។

៣. មាត់​ស្រួច

មនុស្ស​មាន​មាត់​ដូច​នេះ ទម្នាយ​ទាយ​ថា ជាមនុស្ស​មាត់​ឥត​គម្រប​ ដោយ​អ្វី​ក៏​អាច​និយាយ​ចេញ​មក​បាន អត់​ចេះ​គិត​មុខ​ក្រោយ។ មនុស្ស​មាន​មាត់​បែប​នេះ​តែង​ក្បត់​គូ​ស្រករ​របស់​ខ្លួន ដោយ​គេ​ប្រាប់​អ្វី​ទៅ​ខ្លួន ក៏​យក​ទៅ​ប្រាប់​ខាង​ក្រៅ ធ្វើ​ឲ្យ​បែក​បាក់​មនោសញ្ចេតនា​ក្នុង​ផ្ទះ។ ក្រៅ​ពី​នេះ ពួក​គេ​ក៏​តែង​នាំ​រឿង​ដាក់​ខ្លួន​ដោយ ទៅ​ចាក់​ជុច​រឿង​អ្នក​ក្រៅ។ យក​ល្អ គួរ​ជៀស​វាង​មនុស្ស​ប្រុសបែប​នេះ ព្រោះ​អ្នក​អាច​រក​ទុក្ខ​ដោយ​សារ​គេ៕

ប្រភព៖ Phunutoday ប្រែសម្រួល៖ caramel

អត្ថបទពេញនិយម