ពេលមានផ្ទៃពោះបើចង់ឱ្យកូនកើតមកមានស្បែកស្អាត ភ្នែកធំៗ និងសក់ក្រាស់ ម៉ាក់ៗកុំភ្លេចវិធីសាស្ត្រទាំងនេះ

  • 2021-10-31 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ខាងក្រោមជាគន្លឹះចែករំលែកនូវអាហារប្រភេទផ្សេងទៀត ដែលមានប្រយោជន៍សម្រាប់អ្នកម៉ាក់ដែលកំពុងមានផ្ទៃពោះ ហើយចង់ឱ្យកូនកើតមកមានសុខភាពល្អ មាំទាំ ស្បែក និងសក់ស្អាតផងដែរ។

១.អាហារដែលជួយឱ្យកូនរបស់អ្នកមានស្បែកពណ៌ ស ផ្កាឈូកភ្លឺ

អាហារនិងផ្លែឈើដែលស្ត្រីមានផ្ទៃពោះគួរញ៉ាំ ជាប្រចាំដូចជាផ្លែស្ត្របឺរី ផ្លែក្រូចពោធិសាត់ ផ្លែក្រូចថ្លុង ក្រូចឆ្មារ ឬបន្ថែមបន្លែដូចជា៖ ផ្កាខាត់ណា គួរញាំំពេលព្រឹកល្អសម្រាប់ទារកក្នុងផ្ទៃ។​ ពិសេសប្រសិនបើអ្នកចង់ធ្វើឱ្យស្បែកកូនតូចរបស់អ្នកល្អប្រសើរ ក្នុងអំឡុងពេលមានផ្ទៃពោះអ្នកគួរតែបន្ថែមអាហារសម្បូរវីតាមីន "C" ឲ្យបានច្រើនដើម្បីជួយបង្កើតខូឡាជេន កាត់បន្ថយសារធាតុពណ៌ខ្មៅ នៅក្នុងកោសិកាស្បែក ធ្វើឱ្យស្បែកសរលោងពេលកើតមក។

២.អាហារជួយកុមារឱ្យមានភ្នែកធំ

ក្នុងអំឡុងពេលមានផ្ទៃពោះ ប្រសិនបើអ្នកចង់ឱ្យកូនរបស់អ្នកមានកែវភ្នែកមុតស្រួច អ្នកគួរតែទទួលទានអាហារដែលសំបូរទៅដោយវីតាមីនអា បន្លែក្រហម និងលឿងដូចជាផ្លែល្ហុង ការ៉ុតប៉េងប៉ោះ និងត្រីសាម៉ុង។ លើសពីនេះអ្នកម៉ាក់ក៏អាចបន្ថែមអាហារផ្សេងទៀត ដំឡូងជ្វា ស៊ុត ប្រេង ថ្លើមត្រី សណ្តែកជាដើម ដែលវាសំបូរទៅដោយវីតាមីន"A" ដូចគ្នា។

៣.អាហារជួយកុមារឲ្យមានសក់ខ្មៅ

អំឡុងពេលមានផ្ទៃពោះស្ត្រី អ្នកតែងចង់សម្រាលកូនមកដែលមានសុខភាពល្អ ជាមួយសក់ច្រើនខ្មៅរលោង។ ដូច្នេះអ្នកម៉ាក់ គួរបន្ថែមអាហារដែលសំបូរទៅដោយវីតាមីនបេដូចជា៖ សារ៉ាយសមុទ្រ ផ្លែប័រ ស្រូវសាលី ប៉េងប៉ោះ ល្ពៅ មឹក សណ្តែកបៃតង asparagus ដែលជួយឲ្យកូនរបស់ម៉ាក់ៗ មានសក់ក្រាស់ពេលកើតមក ព្រោះអាហារទាំងនេះសំបូរទៅដោយ វីតាមីន​ B៕

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម