ចាយលុយអោយត្រូវរបៀប និង តាមដំណាក់កាលនៃជីវិតតាមតិចនិចទាំងនេះ

  • 2021-09-10 03:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បំណងប្រាថ្នាធំបំផុតរបស់មនុស្សគ្រប់គ្នាគឺការរស់នៅដោយស្ងប់ចិត្ត មិនចាំត្រូវបារម្ភរឿងលុយកាក់ ហើយច្បាស់ជាយល់ជាមិនខានការចេះសន្សំសំចៃជារឿងដែលសំខាន់មិនអាចខ្វះបាន។ មនុស្សមួយចំនួនធំយល់ថាខ្លួនឯងមិនចេះគ្រប់គ្រងរឿងលុយកាក់នេះអោយបានល្អនៅឡើយ ព្រោះតែតឹងរ៉ឹង និង កំណត់គោលដៅដែលខ្លួនឯងមិនឈានទៅដល់។ ត្រូវចាំថាការចេះទុកដាក់ចាត់ចែងជារឿងសំខាន់ តែការដែលចេះចំណាយជីវិតអោយមានន័យក្នុងពេលនោះក៏សំខាន់ខ្លាំងណាស់ដែរ។ តិចនិចទាំងប៉ុន្មានយ៉ាងនេះ នឹងអាចជួយក្រើនរំលឹកអ្នកបានថាអ្នកជោគជ័យរឿងទុកដាក់លុយកាក់នេះហើយឬនៅ៖

ពេលចេញធ្វើការដំបូង

ក្នុងដំណាក់កាលមួយនេះ អ្នកអាចនឹងមានអាយុ ២០ ស្ដើងនៅឡើយ ការសន្សំសំចៃអាចនឹងមិនមែនជារឿងសំខាន់សម្រាប់អ្នកនៅឡើយទេ ព្រោះតែទើបចេះរកលុយខ្លួនឯងដំបូងក៏មិនចិត្តចង់ចាយនេះចាយនោះមិនចប់ តែត្រូវចាំថាក្នុងដំណាក់កាលនេះត្រូវសន្សំទុកយ៉ាងហោចណាស់ ២៥ ភាគរយនៃប្រាក់ចំណូលដែលអ្នករកបាន។ នេះបានន័យថា ៧៥ ភាគរយនៃអ្វីដែលរកបាន ត្រូវតែចាត់ចែងទៅលើការចំណាយទូទៅប្រចាំខែរបស់អ្នក។

ពេលចាប់ផ្ដើមមានគ្រួសារ

ក្នុងដំណាក់កាលមួយនេះ អ្នកប្រហែលជាមានអាយុខ្ទង់ ៣០ ឬ ៤០ ឆ្នាំហើយ ជាពេលមួយដែលការសន្សំលុយកាក់រយៈពេលវែង ជារឿងដែលខ្វះមិនបាន ព្រោះតែអ្នកមានទំនួលខុសត្រូវច្រើនជាងមុន។ សម្រាប់ពេលននេះ អ្នកត្រូវតែព្យាយាមដម្លើងប្រាក់សន្សំអ្នកទ្វេគុណក្នុងរយៈពេល ៥ ឆ្នាំម្ដង។

រៀបចំចូលនិវត្តន៏

ក្នុងដំណាក់កាលមួយនេះវិញ អ្នកត្រូវតែព្រឹត្តព្រៀងបំផុត ក្នុងការចាត់ចែងប្រាក់ដែលអ្នកសន្សំកន្លងមកថាត្រូវយកទៅវិនិយោគលើអ្វីដែលនៅតែអាចរកចំណូលមកអោយទោះជាអ្នកមិនបានធ្វើការដូចមុនក្ដី ប្រាក់កាក់ដែលជំពាក់អ្នកដទៃត្រូវទូទាត់បែបណា។

ប្រភព៖ Eva ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម