កែស្នាមដក់ ជាំខ្មៅក្រោមភ្នែកដោយគ្រឿងផ្សំធម្មជាតិតែប៉ុន្មានមុខនេះ

  • 2021-09-07 03:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រង្វង់ខ្មៅក្រោមភ្នែកគឺជាផ្នែកមួយដែលមិត្តនារីជាច្រើនតែងមានកង្វល់ក្នុងចិត្ត ព្រោះទោះជាមុខរលើបរលោងយ៉ាងណាក៏អាចធ្វើអោយមុខមើលទៅចាស់ជាងអាយុ ហើយហត់នឿយខ្លាំងដែរ។ គ្រឿងផ្សំក្នុងផ្ទះបាយប៉ុន្មានមុខនេះអាចជួយដោះស្រាយបញ្ហានេះបានយ៉ាងមានប្រសិទ្ធភាព៖

១. ប្រេងដូង និង ប្រេងអាល់មុន

ប្រេងដូងមានផ្ទុកនូវវីតាមីន E ជាច្រើននិងអាស៊ីតខ្លាញ់ធម្មជាតិដែលជួយធ្វើឱ្យស្បែកទន់នៅជុំវិញភ្នែកដើម្បីការពារនិងកាត់បន្ថយរង្វង់ខ្មៅយ៉ាងមានប្រសិទ្ធភាព។ ទន្ទឹមនឹងនេះប្រេងអាល់ម៉ុងដែលមានសារធាតុប្រឆាំងអុកស៊ីតកម្មជួយធ្វើឱ្យស្បែកស្រស់ថ្លា។

របៀបធ្វើ៖

លាយប្រេងដូងនិងប្រេងអាល់ម៉ុនហើយម៉ាស្សាថ្នមៗជារង្វង់នៅជុំវិញភ្នែក។ បន្ទាប់ពីប្រហែលមួយម៉ោងលាងសម្អាតស្បែកនៅជុំវិញភ្នែក។ អ្នកគួរតែអនុវត្តវិធីនេះជារៀងរាល់ថ្ងៃដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ។

២. ម៉ាសដីឥដ្ឋ + ក្រូចឆ្មារ + ខ្ទិះដូង

ខ្ទិះដូងមានខ្លាញ់ធម្មជាតិដើម្បីជួយចិញ្ចឹមនិងបង្កើតកោសិកាថ្មីត្រសក់សំបូរទៅដោយវីតាមីន C និងអាស៊ីតហ្វូលិកដើម្បីជួយកាត់បន្ថយភាពអស់កម្លាំងនិងហើមភ្នែកនិងទឹកក្រូចឆ្មាជួយឱ្យស្បែកភ្លឺថ្លា។

របៀបធ្វើ៖

យកខ្ទិញដូងពីរបីដំណក់លាយជាមួយទឹកក្រូចឆ្មា ២-៣ ដំណក់ត្រសក់កិនម៉ត់ ២ ស្លាបព្រាកាហ្វេ Sour Cream ១ ស្លាបព្រាកាហ្វេ ម៉ាសដីឥដ្ឋ ៣ ស្លាបព្រា។ លាយគ្រឿងផ្សំទាំងអស់បញ្ចូលគ្នាដាក់ក្នុងទូទឹកកករយៈពេល ២០ នាទី។ គ្របភ្នែករបស់អ្នកដោយកន្សែងកប្បាសលាបល្បាយលើស្បែកនៅជុំវិញភ្នែក (ប្រយ័ត្នកុំឱ្យវាចូលក្នុងភ្នែក) ។ ដេកនៅកន្លែងត្រជាក់ហើយសម្រាករយៈពេល ១៥-២០ នាទី។ លាងសម្អាតផ្ទៃដោយទឹកត្រជាក់។ គួរធ្វើ 2-3 ដងក្នុងមួយសប្តាហ៍ដើម្បីបង្កើនប្រសិទ្ធភាពកាត់បន្ថយរង្វង់ខ្មៅ

៣. ប៉េងប៉ោះ

ប៉េងប៉ោះមានប្រសិទ្ធិភាពសំអាតនិងជំរះស្បែកយ៉ាងល្អដូច្នេះពួកវានឹងជួយធ្វើឱ្យស្បែកភ្លឺថ្លានៅក្រោមភ្នែក។ ធ្វើវិធីនេះ ២ ដងក្នុងមួយសប្តាហ៍។ ច្របាច់ទឹកប៉េងប៉ោះហើយលាយជាមួយទឹកក្រូចឆ្មាពីរបីដំណក់បន្ទាប់មកប្រើល្បាយនេះម៉ាស្សាតំបន់ភ្នែក ៥ នាទីរង់ចាំ ២០ នាទីរួចលាងមុខចេញ។

៤. ដំឡូងបារាំង

កិនដំឡូងរួចលាយជាមួយទឹកដោះគោស្រស់ដែលមិនមានជាតិផ្អែមបន្ទាប់មកដាក់ល្បាយនេះនៅក្នុងទូទឹកកករយៈពេល ២០ នាទីរួចយកវាមកលាបលើស្បែកក្រោមភ្នែក។ រង់ចាំប្រហែល ១៥-២០ នាទីបន្ទាប់មកចាប់ផ្តើមលាងមុខរបស់អ្នកជាមួយទឹកត្រជាក់។ មិនថាដំឡូងឆៅឬដំឡូងឆ្អិនមានឥទ្ធិពលធ្វើឱ្យស្បែកភ្លឺថ្លាជាងមុន។

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Iv Madalen