បើចង់ចិញ្ចឹមសត្វ! សត្វឆ្កែគឺជាជម្រើសដ៏ល្អបំផុតដែលអ្នកគួរតែមាន

  • 2021-08-30 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

វាពិតជាពិបាកណាស់ក្នុងការមានសត្វចិញ្ចឹម ប្រសិនបើយើងពុំមានផ្ទះសម្បែងផ្ទាល់ខ្លួន ហើយមានត្រឹមតែបន្ទប់ជួល។ ចុះបើសិនជាអ្នករស់នៅផ្ទះផ្ទាល់ខ្លួនឬក៏ផ្ទះសាច់ញាតិវិញ តើអ្នកមានសត្វចិញ្ចឹមហើយឬនៅ? បើមិនទាន់ទេ គួរគិតគូការមានសត្វឆ្កែ​ជាមុន​សិន​ក៏​ល្អ​ដែរ ពីព្រោះវាពិតជាល្អណាស់សម្រាប់ភាពជាដៃគូ ជាអ្នកលើកទឹកចិត្ត ផ្តល់កម្លាំងចិត្ត និងធ្វើឲ្យយើងសប្បាយចិត្តគ្រប់ពេលវេលាដែលអ្នកមានអារម្មណ៍មិនល្អ ឬពេលកំពុងតែមានទុក្ខសោកជាដើម។

គ្រប់ក្រុមគ្រួសារដែលរស់នៅជនបទស្រុកស្រែតែងតែមានសត្វចិញ្ចឹមផ្ទាល់ខ្លួនសឹងតែគ្រប់ផ្ទះទៅហើយ ភាគច្រើននោះគឺសត្វឆ្កែ ឆ្មា ជ្រូកមាន់ទា គោក្របីជាដើម។ ការរស់នៅធំធាត់ជាមួយសត្វចញ្ចឹម គឺពិតជាមានន័យខ្លាំងណាស់ ប៉ុន្តែថ្ងៃណាមួយអ្នកត្រូវឃ្លាតឆ្ងាយពីផ្ទះ ពីឪពុកម្តាយបងប្អូន និងសត្វចិញ្ចឹមដើម្បីបន្តការសិក្សានឹងធ្វើការងារ។

សត្វចិញ្ចឹមគឺជាផ្នែកមួយនៃគ្រួសារឬសាច់ញាតិដែលមិនអាចបញ្ឈប់ការស្រឡាញ់ចំពោះអ្នកបានឡើយ ពីព្រោះវានឹងនៅតែផ្តល់ក្តីស្រឡាញ់ដោយគ្មានលក្ខខណ្ឌនេះជារៀងរហូត។ អ្នកត្រូវចាំថាកុំទិញសត្វយកមកចិញ្ចឹម ប៉ុន្តែការសុំ ការឲ្យពីនរណាម្នាក់ ឬជាសត្វដែលត្រូវបានជួយសង្គ្រោះទើបវាមានអត្ថន័យជ្រាលជ្រៅចំពោះអ្នក៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម