៣ចំណុច ដែលឪពុកម្តាយគួរបង្រៀនកូនពេលប្រើប្រាស់អ៉ីនធើណេតដោយសុវិត្ថិភាព

  • 2021-09-06 15:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ឪពុកម្តាយដើរតួយ៉ាងសំខាន់ក្នុងការផ្តល់ឱ្យកុមារដឹងពីការប្រើប្រាស់អ៉ីនធើណេតមានសុវត្ថិភាព មានប្រយោជន៍ និងមិនប៉ះពាល់ដល់ការសិក្សា និងរស់នៅ។ វត្តមាននៃជំងឺកូវីដ-១៩ បានជម្រុញឱ្យមានកំណើននៃការសិក្សាតាម online យ៉ាងច្រើននៅជុំវិញពិភពលោក ពិសេសគឺកុមារតូចៗ។

ខាងក្រោមនេះជាវិធីសាស្ត្រល្អៗមួយចំនួនសម្រាប់ចែករំលែកដល់កូនរបស់យើងក្នុងបែងចែកព័ត៌មានក្លែងក្លាយ និងការប្រើប្រាស់អ៉ីនធើនេណឱ្យបានត្រឹមត្រូវ៖

១.ចាប់ផ្តើមមុនពេលកំណត់ពេលវេលា

ក្រៅពីការសិក្សាតាម online ប៉ាម៉ាក់គួរមានតារាងពេលវេលាកំណត់សម្រាប់ក្មេងៗ ដូចជាការមើលភាពយន្តនានា ការស្រាវជ្រាវថ្មីបើទោះជាល្អ និងសំខាន់ ក៏អ្នកមិនគួរបណ្តែតបណ្តោយឱ្យកុមារ online ចោលដាច់យប់ ឬគ្មានពេលវេលាកំណត់នោះដែរ។

២.ប្រាប់ពួកគេឱ្យគិតមុនពេលពួកគេចុច ចែករំលែកបន្ត

ប្រសិនបើកុមារមានអាយុលើ ១៤ឆ្នាំ ហើយពួកគេអាចប្រើប្រាស់គណនីបណ្តាញសង្គមដោយខ្លួនឯងបាននោះ ឪពុកម្តាយគួរណែនាំកូនៗ និងដឹងពីល្បិចបោកបញ្ឆោតនានាតែងមានលើអ៉ីនធើណេត ដើម្បីលួចបន្លំយកទិន្នន័យផ្ទាល់ខ្លួនដូចជា៖ លេខទូរស័ព្ទ លេខសម្ងាត់គណនីជាដើម។ សំខាន់បំផុតគឺកុំចេះតែចុចចែករំលែកបន្ត ដោយមិនដឹងប្រភពច្បាស់់លាស់ជាដើម។

៣.ផ្តល់ភាពជាគម្រូពេលប្រើប្រាស់អ៉ីនធើណេត

នេះជារឿងសំខាន់ណាស់ ដែលឪពុកម្តាយគួរប្រុងប្រយ័ត្នខ្ពស់ ព្រោះកូនៗអាចនឹងយកគម្រូតាមភ្លាមៗ បើអ្នកធ្វេសប្រហែសធ្វើរឿងមិនគម្បីណាមួយ។ ទាំងការកំណត់ម៉ោង online ធ្វើការ ឬការកម្សាន្តនានា និងមុនសម្រេចចិត្តចុចចែករំលែកបន្ត ប៉ាម៉ាក់គួរប្រយ័ត្នខ្ពស់ ព្រោះបើអ្នកនិយាយហាមកូនកុំធ្វើរឿងអ្វីមួយលើបណ្តាញសង្គម អ្នកក៏ត្រូវច្បាស់ក្នុងចិត្តថាអ្នកក៏មិនបានដូចគ្នា។ ដាច់ខាត កុំហាមកូន តែអ្នកបំពាន នោះគឺជាគម្រូមិនល្អទេ។

ប្រភព៖ huffpost ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម