ចង់ដឹងលាភអ្វីនឹងមានសម្រាប់អ្នកក្នុងខែសីហានេះ សាករើសផ្កាមួយ

  • 2021-08-04 12:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រើស​ផ្កា​ដែល​ចូលចិត្ត ដើម្បី​ដឹង​ពី​សំណាង​របស់​អ្នក​ក្នុង​ខែ​សីហា។

​ផ្កា A

​អ្នក​ជា​មនុស្ស​រស់​រវើក ​គួរ​ឲ្យ​ស្រលាញ់ ​និង​កំប្លែង​លេង​។ ​លើស​ពី​នេះ ​អ្នក​តែង​តែ​សុទិដ្ឋិនិយម និង​ស្រលាញ់​ខ្លួន​ឯង​បាន​ច្រើន។ ​ស្នាម​ញញឹម​ដ៏​ស្រស់​ស្អាត​របស់​អ្នក ​តែង​តែ​ធ្វើ​ឲ្យ​បេះ​ដូង​របស់​មនុស្ស​ជុំ​វិញ​រលាយ​ខ្ទេច​ដូច​ទឹក​កក​ត្រូវ​ថ្ងៃ​។ ​ដូច្នេះ​ហើយ ​​វា​បាន​ក្លាយ​ជា​មន្ត​ស្នេហ៍ និង​ពោរពេញ​ដោយ​ធម្មជាតិ​យ៉ាង​ស្មោះ​ស។ ​ក្នុង​ខែ​សីហា​នេះ ​សំណាង​របស់​អ្នក​រីកដូច​ផ្កា​។ ​បើ​អ្នក​នៅ single ​នេះ​គឺ​ជា​ឱកាស​ល្អ​សម្រាប់​អ្នក​ស្វែង​រក​ដៃ​គូ​ជីវិត​បាន ហើយ​ចំពោះ​អ្នក​រៀប​ការ​រួច ​ពួក​គេ​គួរ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។ ​កុំ​បណ្តោយ​ឲ្យ​ផ្កា​សំណាង​នេះ​រសាត់​បាត់​ទៅ ​​ដោយ​មិន​បាន​​ជះ​ឥទ្ធិពល​ដល់​ទំនាក់​ទំនង​របស់​អ្នក​ទាំង​ពីរ។

​ផ្កា B

​អ្នក​ជា​មនុស្ស​ឆ្លាត​វៃ ​មាន​ជំនាញ និង​ការ​តាំង​ចិត្ត​ខ្ពស់។ ​លើស​ពី​នេះ ​អ្នក​ក៏​មាន​ទេពកោសល្យក្នុង​ការ​អង្កេត និង​វិនិច្ឆ័យ​ផង​ដែរ។ ​ខែ​សីហា​នេះ អ្នក​នឹង​មាន​សំណាង​ល្អ​ផ្នែក​ទ្រព្យ​សម្បត្តិ ការងារ​ក៏​រលូន​ល្អ ព្រម​ទាំង​ប្រាក់​ចំណូល​ក៏​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​ផង​ដែរ។ ​យ៉ាង​ណា​ក្តី ​រក​បាន​ច្រើន ​ចំណាយ​ក៏​ច្រើន​ដូច​គ្នា ​ដូច្នេះ ​អ្នក​ត្រូវ​តែ​ព្យាយាម​រក​ប្រាក់​ឲ្យ​បាន​ច្រើន ​និង​កាត់​បន្ថយ​ចំណាយ​ណា​ដែល​មិន​ចាំ​បាច់ ដើម្បី​ជួយ​ឲ្យ​សុខភាព​ផ្នែក​ហិរញ្ញវត្ថុ​របស់​អ្នក​មាន​ស្ថេរភាព។

ផ្កា C

អ្នក​ជា​មនុស្ស​​រួ​សរាយ ​ចូល​ចំណោម​​សង្គម​ចុះ ​និង​មាន​របៀប​រស់​នៅ​មួយ​ល្អ​។ អ្នក​ចូល​ចិត្ត​ការ​ជួប​ជុំ ​បង្កើត​មិត្ត​ភក្កិ ​និង​ទំនាក់​ទំនង។ ​លើស​ពី​នេះ អ្នក​ជា​មនុស្ស​ស្មោះ​ត្រង់ និង​អាច​ជឿ​ទុក​ចិត្ត​បាន​ ដូច្នេះ​ហើយ​អ្នក​តែង​តែ​មាន​មិត្ត​ភក្កិ​ច្រើន។ នៅ​ពេល​អ្នក​បាន​ជិត​ស្និទ្ធិ​ជាមួយ​ពួក​គេ ​គឺ​គ្មាន​នរណា​អាច​ទប់​សំណើច​បាន​ឡើយ។ ​ពិសេស​នៅ​ក្នុង​ខែ​សីហា​នេះ ​វដ្ត​សង្គម​របស់​អ្នក​នឹង​កាន់​តែ​ធំ​ទូលាយ​ជាង​មុន។

​ផ្កា D

​ជា​ញឹក​ញាប់ អ្នក​​ហាក់​មាន​អារម្មណ៍​ឯកា​ ពេល​ខ្លះ​អ្នក​មាន​អារម្មណ៍​ថា​ Depress និង​អួល​អាប់។ តែ​ក្នុង​ខែ​សីហា​នេះ ​អារម្មណ៍​របស់​អ្នក​នឹង​ល្អ​ឡើង​វិញ​ ។ ​នឹង​មាន​មនុស្ស​​ចូល​មក​ខ្វល់​ខ្វាយ​ពី​ជីវិត​អ្នក និង​ត្រៀម​ខ្លួន​ជា​និច្ច​ដើម្បី​ជួយ​អ្នក​ថែម​ទៀត ​នៅ​ពេល​អ្នក​មាន​បញ្ហា។ ​ទាំង​នេះ ​នឹង​ធ្វើ​ឲ្យ​អ្នក​មិន​សូវ​មាន​អារម្មណ៍​ថា​ឯកា​ដូច​មុន​ទៀត​ទេ៕

ប្រភព៖ emdep ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម