ជ្រើស​យក​មួក​មួយ​ដើម្បីដឹង​ថា រាល់​ថ្ងៃ​នេះ​អ្នក​មាន​សុភមង្គល​ប៉ុន្មាន​ភាគរយ

  • 2021-08-04 03:26:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ខណៈ​ពិភពលោក​កំពុង​ជួប​ការ​លំបាក​ជា​ច្រើន​ដោយ​សារ​តែ​ជំងឺ​រាតត្បាត និង​បញ្ហា​លុយ​កាក់​ជា​ច្រើន តើ​អ្នក​ចង់​ដឹង​ទេ​ថា ខ្លួន​កំពុង​មាន​សុភមង្គល​ប៉ុន្មាន​ភាគរយ? សូម​ជ្រើស​យក​មួក​មួយ។

១. អត្រា​សុភមង្គល​របស់​អ្នក​គឺ ៨០%។ អ្នក​ជា​មនុស្ស​វិជ្ជមាន រីករាយ ​ត្រង់​ទៅ​ត្រង់​មក និង​ស្មោះ​ត្រង់។ នៅ​ក្នុង​ជីវិត​រស់​នៅ អ្នក​ជាមនុស្ស​សកម្ម និង​តែងតែ​ជះ​ឥទ្ធិពល​វិជ្ជមាន​ដល់​អ្នក​ជុំ​វិញ។ មួយរយៈ​ចុង​ក្រោយ​ អ្នក​ជួប​រឿង​ឈឺ​ក្បាល​ច្រើន តែ​ប្រសិន​បើ​អ្នក​គិត​​ទៅ​ផ្លូវ​ល្អ ហើយ​អ្វី​ក៏​មាន​វិធី​ដោះ​ស្រាយ​នោះ បញ្ហា​ទាំង​នេះ​នឹង​បាន​ធូរ​ស្បើយ​ឡើង​វិញ។

២. ភាគរយ​មាន​សុភមង្គល​របស់​អ្នក​គឺ ៧៥%។ អ្នក​ជាមនុស្ស​ប្រាកដ​ប្រជា និង​រស់​នៅ​ដោយ​មាន​មាន​ច្បាប់​ទម្លាប់​ច្បាស់​លាស់។ យ៉ាងណាក៏ដោយ មួយ​រយៈ​នេះ អ្នក​រស់​នៅ​ក្នុង​​បរិស្ថាន​ដែល​រាង​រញ៉េរញ៉ៃ។ ប្រការ​នេះ​ ធ្វើ​ឲ្យ​ប៉ះទង្គិច​ដល់​ជីវិត​​របស់​អ្នក​ក៏​មិន​តិច​ដែរ។

៣. តួរលេខ​នៃ​ភាព​មាន​សុភមង្គល​របស់​អ្នក​គឺ ៦៥%។ អ្នក​ជាមនុស្ស​រស់​នៅ​បែប​ប្រពៃណី និង​មិន​មាន​តម្រូវ​ការ​ខ្ពស់។ អ្វី​ដែល​អ្នក​ចង់​បាន​នោះ​គឺ គ្រួសារ​កក់ សាមញ្ញ​មួយ​ប៉ុណ្ណោះ។ នៅ​ក្នុង​គ្រួសារ​ អ្នក​ជា​ប្ដី ឬ​ប្រពន្ធ​ដែល​ប្រកប​ដោយ​គុណធម៌ និង​ចេះ​យក​ចិត្ត​ទុក​ដាក់​គ្រួសារ។ ជីវិត​របស់​អ្នក​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កន្លង​ទៅ​ដោយ​មិន​មាន​ព្យុះភ្លៀង​ច្រើន​ឡើយ។

៤. ចំនួន​ភាគរយ​សុភមង្គល​របស់​អ្នក​គឺ ៧០%។ អ្នក​ជាមនុស្ស​ដែល​រស់​នៅ​ប្រកប​ដោយ​ច្បាប់​ទម្លាប់ វិទ្យាសាស្ត្រ និង​គិត​ដល់​តុល្យភាព​នៃ​ជីវិត។ ក៏​ដោយ​សារ​អត្តចរិត​នេះ​ដូច​គ្នា ធ្វើ​ឲ្យ​អ្នក​មិន​អាច​ដោះ​ស្រាយ​បញ្ហាស្មុគស្មាញ​មួយ​ចំនួន​នៅ​ក្នុង​ជីវិត។ ដូច​នេះ​ហើយ សុភមង្គល​របស់​អ្នក​ភាគ​ច្រើន​គឺ​ចេញ​ពី​ខ្លួន​ឯ ត្បិត​អ្នក​រស់​នៅ​ដោយ​ផ្ដោត​លើ​ខ្លួន​ឯង​ច្រើន៕

ប្រភព៖ emdep ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម