អតីតសមាជិក​ក្រុម Miss A ថា​ខ្លួន​ត្រូវ JYP ដេញ​ចេញ​ ព្រោះ​រឿងគីឡូ

  • 2021-08-04 03:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តារា​ចម្រៀង​ស្រី​ល្បី​ឈ្មោះ​កូរ៉េ Min បាន​ឲ្យ​ដឹង​ថា នាង​ត្រូវ​ផលិតកម្ម JYP ដេញ​ចេញ​៣​ដង​ក្នុង​អំឡុងពេលហាត់រៀន ដោយ​សារ​លើស​ទម្ងន់។

កាល​ពី​ថ្ងៃ​ទី ៣ ខែ​សីហា​កន្លង​ទៅនេះ នៅ​ក្នុង​កម្មវិធី​ជជែក​កម្សាន្ត​របស់​ប៉ុស្តិ៍ eSNA តារា​ចម្រៀងស្រី​កូរ៉េ Min សមាជិក​ក្រុម​ចម្រៀង​ល្បី​ឈ្មោះ Miss A បាន​ចែក​រំលែក​ពី​កំឡុង​ពេល​ហាត់​រៀន​នៅ​ផលិតកម្ម JYP របស់​ខ្លួន ដែល​ត្រូវ​ក្រុមហ៊ុន​បញ្ចូន​នាង​មក​រៀន​ក្នុង​ទឹក​ដី​ប្រទេស​អាមេរិក​។

យ៉ាងណាក្ដី វិថី​ទៅ​ដល់​ភាព​ល្បី​ឈ្មោះ​របស់​នាង​គឺ​លំបាក​ជា​ទី​បំផុត។ ស្រី​ស្អាត​អាយុ ៣០​ឆ្នាំ​បាន​ឲ្យ​ដឹង​ថា​ ក្នុង​រយៈ​ពេល​១០​ឆ្នាំ ហាត់​រៀន​នៅ​ទ្រនំ​ខាង​លើ​ នាង​ត្រូវ​បាន​ក្រុមហ៊ុន​ដេញ​ចេញ​ចំនួន​៣​លើក​ដោយ​សារ​តែ​បញ្ហា​ទម្ងន់​របស់​នាង។

“ពួក​គេ​មិន​ពេញ​ចិត្ត​នឹង​ទម្ងន់​របស់​ខ្ញុំ ដូច​នេះ​ពួក​គេ​និយាយ​ថា៖ ពួក​ខ្ញុំ​នឹង​បញ្ជូន​នាង​ទៅ​កូរ៉េ​វិញ​ដើម្បី​សម្រក​គីឡូ។ នៅ​ពេល​នោះ​ ខ្ញុំ​ត្រូវ​ទៅ​កូរ៉េ​វិញ​ដើម្បី​សម្រក​គីឡូ” Min អោយ​ដឹង។ ក្រោយ​មក​នាង​បាន​ចេញ​ពី​ក្រុមហ៊ុន​ពិត​មែន ដើម្បី​រក​ការងារ​ថ្មី។ យ៉ាងណាក្ដី នាង​បាន​សោកស្ដាយ​ភ្លាម​ៗ ដូច​នេះ​ក៏​ប្រឹង​សម្រក​គីឡូ ​ហើយ​សុំ​ក្រុមហ៊ុន​ចូល​វិញ។ នៅ​ពេល​ចូល​ក្រុមហ៊ុន​វិញ នាង​រក្សា​ទម្ងន់​៤៥​គីឡូ ដើម្បី​មាន​ឱកាស​បង្ហាញ​ជា​សមាជិក​ក្នុង​ក្រុម​ចម្រៀង​ជួរ​មុខ​កូរ៉េ Miss A៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម