នៅពេលបុរសចង់សាងអនាគតរួមគ្នានឹងនារីណាម្នាក់ គាត់មិនស្ទាក់ស្ទើរធ្វើរឿងទាំងនេះឡើយ

  • 2021-08-04 01:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ទាំង​ពីរ​កំ​ពុង​ស្រលាញ់​គ្នា ​តែ​មិន​ច្បាស់​ថា តើ​គាត់​ចង់​បាន​ទំនាក់​ទំនង​យូរអង្វែង​ជា​មួយ​អ្នក​ឬអត់។ ​សាក​ចូល​មើល​ចំណុច​ខាង​ក្រោម​នេះ ​នឹង​ដឹង​ច្បាស់​មិន​ខាន។

១. ​​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា ​អ្នក​ជា​មនុស្ស​ស្រី​តែ​មួយ​គត់​ក្នុង​លោក​នេះ​

​បុរស​ដែល​ចង់​មាន​អនាគត​ជាមួយ​អ្នក ​គាត់​នឹង​ធ្វើ​ឲ្យ​អ្នក​យល់​ថា អ្នក​ជា​មនុស្ស​ស្រី​តែ​មួយ​គត់​ក្នុង​លោក​នេះ។ ​នៅ​ក្នុង​ចិត្ត​របស់​គាត់ ​គ្មាន​នារី​ណា​ផ្សេង​សំខាន់​ដូច​អ្នក​ឡើយ។

២. គាត់​មាន​គម្រោង​អនាគត​ជាមួយ​អ្នក

បុរស​ដែល​ចង់​រួម​ដំណើរ​ជាមួយ​អ្នក គាត់​នឹង​មិន​ស្ទាក់​ស្ទើរ​ក្នុង​ការ​​បង្កើត​គម្រោង​អនាគត​ជាមួយ​អ្នក​នោះ​ទេ។

៣. ​គាត់​ប្រើ​ពាក្យ "យើង" និង "​​របស់​ពួក​យើង​"

វិធី​ដែល​គាត់​និយាយ​ក្នុង​ពេល​បច្ចុប្បន្ននិង​អនាគត ​នឹង​ស្តែង​ចេញ​តាម​រយៈ​ការ​តាំង​ចិត្ត​និយាយ​ដើម្បី​បញ្ជាក់​ពី​​ការ​ចង់​បាន​ទំនាក់​ទំនង​រយៈ​ពេល​យូរ​ជា​មួយ​អ្នក។ ​មនុស្ស​ប្រុស​ដែល​ចង់​​សាង​អនាគត​ជាមួយ​អ្នក ​គាត់​នឹង​ប្រើ​ពាក្យ "​យើង​" និង​"​របស់​ពួក​យើង​" ​ជំនួស​ឲ្យ "​អ្នក" និង​"​របស់​អ្នក​" ​នៅ​ពេល​ជជែក​គ្នា​ពី​បច្ចុប្បន្ន និង​អនាគត។

៤. គាត់​បើក​ទំព័រ​ជីវិត​ថ្មី​​ជាមួយ​អ្នក

​គាត់​នឹង​ចាប់​ផ្តើម​គ្រប់​យ៉ាង​ជាមួយ​អ្នក ដោយ​មិន​លាក់​លៀម​ពី​ទំនាក់​ទំនង​របស់​អ្នក​ទាំង​ពីរ​ជាមួយ​មិត្ត​ភក្កិ ឬ​សាច់​ញាតិ​ឡើយ។ ​គាត់​នឹង​ចែក​​រំ​លែក​រឿង​រ៉ាវ​ពាក់​ព័ន្ធ​របស់​គាត់ ឲ្យ​អ្នក​បាន​ដឹង។

៥. ​តែង​តែ​គាំ​ទ្រ​អ្នក​ជា​និច្ច

គាត់​តែង​តែ​គាំ​ទ្រ​អ្នក​អស់​ពី​ចិត្ត​មិន​ថា​ពេល​ណា​ក៏​ដោយ​ដែល​អ្នក​ត្រូវ​ការ ហើយ​តែង​តែ​នៅ​ក្បែរ​អ្នក​និង​មិន​បោះ​បង់​ចោល​អ្នក​ឡើយ ​ទោះ​បី​ជា​ស្ថាន​ការណ៍​លំបាក​ម៉េច​ក៏​ដោយ។ ​

៦. យក​គំនិត​​របស់​អ្នក​មក​ត្រិះ​រិះ

​​បុរស​ដែល​ចង់​សាង​អនាគត​រួម​គ្នា​ជាមួយ​អ្នក ​នឹង​តែង​តែ​ស្តាប់​តាម​ដំបូន្មាន​របស់​អ្នក។ ​នេះ​ជា​សញ្ញា​បង្ហាញ​ថា ​គាត់​សម្រប​ខ្លួន​ជាមួយ​អ្នក​នៅ​ពេល​អ្នក​ព្យាយាម​​ផ្តល់​ជា​មតិ​យោបល់​ទៅ​លើ​រឿង​ដែល​មាន​សារៈ​សំខាន់​សម្រាប់​គាត់។

៧. ប្រាប់​អ្នក​ពី Password

​ដោយសារ​តែ​ចង់​បង្កើត​ភាព​ជឿ​ជាក់​ខ្លាំង​ឲ្យ​អ្នក ​គាត់​មិន​រា​រែក​នឹង​ប្រាប់​អ្នក​ពី Password ​ទូរសព្ទ អ៊ីម៉ែល FB ឬ IG ​របស់​គាត់​ឡើយ។ ​នេះ​ជា​សញ្ញា​មួយ​ដ៏​ធំ​សម្បើម​បញ្ជាក់​ថា គាត់​ចង់​សាង​អនាគត​​ជាមួយ​អ្នក​ខ្លាំង​បំ​ផុត។

៨. ចង់​ឲ្យ​អ្នក​ជួប​គ្រួសារ​របស់​គាត់

ការ​​ទៅ​ជួប​ឪពុក​ម្តាយ​និង​បង​ប្អូន​បង្ហាញ​ថា គាត់​ច្បាស់​លាស់​នឹង​ទំនាក់​ទំនង​នេះ​ជាមួយ​អ្នក​ហើយ។ ​លើស​ពី​នេះ ​បើ​គាត់​នាំ​អ្នក​ទៅ​ជួប​រាល់​សមាជិក​គ្រួសារ​ទាំង​អស់​របស់​គាត់​ដូច​ជា ​យាយ​តា ​មីង​មា ​បង​ប្អូន​ជីដូន​មួយ​ថែម​ទៀត ​គឺ​ជា​សញ្ញា​ច្បាស់​១០០០% ​ថា​គាត់​ចង់​បាន​អ្នក​ជា​អនាគត​ភរិយា​របស់​គាត់។

៩. ​​ចំណាយ​ពេល​វេលា​រីក​រាយ​ជាមួយ​អ្នក

​គាត់​តែង​ឆ្លៀត​ពេល​ទំនេរ ដើម្បី​កុំ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​ធុញ​ទ្រាន់​នឹង​ជីវិត ​​ដែល​នេះ​ជា​សញ្ញា​ដ៏​អស្ចារ្យ​សម្រាប់​​អ្នក​ទាំង​ពីរ។

១០. គាត់​ឲ្យ​សូម្បី​តែ​សោរ​ផ្ទះ​របស់​គាត់

​មនុស្ស​ប្រុស​ភាគ​ច្រើន​តែង​តែ​ចង់​បាន​​ទី​កន្លែង​ផ្ទាល់​ខ្លួន ។ ​ដូច្នេះ​ប្រសិន​បើ​គាត់​​ឲ្យ​សូម្បី​តែ​សោរ​ផ្ទះក៏​ឲ្យ​​ដល់​អ្នក​ដែរ​នោះ ​​ជា​សញ្ញា​ដ៏​ធំ​មួយ​បង្ហាញ​ថា ​គាត់​ពិត​ជា​ចង់​​ជជែក​ពី​អនាគត​ជាមួយ​អ្នក​ខ្លាំង​បំ​ផុត៕

ប្រភព៖ emdep ប្រែសម្រួល៖ លឹម សុនា

អត្ថបទពេញនិយម