ប្រភេទ​មនុស្ស​ប្រុស​ទាំង ៣​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​ដើម្បី​ផ្ញើ​ជីវិត​លើ​បាន​មួយជាតិ

  • 2021-08-04 01:58:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​គឺ​ជា​មនុស្ស​ដែល​ងាយ​ប្រតិកម្ម តែ​បើ​មនុស្ស​ប្រុស​មិន​រហ័ស​ទេ គឺ​មិន​ដឹង​ឡើយ​ថា​នាង​កំពុង​តាមដាន​គេ។ មាន​ទម្លាប់​មួយ​ចំនួន​របស់​មនុស្ស​ប្រុស​ ទោះ​បី​ជា​​មិន​មែន​ខូច​ក៏​ដោយ តែ​ក៏​អាច​ធ្វើ​ឲ្យ​មនុស្ស​ស្រី​អន់​ចិត្ត ព្រោះ​បែងចែក​មិន​ដាច់រវាង​លេង​សើច និង​មែន​ទែន​ជាមួយ​មនុស្ស​ស្រី​ដទៃ។ ខាង​ក្រោម​នេះ គឺ​ជា​មនុស្ស​ប្រុស​​៣ប្រភេទ​ដែល​អ្នក​អាច​ជឿទុក​ចិត្ត ផ្ញើ​ជីវិត​បាន។

១. មនុស្សប្រុស​ច្បាស់លាស់​ជាមួយអ្នក

ជា​ធម្មជាតិ​របស់​មនុស្ស​ប្រុស​ទៅ​ហើយ​ ដែល​តែង​ឡកឡើយ​ជាមួយ​មនុស្ស​ស្រី​ដទៃ ដោយ​ទាំង​គេ​មិន​មាន​បំណង​អ្វី​លើ​នាង​ទាំង​អស់។ តែ​គេ​មិន​បា​នដឹង​ឡើយ​ថា សកម្មភាព​ទាំង​នេះ អាច​ធ្វើ​ឲ្យ​មនុស្ស​ស្រី​​ដែល​គេ​ស្រលាញ់​ពិបាក​ទទួល​យកបាន​ខ្លាំង​ណាស់។ មនុស្ស​ស្រី​គឺ​ជា​អ្នក​ដែល​ងាយ​សង្ស័យ ហើយ​ឈឺចាប់​ពី​ការ​សង្ស័យ​នេះ​ខ្លាំង​បំផុត បើ​ទោះ​បី​ជា​អ្នក​លេង​សើច​ក្ដី ក៏​អាច​ធ្វើ​ឲ្យ​នាង​បាត់​ការ​ទុក​ចិត្ត​លើ​អ្នក​ដែរ។

២. មនុស្ស​ប្រុសដែល​ចេះផ្គត់ផ្គង់គ្រួសារ

ទោះ​បី​ជា​លុយ​កាក់​មិន​មែន​​ជា​ផ្នែក​ធំ​បំផុត​នៅ​ក្នុង​រឿង​មនោសញ្ចេតនា​ក៏​ដោយ តែ​វា​ជា​ផ្នែក​ដ៏​ធំមួយ ដែល​ជួយ​ឲ្យស្នេហា​មួយ​មាន​ភាព​រឹង​មាំបាន​យូរ។ អ្នក​អាច​សង្កេត​ឃើញ​ថា គូ​ស្នេហ៍ និង​ប្ដី​ប្រពន្ធ​មិន​តិច​ឡើយ ដែល​ឈ្លោះ​គ្នា លែងលះ​គ្នា​ដោយ​សារ​តែ​រក​លុយ​មិន​បាន ឬ​ប្ដី​កាន់​លុយ​ជា​ដើម។ មនុស្ស​ប្រុស​ដែល​ផ្ដល់​សិទ្ធិ​ឲ្យ​មនុស្ស​ស្រី​កាន់​លុយ គឺ​អាច​ធ្វើ​ឲ្យ​អ្នក​ជឿទុក​ចិត្ត​​គេ​បាន និង​ផ្ញើ​ជីវិត​លើ​គេ​​បាន។

៣. មិន​កាន់​ជើង​តែ​គ្រួសារ​គេ

ប្ដី​ដែល​ល្អ គឺ​ជា​ប្ដី​ដែល​ស្មើ ដោយ​មិន​កាន់​ជើង​ខាងគ្រួសារ​ខ្លួន​ឯង ក៏​ដូច​ជា​កាន់​ជើង​ប្រពន្ធ។ ព្រោះ​ទោះ​បី​ជា​អ្នក​មាន​គុណ​គឺ​ជា​អ្នក​ដែល​ចិញ្ចឹម​បីបាច់​គេ​ពី​តូច​មែន​ពិត តែ​អ្នក​ដែល​រស់​ជាមួយ​គេ​មួយ​ជីវិ​ត​គឺ​ជា​ប្រពន្ធ​នោះ​ទេ​។ ដូច​នេះ​ហើយ នៅ​ពេល​ដែល​មាន​រកាំរកូស​កើត​ឡើង ប្ដី​ល្អ​ត្រូវ​ចេះ​នៅ​កណ្ដាល​ដើម្បី​សម្របសម្រួល​កុំ​ឲ្យ​ផ្ទុះ​ជា​ជម្លោះ។ បើ​អ្នក​ជួប​មនុស្ស​ប្រុស​ដែល​នៅ​ស្មើ​រវាង​គ្រួសារ​គេ និង​អ្នក​គឺ​អ្នក​អាច​ជឿទុក​ចិត្ត​លើ​គេ​បាន​ហើយ៕

ប្រភព៖ Phunutoday ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម