ចង់ដឹងថា អ្នកអាចក្លាយជាសេដ្ឋីឬទេនៅ៣ឆ្នាំខាងមុខ? រើសរូប១ ដើម្បីផ្ទៀងផ្ទាត់ំណុចទាំងប៉ុន្មាននេះនឹងប្រាប់បានថា តើគេគ្រាន់តែចូលចិត្ត ឬក៏គេពិតជាស្រឡាញ់អ្នក?

  • 2021-08-03 16:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះជាមិនបានបញ្ជាក់ដោយពាក្យសម្ដីយ៉ាងពិតប្រាកដក្ដី មនុស្សស្រីត្រូវបានបង្ហាត់បង្រៀន តាំងតែពីក្មេងៗមកម្ល៉េះថាគួរតែព្យាយាមសម្របខ្លួន និង បំពេញតាមបំណងមនុស្សជុំវិញខ្លួន។ ថ្វីត្បិតតែមិនអាចកែប្រែទម្លាប់មួយនេះចោលទាំងស្រុងបានក្ដី រឿងប៉ុន្មានយ៉ាងត្រូវតែកុំលះបង់ និង កែប្រែអោយសោះ ទោះជាសម្រាប់មនុស្សដែលខ្លួនស្រលាញ់ក្ដី៖

១. ផ្លាស់ប្ដូររាងកាយខ្លួនឯង

លុះត្រាតែអ្នកចង់បានដើម្បីសុភមង្គលផ្ទាល់ខ្លួន។ អនុញ្ញាតឱ្យបុរសម្នាក់ឬនរណាម្នាក់ផ្សេងទៀតប្រាប់អ្នកពីអ្វីដែលអ្នកគួរតែនិងមិនគួរមើលទៅមិនមែនជាអ្វីដែលអ្នកគួរតែយល់ព្រមនោះទេ។ ដរាបណាអ្នកពេញចិត្តនឹងរាងកាយនិងអារម្មណ៍របស់អ្នក កុំអោយនរណាប្រាប់អ្នកថា ខ្លួនរបស់អ្នក សក់ក្បាលអ្នក មុខរបស់អ្នកគួរតែកែប្រែទៅជាយ៉ាងណានោះទេ។

២. បោះបង់ចោលឧត្តមគតិផ្ទាល់ខ្លួន

អ្នកប្រហែលជាស្រលាញ់នរណាម្នាក់ ពេញចិត្តនឹងគេខ្លាំង ប៉ុន្តែនេះមិនមានន័យថាអ្នកចាំបាច់ត្រូវបន្ទាបសំលេងរបស់អ្នក ភ្លេចពីទស្សនៈផ្ទាល់ខ្លួនរបស់អ្នកដើម្បីឱ្យអ្នកបានលឺពីគេសំលេងនោះទេ។ ទំនាក់ទំនងល្អរវាងមនុស្សពីរនាក់អាចកើតឡើងបានលុះត្រាតែអ្នកទាំងពីរចេះទទួលស្ដាប់នូវគំនិត និង ការយល់ឃើញរបស់ភាគីម្ខាងៗ។ អ្នកគឺជាបុគ្គលដែលមានសតិនិងសំលេងផ្ទាល់ខ្លួន កុំភ្លេចរឿងមួយនេះអោយសោះ។

៣. បោះបង់ចោលទំនាក់ទំនងផ្សេងទៀតចោល

ឧបមាថាអ្នកកំពុងមានទំនាក់ទំនងជាមនុស្សដែលអ្នកគិតថាមិនអាចនឹងរស់ខ្វះបាន ជារឿងដែលគួរអោយសប្បាយចិត្តជំនួសណាស់ តែទំនាក់ទំនងនេះនឹងក្លាយជាទំនាក់ទំនងតែមួយគត់ដែលអ្នកត្រូវការហើយចង់បានពេញមួយជីវិតរបស់អ្នកអត់? ចុះមិត្ដភក្ដិក្រុមគ្រួសារនិងទំនាក់ទំនងឯទៀតដែលអ្នកដែលបានបង្កើតអស់ជាច្រើនឆ្នាំមកហើយ? តើអ្នកពិតជាគិតថាគួរលះបង់អ្វីទាំងអស់ដើម្បីរក្សាទំនាក់ទំនងមួយនេះអោយនៅដដែលដែរទេ? ដើម្បីលូតលាស់និងមានជីវិតដ៏គាប់ចិត្តការរក្សាទំនាក់ទំនងជាមួយអ្នកដែលស្រលាញ់អ្នកក្រៅពីដៃគូរបស់អ្នកគឺសំខាន់ណាស់។

៤. បោះបង់ចោលអ្វីដែលខ្លួនធ្លាប់តែស្រលាញ់

មិនថាវាមានន័យថាបោះបង់ការងារដែលអ្នកចូលចិត្តឬផ្លាស់ប្តូររបៀបស្លៀកពាក់របស់អ្នកទេ - ប្រសិនបើអ្នកងប់ងល់នឹងអ្វីមួយគួរតែព្យាយាមរក្សាវា។ វាជាការសំខាន់ដែលត្រូវចងចាំថាអ្នកបានកំណត់គោលដៅនិងបំណងប្រាថ្នាមួយចំនួនមុនពេលអ្នកបានជួបនរណាម្នាក់ដែលអ្នកសុខចិត្តលះបង់អ្វីៗទាំងអស់។ ពេលខ្លះពេលខ្លះវាអាចមានអារម្មណ៍ថាជារឿងត្រឹមត្រូវដែលត្រូវធ្វើដើម្បីឱ្យគោលដៅទាំងនោះដើរថយក្រោយមួយរំពេចការលះបង់វាទាំងអស់នឹងធ្វើឱ្យអ្នកមានអារម្មណ៍ស្តាយក្រោយអស់មួយជីវិតមិនខាន។

៥. ផ្លាស់ប្ដូរផែនការជីវិតអ្នក

អ្នកបានប្រមើលជីវិតសម្រាប់ខ្លួនអ្នកដែលជាជីវិតដែលអ្នកប្រាថ្នាចង់បាន។ អ្នកបានជួបបុរសម្នាក់ដែលប្រហែលជាមិនមានផែនការដូចអ្នកទាល់តែសោះ។ ប្រសិនបើអ្នកគិតថា វាសមនឹងទទួលបានហើយអ្នកនឹងនៅតែសប្បាយចិត្តមិនមានការបង្កអន្តរាយដល់អ្វីដែលអ្នកចង់បានពីមុនទេ លះបង់បន្តិចក៏មិនអី។ ប៉ុន្តែប្រសិនបើអ្នកប្រាកដថាគំនិតនៃជីវិតដ៏រីករាយរបស់អ្នកនឹងមិនផ្លាស់ប្តូរ វាប្រហែលជាមិនសមនឹងលះបង់សម្រាប់នរណាម្នាក់ឡើយ។

ប្រភព៖ Swirlster ប្រែសម្រួល៖ Iv Madalen

អត្ថបទពេញនិយម