មនុស្សស្រីរវល់តែចង់បានស្បែកនៅតែក្មេង គួររក្សាតម្លាប់៣យ៉ាងនេះ

  • 2021-08-03 07:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រាប់​នារី​ៗ​ដែល​មាន​ការ​រវល់ គ្មាន​ពេល​ថែ​ទាំ​ស្បែក គួរ​អនុវត្ត​នូវ​វិធី​​ខាង​ក្រោម​នេះ​៖

១. ​​ផឹក​ទឹក​ឲ្យ​បាន​គ្រប់​២​លីត្រ​ក្នុង​មួយ​ថ្ងៃ និង​ពេល​ក្រោក​ពី​គេង​រាល់​ព្រឹក ត្រូវ​ផឹ​ក​ទឹក​ក្តៅ​ឧណ្ឌៗ

​ក្នុង​រដូវ​ក្តៅ ​បើ​អ្នក​​ចង់​បាន​ស្បែក​ទន់ មាន​ពន្លឺ មាន​ស្នាម​ជ្រួញ​តិច គឺ​ត្រូវ​ផឹក​ទឹក​​ពី 1.5 ​លីត្រទៅ 2លីត្រ​ក្នុង​មួយ​ថ្ងៃ​ ដើម្បី​​បន្សាប​ជាតិ​ពុល និង​​ផ្តល់​សារជាតិ​រ៉ែ​ចាំ​បាច់​ដល់​រាង​កាយ​​។ ​ដូច្នេះ​ហើយ ​វិធី​ល្អ​បំ​ផុត​កុំ​ឲ្យ​ស្បែក​ឆាប់​ជ្រួញ ​គួ​រ​តែ​ផឹក​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់ ​ដើម្បី​​បង្កើន​សំណើម​និង​ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា ទន់​ក្មេង​ជាង​វ័យ។ លើស​ពី​នេះ អ្នក​គួរ​រក្សា​ទម្លាប់​​ផឹក​ទឹក​ក្តៅ​ឧណ្ឌ​ៗមួយ​កែវ​នៅ​ពេល​ក្រោក​ពី​គេង​ពេល​ព្រឹក។

​២. លាប​ឡេ​ការពារ​កម្តៅ​ថ្ងៃ​ឲ្យ​បាន​ទៀង​ទាត់

ពន្លឺ​ព្រះ​អាទិត្យ​ផ្ទុក​ដោយ​កាំ​រស្មី​ UV ​ដែល​អ្នក​ត្រូវ​លាប​ឡេ​ការពារ​កម្តៅ​ថ្ងៃ​ឲ្យ​បាន​ទៀង​ទាត់​ ដើម្បី​ការពារ​ស្បែក​របស់​អ្នក​។ ​ម្យ៉ាង​ទៀត ​អ្នក​គួរ​ទម្លាប់​លាប​ឡេ​ការពារ​កម្តៅ​ថ្ងៃ​​ឲ្យ​ទៀង​ទាត់​មិន​ថា​តែ​រដូវ​ក្តៅ ​ឬ​រដូវ​រងា គ្មាន​ពន្លឺ​ព្រះ​អាទិត្យ​នោះ​ទេ។ ​អ្នក​គួរ​លាប​​​៣០​នាទី​ ​​មុន​ពេល​ចេញ​ក្រៅ ដើម្បី​ស្បែក​មាន​លទ្ធភាព​ការពារ​​បាន​ពី​ពន្លឺ​ព្រះ​អាទិត្យ ដែល​ធ្វើ​ឲ្យ​ជ្រួញ​លឿន។

​៣. ​លាង​សម្អាត​ផ្ទៃ​មុខ​ឲ្យ​ស្អាត មុន​ចូល​គេង

ស្បែក​ដែល​ចាត់​ទុក​ថា​មាន​សុខភាព​ល្អ ​ត្រូវ​ចាប់​ផ្តើម​ពី​ស្បែក​ដែល​មាន​ការ​លាង​សម្អាត​បាន​ស្អាត​ត្រឹម​ត្រូវ។ ​ហេតុ​នេះ ​​មិន​ថា​រវល់​យ៉ាង​ណា ​អ្នក​ត្រូវ​តែ​លុប​គ្រឿង​សម្អាង​ចោល ហើយ​ប្រើ​ហ្វូម​លាង​សម្អាត​ផ្ទៃ​មុខ​ឲ្យ​​ជ្រះ​ស្អាត។​​​​​

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម