ពេលកូវីដស្ងាត់ ក្នុងក្រសែភ្នែកមនុស្សភេទផ្ទុយ ចាត់ទុកអ្នកជាមនុស្សបែបណា?

  • 2021-08-03 05:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចង់ដឹងតើពេលកូវីដចប់ តើគេគិតបែបណាចំពោះ​អ្នក?

​រូប A

​នៅ​ក្នុង​កែវ​ភ្នែក​របស់​មនុស្ស​ភេទ​ផ្ទុយ ​អ្នក​ជា​នារី​ស្រស់​ស្អាត ឆ្លាត​វៃ និង​ចេះ​ដាក់​ខ្លួន។ ​ពេល​ចូល​ក្នុង​ក្រុម​មនុស្ស​ដែល​មិន​ធ្លាប់​ស្គាល់​គ្នា​ពី​មុន ​ដំបូង​អ្នក​ហាក់ដូច​ជា​អៀន​ក្នុង​ការ​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​ពួក​គេ ​តែ​ពេល​បា​ន​​ទំនាក់ទំនង​យូរ​បន្តិច ទើប​ពួក​គេ​យល់​ថា អ្នក​ជា​មនុស្ស​ពោរពេញ​ដោយ​ការ​ប្រកូត​ប្រជែង ​ចាស់​ទុំ និង​គិត​អ្វី​ល្អិត​ល្អន់។ ​ម្យ៉ាង​ទៀត ​អ្នក​ក៏​ប្រកាន់​ភ្ជាប់​នូវ​គំនិត​ផ្ទាល់​ខ្លួន​ផង​ដែរ។ ​អ្នក​ជា​ អ្នក​​ស្តាប់​ដ៏​ល្អ​ម្នាក់​សម្រាប់​មនុស្ស​ទូ​ទៅ ​ព្រម​ទាំង​ជា​នារី​មាន​ភាព​ទាក់​ទាញ​​ឥត​ខ្ចោះ​ក្នុង​ក្រសែភ្នែក​បុរស។

​រូប B

នៅ​ក្នុង​ភ្នែក​របស់​មនុស្ស​ភេទ​ផ្ទុយ ​អ្នក​ជា​នារី​មាន​សម្រស់​ស្អាត​បែប​ធម្មជាតិ។ ​លើស​ពី​នេះ ​អ្នក​ជា​មនុស្ស​មាន​សុទិដ្ឋិនិយម ពេញ​ដោយ​ភាព​រីក​រាយ​​ក្នុង​ជីវិត​។ ​អ្នក​ប្រៀប​ដូច​ជា​ពន្លឺ​ព្រះ​អាទិត្យ​ដ៏​សែន​កក់​ក្តៅ​ក្នុង​រដូវ​ស្លឹក​ឈើ​ជ្រុះ។ ​មិន​ថា​ពេល​ណា​ដែល​ពួ​ក​គេ​បាន​ជួប​អ្នក​​ទេ ​ពួក​គេ​តែង​មាន​អារម្មណ៍​រីក​រាយ ​និង​ងាយ​ចុះ​សម្រុង​ជាមួយ​អ្នក។​​

​រូប C

​ក្នុង​កែវ​ភ្នែក​របស់​មនុស្ស​ភេទ​ផ្ទុយ​ជា​ច្រើន​នាក់ ​ពួក​គេ​រមែង​យល់​ថា អ្នក​​ជា​មនុស្ស​មាន​សម្រស់​ស្រស់​ស្អាត ដែល​ធ្វើ​ឲ្យ​បេះ​ដូង​របស់​គេ​វង្វេងវង្វាន់​។ ​នៅ​ពេល​បាន​ជួប​អ្នក​លើកទី​១ ​ពួក​គេ​តែង​តែ​អៀន​នឹង​និយាយ​ជាមួយ​អ្នក។ ​អ្នក​ពិត​ជា​នារី​ដ៏ស្អាត​ម្នាក់​ក្នុង​កែវ​ភ្នែក​​បុរស តែ​អ្នក​ហាក់​ជា​មនុស្ស​ឆាប់​ប្រកាន់​ខ្លួន ​ដែល​ពិបាក​ឲ្យ​គេ​ចង់​ចូល​​ក្បែរ។

រូប D

​ក្នុង​កែវ​ភ្នែក​របស់​មនុស្ស​ភេទ​ផ្ទុយ ​អ្នក​ជា​មនុស្ស​មាន​អត្តចរិត​ល្អ និង​សម្រស់​ស្អាត។ ​មិន​តែ​ប៉ុណ្ណោះ ​អ្នក​ចង់​បាន​ជីវិត​ជា​របស់​ខ្លួន​ឯង ​ដោយ​មិន​ដែល​រណប ឬ​ធ្វើ​តាម​​គេ​ឡើយ។ ​អ្នក​តែង​តែ​បង្កើត​ទំនុក​ចិត្ត​ចំពោះ​ខ្លួន​ឯង​ដោយ​គំនិត​វិជ្ជមាន ​ដ៏​ត្រចះ​ត្រចង់៕​

ប្រភព៖ emdep ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម