មេធាវី​ទាំង​អស់​ដែល Wu Yifan ទាក់ទង បដិសេធ​ទទួល​រឿង​ក្ដី​ឡើយ

  • 2021-08-03 04:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដោយ​សារ​តែ​សំណុំ​រឿង​របស់​តារា​សម្ដែង​ល្បី​ឈ្មោះ​ចិន Wu Yifan មាន​ភាព​ធ្ងន់ធ្ងរ​ខ្លាំង​ពេក មិន​មាន​មេធាវី​ណា​ហ៊ាន​ទទួល​រឿង​ក្ដី​របស់​លោក​ទាំង​អស់។

នៅ​ព្រឹក​ថ្ងៃ​ទី ២ ខែ​សីហា​មុន​នេះ បណ្ដាញ​ព័ត៌មាន QQ បាន​​រាយការណ៍​ថា ចាប់​តាំង​ពី​​រង​ការ​ចោទ​ប្រកាន់​ពី​នារី​វ័យ​ក្មេង Du Meizhu ពី​ខែ​កក្កដា​ពី​បទ​​ទាក់ទង​នារី​មិន​ទាន់​គ្រប់​អាយុ​​មក មក​ទល់​ពេល​នេះ តារា​សម្ដែង​ប្រុស​ជួ​រ​មុខ​ចិន Wu Yifan នៅ​មិន​ទាន់​រក​បាន​តំណាង​ផ្នែក​ច្បាប់​នៅ​ឡើយ​ទេ។

ប្រភព​ដដែល​បាន​លើក​ឡើង​ថា តំណាង​ ក៏​ដូច​ជា​ខ្លួន Wu Yifan ផ្ទាល់​បាន​រក​មេធាវី​ចូល​ខ្ទង់​រាប់រយ​មក​ហើយ តែ​មិន​មាន​ក្រុមហ៊ុន​ច្បាប់ ឬ​មេធាវី​ផ្ទាល់​ខ្លួន​ណា​ម្នាក់​ហ៊ាន​ទទួល​រឿង​ក្ដី​នេះ​ទាំង​អស់។ សម្រាប់​មេធាវី​ប្រចាំ​ក្រុមហ៊ុន​របស់​លោក​ផ្ទាល់ ក៏​សុំ​លា​ឈប់​ពី​ការងារ​ដូច​គ្នា ត្បិត​ខ្លាច​មាន​ប៉ះពាល់​ដល់​ខ្លួន​ឯង។

កាល​ពី​ដើម​ខែ​កក្កដា ក្រុមហ៊ុន​របស់​តួរឿង The Golden Hairpin បាន​ប្រកាស​ជ្រើសរើស​តំណាង​ផ្នែក​ច្បាប់​យ៉ាង​ប្រញាប់​ក្រោយ​ពេល​ត្រូវ Du Meizhu ប្ដឹង​តារា​របស់​ខ្លួន ប៉ុន្តែ​គ្មាន​មេធាវីណា​ហ៊ាន​ដាក់​ពាក្យ​ធ្វើ​ការ​ឡើយ ទោះបី​ជា​ក្រុមហ៊ុន​បាន​សន្យា​ថា​នឹង​ទទួល​បាន​ប្រាក់​ខែ​ខ្ពស់​ជាង​ទីផ្សារ​ខាង​ក្រៅ​ក៏​ដោយ។ នៅ​ក្នុង​សកម្មភាព​ថ្មី​បំផុត បណ្ដាញ​សង្គម​ធំ​បំផុត​របស់​ចិនគឺ Weibo បាន​លុប​ទាំង​គណនី​ផ្ទាល់​ខ្លួន និង​គណនី​ក្រុមហ៊ុន​របស់ ប្រុស​ស្អាត​វ័យ ៣០​ឆ្នាំ​រួច​ហើយ៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម