ចចកដែលអ្នកជ្រើសរើសនឹងប្រាប់បានថា មនុស្សប្រុសភាគច្រើនតែងគិតចំពោះអ្នកបែបណា

  • 2021-08-03 03:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជ្រើសរើសចចកញីដែលទាក់ទាញអ្នកបំផុត នឹងបានដឹងចម្លើយមិនខាន

ចចកទី ១

អ្នកអាចជាប្រភេទមនុស្សស្រីដែលមានច្បាប់ទម្លាប់ និង រៀងបុរាណបន្តិចហើយ។ ចំពោះរឿងស្នេហា អ្នកអាចនឹងទ្រាំលំបាករហូតដល់ចំនុចជាក់លាក់មួយហើយបន្ទាប់មកចាកចេញដោយស្ងៀមស្ងាត់ មិនទាមទៀរ មិនបង្កររឿងនោះទេ។ ប្រសិនបើបុរសមិនបំពេញតាមការរំពឹងទុករបស់អ្នកទេនោះ អ្នកច្បាស់ជាមិនត្រូវការគេនោះទេ។ អ្នកផ្តល់ឱ្យគាត់នូវឱកាសដើម្បីបង្ហាញខ្លួនគាត់នៅក្នុងភាពល្អបំផុតរបស់គេ ប្រសិនបើគាត់ឆ្លាត បន្ទាប់មកគេនឹងយល់ពី ហើយកោតសរសើរចំពោះការអត់ធ្មត់របស់អ្នកមិនខាន។ តែបើសិនជាឆ្លងមិនផុតដំណាក់កាលសាកចិត្តមួយនេះ គេច្បាស់ជាយល់ថាអ្នកជាមនុស្សស្រីដែលរើសច្រើនមិនខាន។

ចចកទី ២

មនុស្សប្រុសភាគច្រើនអាចនឹងគិតថា មើលទៅអ្នកដូចជាមេឃងងឹតដែលគ្មានព្រះចន្ទ ហាក់បីដូចជាអាក់អន់ចិត្តនឹងពិភពលោកទាំងនមូលនេះខ្លាំងនេះ។ ទោះយ៉ាងណាក៏ដោយក៏ព្យាយាមចេញពីរស្ថានភាពបែបនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ព្រោះវាមិនឆ្លុះបញ្ចាំងពីអ្នកតាមរបៀបល្អបំផុតទេ។ ប្រហែលជាថ្មីៗនេះមានបញ្ហាខ្លះនៅក្នុងជីវិតរបស់អ្នកមែនទេ? ការបញ្ចេញទឹកមុខស្រពាប់ស្រពោន និង សោកសៅគ្រប់ពេលលើមុខ មិនអាចទាក់ទាញនរណាបាននោះទេ តែក៏បន្ទោលមិនបានដែរ ព្រោះវាប្រហែលជាភាពឯកោរបស់អ្នកត្រូវបានឆ្លុះបញ្ចាំងយ៉ាងខ្លាំងតាមរយៈរូបរាងខាងក្រៅរបស់អ្នក។

ចចកទី ៣

អ្នកជាប្រភេទមនុស្សស្រីដែលមានភាពរ៉ូមែនទិកពីធម្មជាតិក្នុងក្រសែភ្នែកមនុស្សភាគច្រើន។ ការលះបង់និងការគោរពចំពោះដៃគូអនាគតរបស់អ្នកត្រូវបានឆ្លុះបញ្ចាំងយ៉ាងច្បាស់តាមរយៈអាកប្បកិរិយារបស់អ្នក។ ជ្រើសរើសយកអ្នក គេនឹងក្លាយជាមនុស្សដែលមានសំណាងម្នាក់ ទទួលបានការស្រលាញ់ថ្នាក់ថ្នម មិនសំចៃកម្លាំងនោះទេ។ ប៉ុន្តែអ្នកកំពុងបង្ហាញភេទផ្ទុយគ្នាយ៉ាងច្បាស់រួចទៅហើយបំណងប្រាថ្នារបស់អ្នកដើម្បីស្វែងរកគូអនាគត។ ត្រូវចេះទប់ចិត្តបន្តិច ហើយកុំចាប់ផ្តើមទាក់ទងទៅគេមុនដំបូងញឹកញាប់ពេក បើមិនដូច្នោះទេបុរសនោះនឹងបាត់បង់ចំណាប់អារម្មណ៍លើអ្នកមិនខាន។

ចចកទី ៤

អ្នកជាមនុស្សស្រីដែលពោរពេញទៅដោយអារម្មណ៏ពុះកញ្រ្ជោល ភាពភ្ងាក់ផ្អើល តែជាធម្មតាអ្នកមិនចូលចិត្តទៅទាក់ទងនរណាមុននោះទេ។ ការលួងលោម ចែចង់ ធ្វើអោយគេចាប់ចិត្ត តែមិនចូលចិត្តអោយគេបានជិតស្និទ្ធជាអ្វីដែលអ្នកតែងតែទន្ទេញជាប់ក្នុងចិត្តជានិច្ច។ អ្នកដែលចូលទៅក្នុងបេះដូងរបស់អ្នកហើយ នឹងត្រូវបានអោបក្រសោបដោយនុសេចក្តីស្រឡាញ់ ប៉ុន្តែក្នុងលក្ខខណ្ឌមួយ អ្នកនឹងមិនអត់ធ្មត់ចំពោះការក្បត់និងការមិនគោរព មិនអោយតម្លៃអ្នកដាច់ខាត។ អ្នកដឹងពីតម្លៃរបស់អ្នកហើយនឹងមិនអនុញ្ញាតឱ្យមានអាកប្បកិរិយាអួតអាងអត់ប្រយោជន៏នោះទេ។

ប្រភព៖ Namastest.net ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម