ជ្រើស​យក​ការ៉េ​ម​មួយកែវ​ដើម្បី​ដឹង​ថា​អ្នក​ និង​គេ​អាច​ស្រលាញ់​គ្នា​បាន​យូរ ឬអត់

  • 2021-08-03 03:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​មាន​អារម្មណ៍​ថា ខ្លួន និង​គូ​ស្នេហ៍​ហាក់​មិន​សូវ​ស្រលាញ់​គ្នា​ខ្លាំង ឬ​គេ​​ទំនាក់ទំនង​មួយ​នេះ មិន​សូវ​ជា​ត្រូវ​ចិត្ត​អ្នក​មែន​ទេ? សូម​ជ្រើស​យក​ការ៉េ​ម​មួយ​ប្រភេទ ដើម្បី​ដឹង​ថា​អ្នក​អាច​ដើរ​ជាមួយ​គ្នា​យូរ​អង្វែង​ ឬ​អត់។

១. អ្នក​ជា​បែបមនុស្ស​រ៉ូមេនទិក និង​ស្មោះ​ត្រង់។ នៅ​ពេល​ស្រលាញ់​គ្នា អ្នក​ចង់​នៅ​ក្បែរ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​អស់​មួយ​ជីវិត។ យ៉ាងណាក្ដី ហាក់​បីដូច រវាង​អ្នក​ទាំង​២​មាន​គម្លាត​គ្នា​ឆ្ងាយ​ពេក និង​អ្នក​គ្មាន​វិធី​ដើម្បី​បន្ថយ​គម្លាត​នេះ​ដូច​គ្នា។ ភាគី​ខាង​គេ គ្មាន​ភាពក្លាហាន​គ្រប់​គ្រាន់​ដើម្បី​នៅ​ក្បែរ​អ្នក​ដល់​ចាស់​នោះ​ឡើយ។ ស្នេហា​អ្នក​នឹង​មាន​ឧបសគ្គ​ច្រើន ហើយ​ពិបាក​នៅ​ជាមួយ​គ្នា​បាន​យូរ។

២. ឱកាស​ដែល​អ្នក​ទាំង​២​អាច​នៅ​ក្បែរ​គ្នា​យូរ គឺ​ស្ដួចស្ដើង​បំផុត ព្រោះ​អ្នក​ជាប្រភេទ​មនុស្ស​ដែល​ឆាប់​ធុញ​ទ្រាន់​នៅ​ពេល​ស្រលាញ់​គ្នា។ អ្នក​ឆាប់​ស្រលាញ់ តែ​ក៏​ឆាប់​ធុញ​ដូចគ្នា។ នៅ​ពេល​ស្រលាញ់​គ្នា អ្នក​ស្រលាញ់​គេ​ខ្លាំង តែ​ងាយ​បែក​ចិត្ត ទៅ​រក​អ្វី​​ដែល​ថ្មី។ នៅ​ពេល​ជួប​អ្នក​ថ្មី ដែល​ល្អ​ជាង​ គឺ​អ្នក​ងាយ​បោះបង់​អ្វី​ដែល​កំពុង​មាន​ខ្លាំង​ណាស់។ ទោះ​បី​ជា​ត្រូវ​អ្នក​ថ្មី​បដិសេធ​ក៏​អ្នក​មិន​​ពិបាក​ចិត្ត​អ្វី​ច្រើន​ដែរ ព្រោះ​អ្នក​នឹង​រក​បាន​បុគ្គល​ថ្មី​មក​ជំនួស​លឿន​បំផុត។

៣. អ្នក​ និង​មនុស្ស​ដែល​ខ្លួន​កំពុង​ស្រលាញ់​នោះ តាម​ការពិត​គឺ​មាន​ចិត្ត​លើ​គ្នា​ស្រេច​ហើយ គ្រាន់​តែ​មិន​ទាន់​ហ៊ាន​ទទួល​ស្គាល់​ប៉ុណ្ណោះ។ ដំបូង​អ្នក​គិត​ថា ស្នេហា​នេះ​ចេញ​មក​តែ​ពី​ម្ខាង តែ​តាមការពិត​ គេ​ក៏​ស្រលាញ់​អ្នក​ដែរ។ ប្រសិន​ជា​ចង់​បាន​ខ្លាំង សូម​អ្នក​សារភាព​ប្រាប់​គេ ព្រោះ​អ្នក​ទាំង​ពីរ​មាន​ឱកាស​នៅ​ជាមួយ​គ្នា​បាន​យូរ​អង្វែង។

៤. ក្នុង​រឿង​ស្នេហា អ្នក​ជាមនុស្ស​ស្រលាញ់​គេ​មុន ហើយ​ក៏​​ជាមនុស្ស​ដែល​ស្រលាញ់​គេ​ខ្លាំង​ជាង​ដូច​គ្នា។ ដំបូង​ឡើយ អ្នក​​គឺ​ជា​ភាគី​ដែល​លះបង់​ច្រើន​ជាង តែ​យូរ​ៗ​ទៅ គេ​ក៏​ដឹង​ពី​មនោសញ្ចេតនា​របស់​អ្នក ហើយ​មាន​តែ​អ្នក​ទើប​ស័ក្ដិសម​នឹង​គេ។ ដោយ​សារ​តែ​ចិត្ត​គំនិត មាន​ភាព​ស្រដៀង​គ្នា ដូច​នេះ​ហើយ ទោះ​បី​ជា​ពេល​ដំបូង​មាន​អារម្មណ៍​ថា​ដូច​អ្នក​មិន​សូវ​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​មែន​ពិត តែ​ស្នេហា​មួយ​នេះ​អាច​ដើរ​ជាមួយ​គ្នា​យូរ​អង្វែង៕

ប្រភព៖ emdep ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម