កុំទាល់អាលប្រញាប់រៀបការអី បើរកចម្លើយនៃសំណួរទាំង ៧ យ៉ាងនេះមិនទាន់បាននៅឡើយ

  • 2021-08-03 03:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

យោងតាមអ្នកជំនាញខាងស្នេហា និង គ្រួសារ បើសិនជាមនុស្សពីរនាក់មិនទាន់បានចម្លើយពេញចិត្តទៅលើសំណូរតទាំង ៧ នេះនៅឡើយ គួរតែព្យាយាមស្វែងរកចម្លើយអោយត្រូវចិត្តសិន៖

១. ឪពុកម្ដាយទាំងសងខាង

តាមទំនៀមទំលាប់ ប្រពៃណីខ្មែរយើង សុភមង្គលក្រោយពេលរៀបការមិនមែនស្ថិតនៅលើសមីខ្លួនទាំងពីរតែម្យ៉ាងនោះទេ។ ហេតុនេះហើយ ការយកចិត្តដាក់ស្វែងយល់ពីគ្រួសារទាំងសងខាងក៏សំខាន់ខ្លាំងណាស់ដែរ។ បើសិនជាមិនមែនទំនាក់ទំនងល្អទេនោះ ច្បាស់ជាជៀសមិនផុតពីភាពរកាំរកូស ទាស់ចិត្តគ្នាក្រោយពេលរៀបការរួចនោះទេ។

២. ការងារ

មិនមែនដូចកាលគ្រាដែលទាក់ទងគ្នាដំបូងៗនោះទេ ការរៀបការគឺមានផ្សារភ្ជាប់បន្ថែមមកនូវទំនួលខុសត្រូវជាច្រើនទៀតដូចជាការចិញ្ចឹមបីបាច់កូន ដែលនឹងត្រូវអោយអ្នកចំនាយច្រើនជាងមុនមិនខាន។ បើសិនជាមិនបានពិភាគ្សាគ្នាជាមុននោះទេ ជម្លោះច្បាស់កើតមានឡើងមិនខាន។ ការងារ និង មុខរបររកស៊ី គឺជារឿងដ៏ធំមួយដែលភាគីទាំងសងខាងគួរលលើកជជែកគ្នាមុននឹងសម្រេចចិត្តចាប់ដៃគ្នាជាប្ដីប្រពន្ទ។

៣. លុយកាក់

ដូចដែលរៀបរាប់នៅចំនុចខាងលើនេះអ៊ីចឹង បញ្ហារឿងលុយកាក់នេះ គួរតែកុំលេងសើចអោយសោះ។ ពិភាក្សាអោយហើយថា ក្រោយរៀបការរួចលុយកាក់នរណាម្នាក់ជាអ្នកចាត់ចែង បែងចែក។ មានប្រពន្ធច្រើនគូណាស់ ដែលប្រកាន់គំនិតថា មិនគូរលើកយករឿងនេះមកនិយាយភ្លាមៗបែបនេះ តែអ្នកជំនាញបង្ហាញការមិនយល់ស្របចំពោះចំនុចនេះពិភាក្សាអោយច្បាស់លាស់ទើបល្អ។

៤. ផ្ទះសម្បែង

សំណួរដែលគួរតែលើកមកជជែកកុំខាននោះគឺ ពេលរៀបការរួចនឹងរស់នៅកន្លែងណា អាចមានសមត្ថភាពទិញផ្ទះសម្បែងហើយឬនៅ។ ភាគច្រើន គូស្នេហ៏ដែលមិនបានសម្រេចចិត្តអោយបានច្បាស់លាស់ទៅលើចំនុចមួយនេះ តែងតែជួបនឹងប្រទះនឹងភាពរកាំរកូសមិនខានឡើយ។

៥. កូនចៅ

សំណួរនោះគួរតែឆ្លើយតបថាតើ តើអ្នកទាំងពីរចង់បានកូនប៉ុន្មាននាក់? ក្រោយរៀបការយូរប៉ុណ្ណា ហើយត្រូវការជំនួយពីឪពុកម្ដាយទាំងសងខាង ក្នុងការមើលថែទាំដែរឬអត់? ជីវិតក្រោយពេលមានកូនអាចនឹងខុសប្លែកពីពេលដែលទើបនឹងរៀបការថ្មីៗ េហតុនេះហើយ គួរតែជជែករកដំណោះស្រាយជាមុន។

៦. ការងារផ្ទះ

ការបែងចែកកិច្ចការងារផ្ទះមើលទៅសាមញ្ញា តែក៏មិនគួរមើលរ៉លងដែរ។ ជាកស្ដែង ពេលដែលស្រលាញ់គ្នាដំបូងៗ មនុស្សប្រុសអាចនឹងជាភាគីស្ម័គ្រចិត្តក្នុងការរាប់រង់ការងារតូចធំ តែពេលរៀបការរួចចំណុចមួយនេះអាចនឹងប្រែប្រួល។ ទោះជាតូចតាចពិតមែន តែជាអ្នកសម្រេចបានថាជីវិតក្រោយរៀបការអ្នកនឹងបានសុខប៉ុណ្ណា។

៧. ភាពស្មោះត្រង់

មុនពេលរៀបការ អ្នកគួរតែចាប់អារម្មណ៏ទៅលើចំនុចនេះជាងគេ ហើយបើសិនជាអ្នកមានអារម្មណ៏ថាគេមិនទាន់ល្អនឹងអ្នកគ្រប់គ្រាន់នៅឡើយទេនោះទេ កុំប្រញាប់ច្បាស់លាស់នឹងគេអី ហើយក៏កុំសង្ឃឹមថាគេនឹងកែប្រែ ក្រោយពេលរៀបការរួច ឬ ចង់ព្យាយាមកែប្រែគេអី។

ប្រភព៖ bestie ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម