អ្នក​គាំទ្រ​ព្រួយ​បារម្ភ​ព្រោះ​រឿង​ថ្មី​របស់ Xiao Zhan និង Yang Zi បែក​ធ្លាយ​មុន​ថ្ងៃ​ចាក់ផ្សាយ

  • 2021-08-02 09:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ហ្វេន​របស់​តារា​សម្ដែង​ជួរ​មុខ​ចិន Yang Zi និង Xiao Zhan កំពុង​ព្រួយ​បារម្ភ​ថា ចំនួន​អ្នក​មើល​រឿង​ថ្មី​របស់​អ្នក​ទាំង​២​នឹង​ធ្លាក់​ចុះ​ ព្រោះ​សាច់​រឿង​ត្រូវ​បែក​ធ្លាយ។

កាល​ពី​ថ្ងៃ​ទី ១ សីហា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Sina បាន​រាយការណ៍​ថា រូបភាព​ជា​ច្រើន​សន្លឹក​នៃ​រឿង​ភាគ The Oath of Love ដែល​មាន​ការ​ចូលរួម​សម្ដែង​ពី​តារា​ជួរ​មុខ Xiao Zhan និង Yang Zi បាន​បែក​ធ្លាយ​ជា​ច្រើន​សន្លឹក​លើ​បណ្ដាញ​សង្គម។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា រូបភាព​ដែល​ត្រូវ​គេ​បញ្ចេញ​នេះ​សុទ្ធ​តែ​កម្រង​រូប​ស្ថិត​ក្នុង​ឈុត​ឆាក​សំខាន់​ៗ​ដូច​ជា ឈុត​តួឯក​ទាំង​២​រៀបការ​ជាដើម អាស្រ័យ​ហេតុ​នេះ​ហើយ អ្នក​គាំទ្រ​របស់​សិល្បករ​ទាំង​២​កំពុង​តែ​ព្រួយ​បារម្ភ​ជា​ខ្លាំង ត្បិត​ពួក​គេ​ដឹង​ថា​រឿង​មាន Happy Ending រួច​ទៅ​ហើយ ដូច​នេះ​ចំនួន​អ្នក​ដែល​មាន​ចម្ងល់​ក៏ដូច​ជា​ចង់​ទស្សនា​រឿង​ក៏​អាច​ធ្លាក់​ចុះ​តាម​នោះ​ដូច​គ្នា។

មុន​​នោះ​ដែរ អ្នក​គាំទ្រ​របស់​តារា​លំដាប់ A ទាំង​២​បាន​ត្រេកអរ​ជា​ខ្លាំង នៅ​ពេល​ដឹង​ថា រឿង​ខាង​លើ​មាន​​កាល​បរិច្ឆេទ​ចាក់​ផ្សាយ​ហើយ គឺ​នៅ​ថ្ងៃ​ទី​៨ ខែ​សីហា​ខាង​មុខ​នេះ។ យ៉ាងណាក្ដី ដោយ​សារ​តែ​​រូបភាព​ក្នុងរឿង​ត្រូវ​ទម្លាយ​ចេញ​ក្រៅ​មុន​ពេល​ចាក់​ផ្សាយ ពួក​គេ​ខ្លាច​ថា ទស្សនិកជន​ដែល​កំពុង​ទន្ទឹង​រង់​ចាំ​​នេះ នឹង​ធ្លាក់​ចុះ​នៅ​ពេល​រឿង​ចាក់​ផ្សាយ​មែន​ទែន៕

ប្រភព៖ Thanhnien ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម