ផ្អើល​ទាំង​យប់ ប៉ូលិស​ក្រុង​ប៉េកាំង​ចេញ​ដី​ការ​ចាប់ខ្លួន Wu Yifan

  • 2021-08-02 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ក្នុង​ដីការ​ចាប់​ខ្លួន​តារា​សម្ដែង​ល្បី​ឈ្មោះ​ចិន Wu Yifan បាន​សរសេរ​យ៉ាង​ច្បាស់​ៗ​ថា៖ ចាប់​ខ្លួនលោក Wu Yifan សញ្ជាតិ​កាណាដា ដោយ​មាន​ពាក់ព័ន្ធ​នឹង​ករណី​រួម​ភេទ​ជា​មួយ​ក្មេង​មិន​ទាន់​គ្រប់​អាយុ។

កាល​ពី​យប់​ថ្ងៃ​ទី ៣១​ ខែ​កក្កដា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Sina បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ភ្ញាក់​ផ្អើល​នៅ​ពេល​រាយការណ៍​ថា ប៉ូលិស​ខណ្ឌ Chao Yang ទីក្រុង​ប៉េកាំង ប្រទេស​ចិន​បាន​ចេញ​ដីការ​ចាប់​ខ្លួន​តារា​សម្ដែង និង​ចម្រៀង​ល្បី​ឈ្មោះ Wu Yifan ជា​ផ្លូវការ។ នៅ​ក្នុង​ដីការ​ខាង​លើ ប៉ូលិស​បាន​ចារ​ច្បាស់​ៗ​ថា ប្រុស​​ស្អាត​អាយុ ៣១​ឆ្នាំ មាន​ពាក់ព័ន្ធ​នឹង​នឹង​ករណី​រួម​ភេទ​ជា​មួយ​ក្មេង​ស្រី​មិន​ទាន់​គ្រប់​អាយុ ពោល​គឺ​ក្រោម​១៨​ឆ្នាំ។

ប៉ូលិស​បាន​បន្ថែម​ឲ្យ​ដឹង​ថា កិច្ចការ​នឹង​ត្រូវ​បាន​ស៊ើប​ជា​បន្តបន្ទាប់ ក្រោយ​ពេល​ចាប់​ខ្លួន​សិល្បករ​ខាង​លើ។ មុន​នោះ​ដែរ នៅ​លើ​បណ្ដាញ​សង្គម Wu Yifan បាន​បដិសេធ​ការ​ចោទ​ប្រកាន់​របស់​អតីត​មិត្ត​ស្រី​ហើយ ឲ្យ​ដឹង​ថា​លោក​នឹង​ចូល​គុក​ដោយ​ខ្លួន​​ឯង​ប្រសិន​បើ​ខ្លួន​មាន​ប្រព្រឹត្ត​បទ​ល្មើស​គេង​ជាមួយ​ក្មេង​មិនទាន់​គ្រប់​អាយុ​ពិត​ប្រាកដ​មែន៕

ប្រភព៖ vov.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម