ស្បែកមិនខ្មៅស្រអាប់ តែសរលោងដូចពងមាន់បកពីខាងក្នុង ដោយរូបមន្តងាយៗ

  • 2021-07-31 22:36:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រសិន​បើ​ស្បែក​របស់​មិត្ត​នារី ​កំពុង​មាន​ភាព​ខ្មៅ​ស្រអាប់ ហើយ​ចង់​ឲ្យ​ស្បែក​ប្រែ​ជា​ស​ភ្លឺ​ថ្លា​វិញ ​គប្បី​អនុវត្ត​តាម​វិធី​ខាង​ក្រោម​នេះ​។

១. លាប​ឡេ​ការ​ពារ​កម្តៅ​ថ្ងៃ​លើ​រាង​កាយ

មិត្ត​នារី​ជា​ច្រើន​យល់​ថា ការ​លាប​ឡេ​ការពារ​កម្តៅ​ថ្ងៃ​លើ​រាង​កាយ ​គឺ​មិន​ចាំ​បាច់​ឡើយ តែ​តាម​ពិត​ទៅ​នេះ​គឺ​ជា​ការ​យល់​ខុស។ ​ឡេ​ការពារ​កម្តៅ​ថ្ងៃ ​នឹង​ជួយ​ការពារ​ពន្លឺ UVA ​ដែល​ធ្វើ​ឲ្យ​ស្បែក​របស់​អ្នក​ឆាប់​​ចាស់ និង​ស្រទាប់ UVB ​ដែល​ធ្វើ​ឲ្យ​ស្បែក​របស់​អ្នក​ខ្មៅ​ស្រអាប់។ ​ម្ល៉ោះ​ហើយ ​គួរ​​លាប​ឡេ​ការពារ​កម្តៅ​ថ្ងៃ​ឲ្យ​បាន​មុន​ចេញ​ក្រៅ ​ប្រហែល ៣០​នាទី ។

២. ឲ្យ​ស្បែក​បាន​ទទួល​សារធាតុ​បំ​ប៉ន

នេះ​ជា​វិធីសាស្រ្ត​ដែល​មនុស្ស​ស្រី​ជា​ច្រើន​កំពុង​ប្រើ ​ដែល​អ្នក​អាច​​ជ្រើស​រើស​ផលិត​ផល​ណា​ដែល​ផ្ទុក​វីតាមីន C ​គ្លុសតាទីនូស ​ដែល​ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា​បាន ។ ​

​៣. ​ស្រ្កាប់

​នេះ​ជា​វិធី​មួយ​ដែល​ជួយ​ជម្រុះ​កោសិការ​ចាស់​ៗ​ចោល ​​ដើម្បី​ឲ្យ​ស្បែក​ងាយ​ស្រូប​យក​សារធាតុ​ចិញ្ចឹម​បាន​គ្រប់​គ្រាន់។ ​អ្នក​គួរ​អនុវត្ត​ត្រឹម ១ -​២ ​ដង​ក្នុង​មួយ​សប្តាហ៍​បាន​ហើយ ​ដើម្បី​ចៀស​វា​ង​ស្បែក​ប្រែ​ជា​ប្រតិកម្ម។ ​

៤. ​លាប​ឡេ​ជា​រៀង​រាល់​ថ្ងៃ​

ការ​លាប​​ឡេ​ គឺ​ជា​រឿង​សំខាន់​បំ​ផុត ​ព្រោះ​ក្រៅ​ពី​ជួយ​ឲ្យ​ស្បែក​មិន​ស្ងួត​ហើយ ​ក៏​ជួយ​ឲ្យ​ស្បែក​មាន​ពន្លឺ​ស្រស់​​ថ្លា​ផង​ដែរ។ ​ប្រសិន​បើ​​មិត្ត​នារី​ចង់​បាន​ស្បែក​ស​ដូច​ប្រាថ្នា ​គួរ​តែ​ជ្រើស​រើស​ឡេ​ណា​មាន​ផ្ទុក​វីតាមីន C ​ហើយ​គប្បី​ប្រើ​​ឲ្យ​បាន​ទៀង​ទាត់​ដើម្បី​ស្បែក​កាន់​តែ​ភ្លឺ​ថ្លា​ឡើង​ៗ។ ​ពិសេស គឺ​ត្រូវ​លាប​​ក្រោយ​ងូត​ទឹក​រួច​ភ្លាម​ៗ ដើម្បី​សារធាតុ​ទាំង​នោះ​ជ្រាប​ចូល​ស្បែក​បាន​ល្អ​។

​ខាង​ក្រោម​នេះ ​ជា​​រូបមន្ត​ធ្វើ​ឲ្យ​ស្បែក​​ស​លឿន​ដូច​ប្រាថ្នា

១. លាប​ឡេ​​​មាន​សារធាតុ​វីតាមីន C ​និង whitening ​រាល់​ថ្ងៃ ពិសេស​នៅ​ពេល​ព្រឹក​និង​ល្ងាច ក្រោយ​ងូត​ទឹក​រួច​ភ្លាម​ៗ។

២. ស្ក្រាប់​​ជាមួយ​អំពិល​ទុំ ​ + ​ម្សៅ​​ល្មៀត + ​ទឹក​ដោះ​គោ​ស្រស់ យក​មក​លាប​ស្បែក​ប្រហែល​១៥​នាទី ​ហើយ​អនុវត្ត​ម្តង​ក្នុង​មួយ​សប្តាហ៍។

៣. ​ញ៉ាំ​វីតាមីន C ​បន្ថែម ​អាច​ជា​ផ្លែ​ឈើ​ដូច​ជា ​ក្រូច ​ផ្លែ​គីវី ​ផ្លែ​បឺ​រី ​ឬ​ថ្នាំ​​គ្រាប់​វីតាមីន C ​ ​ដើម្បី​បំប៉ន​ស្បែក។

ប្រភព៖ akerufeed ប្រែសម្រួល៖ លឹម សុនា

អត្ថបទពេញនិយម