ស្នេហាកំពុងរកាំរកូស ចង់ដឹងមូលហេតុមកពីអ្វី ហើយគេទុកអ្នកក្នុងដំណែងអ្វី សាករើសរូបមួយ

  • 2021-07-28 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​សាក​រើស​រូប​មួយ​នឹង​ដឹង​មិន​ខាន ពី​មូល​ហេតុ​មួយ​នេះ។

​រូប​ទី​១

​អ្នក​និង​មនុស្ស​ម្នាក់​នោះ ​បាន​ស្គាល់​គ្នា​យូរ​ឆ្នាំ​មក​ដែរ ​ហើយ​ទំនាក់ទំនង​វិញ​ក៏​​​បាន​អភិវឌ្ឍ​ឈាន​ទៅ​មុខ​មួយ​កម្រិត​ដែរ។ ​ថ្មី​ៗ​នេះ ​អ្នក​​យល់​ថា​គូស្នេហ៍​របស់​អ្នក​ហាក់​មិន​ខ្វល់​ខ្វាយ​ចំពោះ​អ្នក​ខ្លាំង​ដូច​គ្រាល​មុន។ ​ការ​ពិត​ទៅ ​មក​ពី​អ្នក​បារម្ភ​ច្រើន​ពេក ​ព្រោះ​ថា​គូស្នេហ៍​របស់​អ្នក​បាន​រៀប​ចំ​គម្រោង​អនាគត​ជាមួយ​អ្នក​រួច​ហើយ​។ ​គាត់​កំពុង​ប្រឹង​ប្រែង​ឲ្យ​ល្អ​បំ​ផុត​លើ​ការងារ ​ដើម្បី​ផ្តល់​ឲ្យ​អ្នក​នូវសុភមង្គល​អស់​មួយ​ជីវិត។ ​ដូច្នេះ​ហើយ ​អ្នក​គួរតែ​កុំ​ព្យាយាម​ចាប់​កំហុស ហើយ​ងាក​មក​អត់​ធ្មត់ ព្រម​ទាំង​លើក​ទឹក​ចិត្ត​គ្នា​ទៅវិញ​ទៅមក​វិញ ​ទើប​ល្អ។

​រូប​ទី​២

អ្នក​តែង​តែ​សង្ស័យ​លើ​គូស្នេហ៍។ ​ក្រោយ​ឈ្លោះ​គ្នា និង​ឆ្លង​​កាត់​​ការ​ឈឺ​ចាប់​ជា​ច្រើន​មក ​អ្នក​ទាំង​ពីរ​​ក៏​បាន​បញ្ចប់​ទំនាក់​ទំនង​យ៉ាង​ឆាប់​រហ័ស។ ​វា​ពិត​ជា​មិន​ងាយ​ស្រួល​ឡើយ​ចំពោះ​អ្នក​ទាំង​ពីរ ​ក្រោយ​បែក​គ្នា​រួច នេះ​ដោយសារ​តែ​អ្នក​បាន​កាន់​កាប់​ដំណែង​សំខាន់​ក្នុង​បេះ​ដូង​របស់​គាត់​រួច​ទៅ​ហើយ។ ​ក្រោយ​បែក​គ្នា គាត់​មាន​អារម្មណ៍​ឈឺ​ចាប់​និង​តែង​គិត​ពី​អ្នក។ ​ម្យ៉ាង​ទៀត ​ពេល​នេះ ​គាត់​កំពុង​ជួប​បញ្ហា​ហិរញ្ញវត្ថុ ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​គាត់​កាន់​តែ​អស់​សង្ឃឹម​ទៅ​ៗ។ ​តែ​សម្រាប់​គាត់​វិញ ​នៅ​តែ​ចង​ចាំ​អ្នក​មិន​ភ្លេច ​​និង​ចង់​ថ្នម​ថែ​អ្នក​ដូច​គ្រាល​ដើម។ ​ថ្វី​ដ្បិត​តែ​បែប​នេះ​ក្តី ​គាត់​​នឹង​មិន​ហ៊ាន​ចាប់​ផ្តើម​ទាក់​ទង​អ្នក​មុន​ឡើយ ហើយ​បើ​សិន​អ្នក​នៅ​ស្រលាញ៉​គាត់ ​អ្នក​គួរ​តែ​​ផ្តល់​ឱកាស​ឲ្យ​គាត់​ម្តង​ទៀត។

រូប​ទី​៣

សម្រាប់​អ្នក ​ជា​មនុស្ស​រហ័ស​រហួន ​ពោរពេញ​ដោយ​ថាម​ពល ឆ្លាត​វៃ ​និង​តែង​តែ​គិត​អ្វី​ក្នុង​ផ្លូវ​វិជ្ជមាន។ ​នេះ​ជា​មន្តស្នេហ៍​ធ្វើ​ឲ្យ​គូស្នេហ៍​ចាប់​អារម្មណ៍​លើ​អ្នក​យ៉ាង​ជ្រាល​ជ្រៅ។ ​អ្នក​មិន​បាច់​បារម្ភ​ច្រើន​ឡើយ ព្រោះ​អ្នក​បាន​ក្លាយ​ជា​ចំណែក​សំខាន់​ក្នុង​បេះ​ដូង​របស់​គាត់​ទៅ​ហើយ។ ​គាត់​ស្រលាញ់​អ្នក​ណាស់ ព្រោះ​តែ​​ចិត្ត​គំនិត​របស់​អ្នក។ ​ពេល​គាត់​​បាន​នៅ​ក្បែរ​អ្នក ​គាត់​តែង​មាន​អារម្មណ៍​​រីក​រាយ ​និង​សន្តិភាព។ ​អាច​និយាយ​បាន​ថា អ្នក​ទាំង​ពីរ​បាន​យល់​ពី​គ្នា​​យ៉ាង​ជ្រាល​ជ្រៅ។ ​តែ​ដោយសារ​គាត់​​ហាក់​មិន​សូវ​បង្ហាញ​ការស្រលាញ់​ចំពោះ​អ្នក​ចេញ​មក​ឲ្យ​គេឯង​ដឹង​លឺ​នៅ​ឡើយ ​ទើប​ធ្វើ​ឲ្យ​អ្នក​ចេះ​តែ​មិន​សប្បាយ​ចិត្ត។ ​តែ​សម្រាប់​គាត់ ​គឺ​ស្រលាញ់​អ្នក​ដោយ​ស្មោះ ហើយ​តែង​តែ​ចង់​​ផ្តល់​គ្រប់​យ៉ាង​នូវ​អ្វី​ដែល​អ្នក​ចង់​បាន។

រូប​ទី​៤

​អ្នក​និង​គាត់​ពិត​ជា​ចុះ​សម្រុង​គ្នា​បាន​ល្អ ព្រម​ទាំង​យល់​ពី​គ្នា​បាន​ច្បាស់​ទៀត​ផង។ ​ក្នុង​កែវ​ភ្នែក​របស់​គូស្នេហ៍ ​អ្នក​ពិត​ជា​សំខាន់​ណាស់​សម្រាប់​គាត់។ គាត់​តែង​ចង់​ដើរ​ផ្លូវ​រួម​គ្នា​ជាមួយ​អ្នក ​និង​គិត​ថា​មិន​អាច​រស់​បាន​ទេ ​បើ​គ្មាន​អ្នក។ ​យ៉ាង​ណា​ក្តី ​នៅ​ពេល​ថ្មី​ៗ​នេះ ​គាត់​ហាក់​កំពុង​ជួប​វិបត្តិ​នៅ​កន្លែង​ធ្វើការ ​ ​ជា​ហេតុ​ធ្វើ​ឲ្យ​គាត់​ផ្តោត​សំខាន់​​តែ​លើ​ការងារ និង​ចង់​ផ្ចង់​ស្មារតី​ឲ្យ​បាន​ល្អ​ទៅ​លើ​ការងារ​តែ​មួយ​មុខ។ ដែល​នេះ​ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរ​ហាក់​មិន​សូវ​ផ្អែម​ល្ហែម​ដូច​មុន។ ​ដូច្នេះ ​អ្នក​គួរ​តែ​ផ្តល់​ពេល​វេលា​ឲ្យ​គាត់​មួយ​រយៈ ទើប​ទំនាក់​ទំនង​របស់​អ្នក​មិន​ប្រេះ​ស្រាំ។ ​ហើយ​បើ​និយាយ​ពី​បេះ​ដូង​របស់​គាត់​វិញ ​គឺ​មាន​តែ​អ្នក​ម្នាក់​ប៉ុណ្ណោះ។

ប្រភព៖ emdep ប្រែ​សម្រួល៖ Iv Madalen